ស្ថាប័ន Guinness World Records ប្រកាសថ្ងៃចន្ទជាថ្ងៃអាក្រក់បំផុតប្រចាំសប្ដាហ៍

ថ្ងៃចន្ទដើមទ្រព្យជាពាក្យលើកទឹកចិត្តនៅក្នុងសុភាសិតខ្មែរ តែវាក៏ជាថ្ងៃដ៏គួរឲ្យធុញទ្រាន់បំផុតមួយដែរសម្រាប់មនុស្សមួយចំនួនធំ។ ជាពិសេសសម្រាប់អ្នកធ្វើការ សិស្ស និស្សិត ដែលត្រូវត្រលប់ទៅបំពេញភារកិច្ចរបស់ខ្លួនវិញ ក្រោយថ្ងៃឈប់សម្រាកចុងសប្តាហ៍ដ៏មានន័យ។ វារៀងពិបាកបន្តិចសម្រាប់មនុស្សប៉ុន្មានក្រុមខាងលើនេះ ដែលថ្ងៃចន្ទតម្រូវឲ្យពួកគេប្តូរអារម្មណ៍វិញភ្លាមៗ ទាំងកំពុងសប្បាយរីករាយ សម្រាកមិនទាន់អស់ចិត្ត ឬមិនទាន់តៀមខ្លួនរួចរាល់ជាដើម។

យ៉ាងណាមិញកំណត់ត្រាពិភពលោក Guinness ក៏មានអារម្មណ៍ស្អប់ថ្ងៃច័ន្ទខ្លាំងមិនចាញ់អ្នកទាំងអស់គ្នាប៉ុន្មានឡើយ ដោយស្ថាប័ន Guinness World Records បានប្រកាសផ្តល់កំណត់ត្រាទៅឲ្យថ្ងៃចន្ទថាជាថ្ងៃអាក្រក់បំផុតប្រចាំសប្តាហ៍ នៅលើគណនី Twitter ផ្លូវការរបស់ខ្លួនកាលពីថ្ងៃ ១៧ តុលា ២០២២ នេះ។ ហើយកាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅនេះទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថាប័ននេះក៏បានចែកចាយសេចក្តីប្រកាសនេះម្តងទៀតធ្វើឲ្យ កំណត់ត្រានេះកាន់ទទួលបានការគាំទ្រ និងឯកភាពកាន់តែច្រើនពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។

អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិលេងសើច ក្នុងន័យសប្បាយដូចជា៖ “ហេតុអ្វីសម្រេចចិត្តយូរម្លេះគ្រាន់ឲ្យកំណត់ត្រានេះទៅថ្ងៃចន្ទ” និងខ្លះទៀតថា “ខ្លួនសុំច្បាប់ថ្ងៃចន្ទដោយសារហេតុផលនេះ” ហើយនិងមានមតិជាច្រើនថាខ្លួន គាំទ្រពេញទំហឹង។

គួរបញ្ជាក់ថា Guinness World Records ជាអាជ្ញាធរដែលគ្រប់គ្រងរាល់កំណត់ត្រាគ្រប់យ៉ាងទាំងនៅលើភពផែនដី។ ស្ថាប័នមួយនេះមានមូលដ្ឋាននៅចក្រភពអង់គ្លេស ហើយបច្ចុប្បន្ននេះ​ សៀវភៅកំណត់ត្រា Guinness លក់បានជាង ១៤៣លានច្បាប់ ជាង ១០០ប្រទេស និង ២២ភាសា។ ងាកមកកម្ពុជាយើងវិញ ប្រទេសរបស់យើងក៏បានកាន់កាប់កំណត់ត្រាចំនួន៩ ផងដែរដោយក្នុងនោះមានដូចជា៖ ក្រមា​វែង​ជាងគេ​បំផុត​ក្នុង​ពិភពលោក, ធុរកិច្ច​ដែល​មាន​លក្ខណៈ​អនុវត្ត​ជាក់​ស្ដែង​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក, រាំ​ចង្វាក់​ម៉ាឌីហ្សុន ដែល​មាន​អ្នក​ចូល​រួម​ច្រើន​បំផុត, នំ​អន្សម​ធំ​បំផុត, ​តួអក្សរ​ច្រើន​បំផុត, ព្រះ​មហាក្សត្រ ដែល​ធ្លាប់​កាន់​តំណែង​ច្រើន​បំផុត (ព្រះ​មហា​វីរក្សត្រ ព្រះ​បាទនរោត្តម សីហនុ), ទឹក​​​ច្រាល​​ឡើង​លឿន​បំផុត, អណ្ដើក​ទឹក​សាប​ដែល​ខ្ជិល​ជាង​គេ​លើ​លោក, សំណង់​ឧទ្ទិស​សាសនា​ធំ​បំផុត (អង្គរវត្ត)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បច្ចេកវិទ្យាដើរលឿនហួសកម្រិត និស្សិតនៅកូរ៉េនាំគ្នាប្រើវ៉ែនតា AI បើកចាក់ក្នុងការប្រឡងកាន់តែច្រើនរហូតក្រសួងអប់រំប្រកាសចេញវិធានការបន្ទាន់

បច្ចុប្បន្ន វ៉ែនតា AI ជំនាន់ថ្មីៗមានរូបរាងស្ទើរតែមិនខុសពីវ៉ែនតាធម្មតាឡើយ ដោយសារជើងវ៉ែនតាស្តើង និងមានទម្ងន់ស្រាលត្រឹមតែ ៥០ ក្រាមប៉ុណ្ណោះ ដែលប្រសិនបើមើលនឹងភ្នែកទទេគឺស្ទើរតែមើលមិនដឹង រហូត

Leonardo DiCaprio និង Jeff Bezos ប្តេជ្ញាផ្តល់ប្រាក់ ២០០ លានដុល្លារ ដើម្បីជួយសត្វជិតផុតពូជ ១០០ ប្រភេទ

Leonardo DiCaprio និង Jeff Bezos បានរួមគ្នាបង្កើតមូលនិធិ និងប្តេជ្ញាផ្តល់ថវិកាចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីស្រោចស្រង់ពូជសត្វចំនួន ១០០ ប្រភេទដែលកំពុងប្រឈមមុខនឹងការផុតពូជខ្លាំងបំផុត។

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់