បវរកញ្ញាកូនកាត់ខ្មែរ-អាមេរិក ស៊ីដនី ម៉ារិទ្ធ ងាកមកប្រឡូកវិស័យសម្ដែង រឿងដំបូងជាតួអង្គដូនជី

បវរកញ្ញា Sydney Marith-ស៊ីដនី ម៉ារិទ្ធ កូន​ខ្មែរ​កាត់​អាមេរិក កំពុង​មាន​ភាព​ល្បីល្បាញ​ក្នុង​វិស័យ និង​វិស័យ​បង្ហាញ​ម៉ូដ ទាំង​ក្នុងព្រម​ទាំង​នៅ​ក្រៅ​ប្រទេស។ ស៊ីដនី ម៉ារិទ្ធ បាន​ចាប់​ផ្តើម​បោះ​ជំហាន​ចូល​វិស័យ​ភាពយន្ត​ខ្មែរ ដោយ​នាង​បាន​លេច​មុខ​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​កម្រិត​ស្តង់ដារ​​នៃផលិតកម្ម Wonder Film របស់​លោក សែម វិសាល មានចំណង​ជើង «កំណើតអរូប ២»។

ជា​លើក​ដំបូង​បង្អស់​ក្នុង​ជីវិត​ដែល​បវរកញ្ញា​ខ្មែរ-អាមេរិក ស៊ីដនី សម្រេច​ចិត្ត​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ត​ខ្មែរ។ វត្តមាន​បវរកញ្ញា​វ័យ ២០ ឆ្នាំ ក្នុង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ «កំណើតអរូប ២» នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល ស្រឡាំងកាំង​ពេល​ឃើញ​នាង​សម្ដែង​ជា​តួអង្គ​ដូនជី​ប៉ែក​អឺរ៉ុប (Nun) ដែល ត្រូវស្លៀកពាក់ តុបតែង​ឈុត​ស​ក្បុស មុខ​ស្មើ​ៗ​តែ​បង្កប់​រឿងរ៉ាវ​ព្រឺព្រួច​ជាច្រើន​នៅ​ពី​ក្រោយខ្នង។

ក្ដោប​សម្ដែង​ជា​តួអង្គ​មួយ​នេះ វា​មិនមែន​ជា​រឿង​ចៃដន្យ​សម្រាប់ ស៊ីដនី ឡើយ។ ជាក់ស្ដែង​ នាង​ឆ្លង​កាត់​ការ​ជ្រើសរើស​យ៉ាង​ហ្មត់ចត់ ទាំង​សម្ដែង​សាកល្បង ទម្រង់​តុបតែង​មុខ​ឲ្យ​សម​នឹង​សាច់​រឿង សមត្ថភាព ពូកែ​ចាំ​​អត្ថបទ បង្ហាញ​ពី​ទេពកោសល្យ​មិនធម្មតា កូនកាត់​ខ្មែរ-អាមេរិក កញ្ញា ស៊ីដនី ម៉ារិទ្ធ ត្រូវ​បាន​ផលិតកម្ម Wonder Film ជ្រើសរើស​ជា​តួ​អង្គ​ធំ​ក្នុង​ខ្សែ​ភាពយន្ត «កំណើត​អរូប ២» ដែល​ជា​ភាពយន្ត​ខ្មែរ​មួយ​ទទួល​ជោគជ័យ​លើ​ទីផ្សារ​អន្តជាតិ​។

ទោះ​ជា Miss Planet Cambodia 2025 រូប​នេះ​មិន​ធ្លាប់​លេង​រឿង​ពី​មុន​មក​ក៏​ពិត​មែន តែ​ការ​សម្ដែង​របស់នាង​ល្អ​មិន​ចាញ់​អ្នក​សម្ដែង​ច្រើន​ឆ្នាំ​ប៉ុន្មាន​ឡើយ គួបផ្សំ​ការ​ដំឡើង​ប្លង់​ថត បច្ចេកទេស​នៃ​តុបតែង​តួអង្គ និង​ការ​ប្រើប្រាស់​សម្ភារៈ​ថត​កម្រិត​ស្តង់ដារ​អន្តជាតិ ឲ្យ​ស៊ី​គ្នា​ទៅ​នឹង​បរិបថ​នៃ​សាច់​រឿង​បែប​រន្ធត់ ព្រឺព្រួច ធ្វើឲ្យ ស៊ីដនី មើល​ទៅ​ភាព​ខុស​ប្លែក​ខ្លាំង​ពី​អ្វី​ដែល​នាង​ធ្លាប់​ធ្វើ​កន្លងមក ពិសេស​ការ​តុបតែង​ជា​ដូនជី តែ​ក្រសែភ្នែក​បង្កប់​រឿង​ហេតុ​អាថ៌កំបាំង​ជាច្រើន​នឹក​មាន​មិន​ដល់។

ទស្សនិកជន​ដែល​មើល​រឿង «កំណើត​អ​រូប» កាលពីវគ្គ១ នឹង​ភ្ញាក់ផ្អើល​នៅ​ពេល​រឿង «កំណើត​អរូប ២» ចាក់​បញ្ចាំង ដោយសារ​វគ្គ​ថ្មី​នេះ ផលិតកម្ម Wonder Film មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​ចំពោះ​ឆ្អឹង​រឿង និង​ឈុត​ឆាក​ពិសេស​នៃ​សាច់​រឿង​វគ្គ​ថ្មី​នេះ។

សំខាន់​ជាង​នេះ​លោក សែម វិសាល អ្នកនិពន្ធ និង​ជា​អ្នក​ដឹកនាំ រឿង «កំណើត​អរូប» វគ្គ ១ & ២ បាន​យក​ចិត្ត​ទុកដាក់ និង​សម្រិតសម្រាំង​យ៉ាង​ខ្លាំង​លើ​ការ​តុបតែង ការ​ដំឡើង​ប្លង់​ថត ជាមួយ​បច្ចេកទេស​កាមេរ៉ា​ស៊េរី​ទំនើប និង​បាន​ត្រៀម​បញ្ចូល​បច្ចេកទេស​កាត់ត​កម្រិត​ខ្ពស់​ឲ្យ​ត្រូវ​តាម​តម្រូវការ​របស់​ប្លង់​ថត និង​មើល​ទៅ​ដូច​ការ​ពិត​តែ​ម្ដង។

ងាក​ទៅ​ជួប​បវរកញ្ញា​កូនកាត់​ខ្មែរ-អាមេរិក ស៊ីដនី ម៉ារិទ្ធ រំភើប​ហើយ​គិត​ថា​ការ​ថត​ភាព​យន្ត​ជា​រឿង​សប្បាយ​ទៅ​វិញ ព្រោះ​ជា​ពេល​វេលា​ដែល​បាន​ជួប​តារា​សម្ដែង​ខ្មែរ និង​បរទេស​ជាច្រើន​រូប។ កញ្ញា​បន្ត​ថា ទោះ​ការ​ថត​ត្រូវ​ជួប​ផល​លំបាក​ខ្លះ​ៗ ក៏​មិន​ជា​បញ្ហា តែ​ដោយសារ​នាង​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​សាកល្បង​ធ្វើ​រឿង​ថ្មី​ៗ ដូច្នេះ​ការ​ថត​ភាពយន្ត​ជា​ភាព​ថ្មី​ដែល​នាង​តែងតែ​ចង់​សាកល្បង ហើយ​ពេល​នេះ Wonder Film ធ្វើ​ឲ្យ​ក្ដី​ស្រមៃ​ក្លាយ​ជា​ការ​ពិត​ហើយ។

គួរ​បញ្ជាក់​ថា «កំណើតអរូប ២» ជា​សែស្រឡាយ​រឿង​បន្ត​ពី​រឿង «កំណើតអរូប» ដែល​ជា​ភាពយន្ត​ខ្មែរ​ផ្ទុះ​ការ​គាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​កាលពី​ឆ្នាំ​មុន និង​បាន​នាំ​ទៅ​ចាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​តំបន់​អាស៊ី និង​អឺរ៉ុប​ប្រមាណ​ជាង ២០ ប្រទេស​ឯណោះ ហើយ​បច្ចុប្បន្ន «កំណើត​អរូប» ផលិត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​នេះ មាន​វត្តមាន​តាម platform អន្តជាតិ​ធំ​ៗ​ជាច្រើន​ផង​ដែរ។ «កំណើត​អរូប ២» នឹង​បង្ហាញ​វត្តមាន​លើ​រោង​កុន​ក្នុង​ទីផ្សារ​កម្ពុជា​នៅ​អំឡុងឆ្នាំ ២០២៦ ហើយ​ផលិតកម្ម​ក៏​គ្រោង​នាំ​យក​រឿង​នេះ​ទៅ​ចាក់​បញ្ចាំង​នៅ​ថ្នាក់​តំបន់​អាស៊ី-អឺរ៉ុប និង​តាម platform អន្តជាតិ​ធំ​ៗ​ជាច្រើន​ទៀត​ដើម្បី​ឲ្យ​ភាពយន្ត​ខ្មែរ​អាច​សាយភាយ​ទៅ​កាន់​ទីផ្សារ​អន្តជាតិ៕

រូបភាព៖ ផ្ដល់ឲ្យ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន



Leave a Reply

Your email address will not be published.Required fields are marked *