កម្មវិធី Miss Cosmo បាននាំម្ចាស់កមុដមកគ្រងឈុតអប្សរាជាមួយព្រះនាង ជេនណា និង អ៊ិន លក្ខិណា

កម្មវិធី Miss Cosmo បាន​បង្ហោះ​រូបភាព​ម្ចាស់​មកុដ Miss Cosmo 2024 ដែល​ស្លៀក​ឈុត​អប្សរា យ៉ាង​ស្រស់​ស្អាត ស្រទន់ សមរម្យ​ថតជាមួយ​ព្រះនាង នរោត្តម ជេនណា និង​ អ៊ិន លក្ខិណា ដែលជា Top 10 នៃ​កម្មវិធី កាល​គ្រា​មក​ខ្មែរ។

សម្រាប់​ម្ចាស់​មកុដ ​ Miss Cosmo 2024 នេះ​ជា​លើក​ទី​ ២ ហើយ​ដែល​បាន​គ្រង​ឈុត​សម្លៀក​បំពាក់​ខ្មែរ ដោយលើក​ដំបូង​ ម្ចាស់​ជយលាភី​រូប​នេះ​បាន​គ្រង​ឈុត​បុរាណ​ថត​បង្ហាញ​នៅ​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​ ហើយ​លើក​ទី២ នេះ​កាន់​តែ​អស្ចារ្យ​ខណៈ​ឈុត​ដែល​បវរ​កញ្ញា​រូប​នេះ​បាន​គ្រង​គឺ​ជា​ឈុត​អប្សរា​​។​​​​

Ketut Permata Juliastrid គឺ​ជា​ម្ចាស់​ជយលាភី​ និង​ម្ចាស់​តំណែង​គ្រង​មកុដ Miss Cosmo 2024 ដែល​កាលវគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី​បានរៀប​ចំ​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​វៀតណាម។ កាល​ពី​ពេល​កន្លង​ទៅ​បវរកញ្ញា​តំណាង​ប្រទេស​ឥណ្ឌូណេស៊ី​រូប​នេះ​​បាន​មក​ប្រទេស​កម្ពុជា​​ និង​បាន​ទៅ​ទស្សនា​តំបន់​ទេសចរ​ច្រើន​កន្លែង​នៅ​ក្នុង​ក្រុង​ភ្នំពេញ ​ព្រម​ទាំង​បាន​ស្លៀក​ឈុត​បុរាណ​ខ្មែរ​ ហើយ​ថត​បង្ហាញ​នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង​ថែម​ទៀត​ផង​។​

ដោយ​ឡែក​ថ្មី​ៗ​នេះ​បវរ​កញ្ញា​រូប​ស្រស់ Ketut Permata Juliastrid បាន​បង្ហាញ​វីដេអូ​មួយ​នៅ​លើ​អាខោន​ផ្ទាល់​ខ្លួន​ជាមួយ​ការ​គ្រង​ឈុត​អប្សរា​ខ្មែរ​រហូតធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​ ពោល​សរសើរ​ពីសម្រស់​ដ៏​ស្រស់​ផូរផង់​របស់​បវរ​កញ្ញា​រូប​នេះ​។​

គួរ​ឱ្យ​ដឹង​ដែរ​ថា ​​មិន​មែន​មាន​ត្រឹម​ម្ចាស់​មកុដ Miss Cosmo 2024 ដែល​គ្រង​ឈុត​អប្សរា​ខ្មែរ​នោះទេ ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​គ្រង​ឈុត​​អប្សរា​ពី​សំណាក់​ព្រះ​នាង​ នរោត្តម​ ជេន​ណា​ ឯក​អគ្គ​រាជ​ទូត​កិត្តិយស​នៃ​ Miss Cosmo Cambodia 2025 រួម​ជាមួយ Miss Cosmo Cambodia 2024 អ៊ិន​ លក្ខិណា។ បើ​ទោះ​ជា Ketut Permata Juliastrid ជា​ជន​បរទេស​ក៏​ពិត​មែន តែ​កញ្ញា​ពិតជា​ស្រស់ស្អាត សមសួន មិន​ចាញ់​ព្រះនាង ជេនណា និង លក្ខិណា ឡើយ៕

វីដេអូ ៖ https://www.facebook.com/reel/1865292097212089

ប្រភពរូបភាព ៖ Miss Cosmo



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *