កម្ពុជាស្វាគមន៍ក្រុមអ្នកផលិត និងតារា​សម្ដែង​នៃប្រទេសកាហ្សាក់ស្ថាន មកថតរឿងផ្សព្វផ្សាយទេសចរណ៍

កាលពី​ពេល​ថ្មី​ៗ​នេះ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដោយ​មាន​ការ​ចូលរួម​ពី​លោកស្រី Laurence ERBS នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​ព្រលាន​យន្តហោះ បាន​អញ្ជើញ​ទទួល​ស្វាគមន៍​គណៈប្រតិភូ និង​ក្រុម​ការងារ​ផលិតកម្ម Daubai Production នៃ​ប្រទេស​កាហ្សាក់ស្ថាន មក​កម្ពុជា។


កាលពី​ថ្ងៃ ១០ ខែ​មករា ឆ្នាំ ២០២៥ កន្លង​ទៅ គណៈប្រតិភូ ក៏​ដូចជា​ក្រុម​ការងារ​ផលិតកម្ម Daubai Production បាន​មក​ដល់​កម្ពុជា ដើម្បី​ថត​ភាពយន្ត​ផ្សព្វផ្សាយ​ទេសចរណ៍ ពី​ប្រទេស​កម្ពុជា។ ការ​ថត​ខ្សែ​ភាពយន្ត​នេះ មាន​ការ​ចូលរួម​ពី​ក្រសួង​ទេសចរណ៍ និង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថានទូត​សាធារណរដ្ឋ​កាហ្សាក់ស្ថាន ប្រចាំ​នៅ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ទី​ក្រុង​ហាណូយ ប្រទេស​វៀតណាម និង​ក្រុម​ការងារ​ផលិតកម្ម Daubai Production ទាំង ៣៧ រូប រួម​មាន​តារា​ល្បីៗ ប្រចាំ​ប្រទេស ១០ រូប ដែល​ម្នាក់​ៗ មាន​អ្នក​គាំទ្រ​ផ្ទាល់​ខ្លួន​ជាង​មួយ​លាន​នាក់ មក​ពី​សាធារណរដ្ឋ​កាហ្សាក់ស្ថាន។


ផលិតកម្ម Daubai Production គ្រោង​នឹង​ផលិត​វីដេអូ​ភាពយន្ត​នៅ​កម្ពុជា​ស្ដីពី “ដំណើរ​កម្សាន្ត​នៃ​គូស្នេហ៍ ៥ គូ ពី​ប្រទេស​កាហ្សាក់ស្ថាន មក​ទស្សនា​ប្រទេស​កម្ពុជា។ ការ​ថត​ភាពយន្ត​នេះ នឹង​ចាប់ពី​ថ្ងៃ ១០ ខែ​មករា ដល់​ថ្ងៃ ១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​គោលដៅ​តំបន់​ទេសចរណ៍​ផ្សេង​ៗ​ទៀត ជាពិសេស នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ខេត្ត​សៀមរាប ហើយ​នេះ​ជា​លើក​ទី១ ដែល​ប្រទេស​កាហ្សាក់ស្ថាន​ជ្រើសរើស​កម្ពុជា សម្រាប់​ថត​ខ្សែ​ភាពយន្ត ដែល​ជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​សុខ​សន្តិភាព​ល្អ​ក្រោម​ដំបូល​សន្តិភាព ស្ថិរភាព​នយោបាយ សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម ស្អាត បៃតង និង​បដិសណ្ឋារកិច្ច​ដ៏​កក់ក្ដៅ ពិសេស​សន្តិ​សុខ​សុវត្ថិភាព ក្នុង​គោល​បំណង ដើម្បី​ផ្សព្វផ្សាយ​ពី​ទីតាំង​ដែល​មាន​សក្ដានុពល​ទេសចរណ៍​កម្ពុជា​ទៅ​លើ​ឆាក​អន្តរជាតិ។

ដំណឹង​នៃ​ការ​មកដល់​របស់​ក្រុម​ផលិតករ​បរទេស ធ្វើឲ្យ​មហាជន​សាទរ​ពី​ការ​ខិតខំ​ប្រឹងប្រែង​នៃ​ថ្នាក់​ដឹកនាំ​ក្រសួង​ទេសចរណ៍ដែល​ខិតខំ​ធ្វើការ និង​ទាក់ទាញបាន​ផលិតកម្ម​ក្រៅ​ប្រទេស ដើម្បី​មក​ថត​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា៕

រូបភាព៖ ក្រសួងទេសចរណ៍



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *