លើសពីជោគជ័យ! Taylor Swift ទទួលងារជាតារាចម្រៀងអស្ចារ្យបំផុតប្រចាំសតវត្សទី ២១

Billboard បានតែងតាំង Taylor Swift និងតារាផ្សេងទៀត ក្លាយជាតារាចម្រៀងអស្ចារ្យបំផុតប្រចាំសតវត្សទី ២១ ឬ Top Artist of the 21th Century ដោយយោងទៅតាមភាពជោគជ័យតាំងតែពីដើមឆ្នាំ២០០០ ដល់ចុងឆ្នាំ២០២៤។

កាលពីថ្ងៃទី៨ ខែមករាកន្លងទៅ Billboard ទើបតែបានបញ្ចេញនូវចំណាត់ថ្នាក់ Top Artist of the 21th Century ដោយបានតែងតាំងតារាក្នុងវិស័យចម្រៀងសរុបចំនួន១០រូប​ ផ្នែកទៅលើលទ្ធផលនៅលើ Billboard 200 និង Hot 100 គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០០០ មកត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។​

បើទោះបីជា Taylor Swift ទើបតែចូលប្រឡូកក្នុងវិស័យនេះកាលពីឆ្នាំ២០០៦​ ក៏ពិតមែន ក៏ប៉ុន្តែអ្នកចម្រៀងវ័យ ៣៥ឆ្នាំទទួលបានប្រជាប្រិយភាពខ្លាំងតាំងតែស្នាដៃដំបូងៗ រហូតទទួលបានចំណាត់ថ្នាក់លេខ១ នៅលើ Billboard 200 រហូតដល់ទៅ ១៤ អាល់ប៊ុម និង ១២ដងទៀតជាមួយនឹងចម្រៀងចំណាត់ថ្នាក់តែមួយនេះនៅលើ Billboard Hot 100។ ជាក់ស្ដែង The Tortured Poets Department ដែលស្នាដៃអាល់ប៊ុមថ្មីចុងក្រោយបង្អស់ក៏ទទួលបានការពេញនិយមមិនតិចនោះដែរ។

បន្ថែមពីនេះទៀត អ្នកចម្រៀងប៉ុបរូបនេះក៏មានស្នាដៃចម្រៀងនៅតារាងកំពូលទាំង១០ របស់ Billboard Hot 100 រហូតដល់ទៅ៥៩បទ ដែលជាចំនួនច្រើនបំផុតសម្រាប់សិល្បករស្រី។ ក្រៅពីនេះ នាងក៏ជាតារាទោលដែលអាចឈរជើងបានយូរបំផុតនៅលើ Billboard 200 សរុប ៨៦សប្ដាហ៍ ស្របគ្នាជាមួយនឹងតំណែងជាតារាប្រចាំឆ្នាំ Year-end Top Artists ចំនួន ៤ដង ក្នុងឆ្នាំ២០០៩ ឆ្នាំ២០១៥ ឆ្នាំ២០២៣ និងឆ្នាំ២០២៤។​

លទ្ធផលទាំងនេះ អាចនាំឱ្យ Taylor Swift ដណ្ដើមតំណែងជា តារាចម្រៀងអស្ចារ្យបំផុតប្រចាំសតវត្សទី ២១​ បានយ៉ាងជោគជ័យ ទន្ទឹមគ្នានឹងសិល្បករផ្នែកចម្រៀងចំនួន ៩រូបទៀត ដែលទទួលបានចំណាត់ថ្នាក់ពីលេខ២ ដល់លេខ១០រៀងគ្នា រួមមាន Drake, Rihanna, Post Malone, Eminem, The Weeknd, Beyoncé, Justin Bieber, Bruno Mars និង Usher៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *