បង្ហាញ​តម្លៃ​ខ្លួន Miss Grand Engfa និង​តារា​ល្បី​ៗ​ជួរ​មុខ​ថៃ​ពេល​ឡើង​កម្មវិធី ដែល​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់​ផ្អើល​ខ្លាំង

ក្នុង​ប្រទេស​ថៃ អាជីព​តារា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អាជីព​មាន​ប្រាក់​កម្រៃ​ខ្ពស់​បើ​សិន​ជា​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​មហាជន ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ស្រមៃ​ចង់​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ​ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ខ្លួន​ឯង​និង​គ្រួសារ។ ប៉ុន្តែ​ទម្រាំ​​បាន​ឡើង​ដល់​​ចំណុច​កំពូល​ អាច​និយាយ​បាន​ថា​មិន​មែន​ជា​រឿង​ងាយ​ៗ​នោះ​ឡើយ ព្រោះ​​ក្រៅ​ពី​​មាន​រូប​សម្រស់​ស្អាត មាន​ទេពកោសល្យ​ខ្ពស់​ហើយ ក៏​ត្រូវ​មាន​​រាសី​ខ្ពស់​ទន្ទឹម​គ្នា​ដែរ ព្រោះ​អ្នក​ខ្លះ​ប្រើ​ពេល​​វេលា​ច្រើន​ឆ្នាំ​ទម្រាំ​មាន​គេ​ហៅ​ចេញ Event ធំ​ៗ​ច្រើន ប៉ុន្តែ​បច្ចុប្បន្ន​តារា​ខ្លះ​ទើប​ចូល​សិល្បៈ​ថ្មី​តែ​អាច​​ចាប់​បាន​ប្រជាប្រិយភាព​ភ្លូកទឹក​ភ្លូក​ដី​​មួយ​រំពេច​។

ផ្អែក​តាម​របាយការណ៍​ពី​សារព័ត៌មាន Thairath ថ្ងៃ​នេះ AMS សូម​បង្ហាញ​ពី​តម្លៃ​ខ្លួន​តារាៗ​សិល្បករ​ថៃ​ដែល​កំពុង​មាន​កេរ្តិ៍ឈ្មោះ​ល្បី ឬ Hot បំផុត​ក្នុង​ខណៈ​ពេល​នេះ​និង​ស្ថិត​នៅ​ Top list នៃ​បញ្ជី​តារា​មាន​តម្លៃ​​ខ្លួន​ខ្ពស់​ជាង​គេ​ពេល​ចូលរួម​កម្មវិធី​ផ្សព្វផ្សាយ​និង​សម្ពោធ​ផលិតផល​ផ្សេងៗ​ដែល​អាច​ឱ្យ​ប្រិយមិត្ត​ភ្ញាក់​ផ្អើល​ខ្លាំង​ ជា​ពិសេស​សម្រាប់​តម្លៃ​ខ្លួន​បវរកញ្ញា Miss Grand ថៃ​តែ​ម្ដង៖

ចាប់​ផ្ដើម​ពី Nadech Kugimiya តារា​សម្ដែង​ប្រុស​ជួរ​មុខ​ ដែល​បើ​ទោះ​បី​ជា​ឈរ​លើ​វិស័យ​នេះ​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ​ប៉ុន្តែ​​ក៏​មិន​មាន​សញ្ញា​ថា​ស្រកស្រុត​ប្រជាប្រិយភាព​នោះ​ឡើយ ដោយ​តម្លៃ​ខ្លួន​របស់​តួ​ឯក​ប្រុស​រូប​នេះ​ពេល​ចូលរួម​កម្មវិធី​​គឺ​ប្រមាណ ៣៥០ ០០០​បាត (៩៧៨០ដុល្លារ)។

​ចំណែក​ កំពូល​តារា​សម្ដែង​ផ្នែក​នារី​គឺ Yaya Urassaya ក៏​នៅ​តែ​រក្សា​ប្រជាប្រិយភាព​បាន​ល្អ​ដូច​ដៃ​គូ​របស់​ខ្លួន​ដែរ ដែល​ធ្វើ​ឱ្យ​តម្លៃ​ខ្លួន​របស់​នាង​ពេល​ចូល​រួម​កម្មវិធី​​មួយ​ៗ​គឺ​ប្រមាណ ៣០០ ០០០បាត (៨៣៩០ដុល្លារ)។

ដោយ​ឡែក​ក្រឡេក​មក​មើល​ដៃ​គូ​តារា​សម្ដែង​ភាពយន្ត​ស្នេហា​បុរស​នឹង​បុរស (BL) ដែល​ល្បី​បំផុត​ប្រចាំ​ឆ្នាំ​ដូច​ជា Billkin & PP គឺ​អាច​ទទួល​​បាន​ប្រាក់​កម្រៃ​ខ្ពស់​រហូត​ដល់ ៤៥០ ០០០​បាត (១២៥០០ដុល្លារ) សម្រាប់​ការ​បង្ហាញ​មុខ​ជា​គូ​មួយ​លើក​ៗ។

គូ​សម្ដែង​ BL កំពុង​ល្បី​មួយ​គូ​ទៀត​គឺ Zee & Nunew ក៏​អាច​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ដែរ​គឺ​ប្រមាណ ៤០០ ០០០បាត (១១១០០ដុល្លារ) ​ក្នុង​មួយ​កម្មវិធី ខណៈ​ដែល​មាន Event មិន​លោះ​ថ្ងៃ​​។

ចុង​បញ្ចប់ គឺ​​ Miss Grand ថៃ២០២២ Engfa Waraha ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​បំផុត​​តែ​ម្ដង​នៅ​ប្រទេសខ្លួន​ក្នុង​ពេល​នេះ។ បន្ទាប់​ពី​ចប់​ការ​ប្រកួត Engfa មាន​ការងារ​ចូល​មក​រដឹក​ហើយ​តម្លៃ​ខ្លួន​របស់​នាង​ពេល​បង្ហាញ​មុខ​ក្នុង​មួយ​​ម៉ោង​គឺ​​ប្រមាណ ៧០០ ​០០០បាត (១៩៥០០ដុល្លារ) ដែល​វ៉ា​ដាច់​តារា​រៀម​ច្បង​ណា​ណា​ទាំង​អស់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត