Britney Spears ពន្លះតបតអតីតស្វាមីដែលចោទប្រកាន់ថាអាកប្បកិរិយានាងបង្កគ្រោះថ្នាក់ដល់កូនៗ

អតីតស្វាមីរបស់ Britney Spears គឺ Kevin Federline ដែលជាឪពុករបស់កូនទាំងពីររបស់នាង បានចេញលក់សៀវភៅមួយក្បាលមានចំណងជើងថា “You Thought You Knew” ដែលបានក្លាយជាប្រធានបទធំមួយលើសង្គមអនឡាញអាមេរិកនាពេលថ្មីៗនេះ។ សៀវភៅនេះមិនត្រឹមតែរៀបរាប់ពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួនរបស់តារាប្រុសរូបនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនិយាយប៉ះពាល់ដល់ Britney Spears ពាក់ព័ន្ធបញ្ហាជាច្រើនចាប់ពីការចិញ្ចឹមកូន រហូតដល់អាកប្បកិរិយាមិនប្រក្រតីរបស់នាងដែលអាចជះឥទ្ធិពលអាក្រក់ដល់កូនៗ។

នៅក្នុងផ្នែកមួយនៃសៀវភៅ Kevin Federline បានលាតត្រដាងថាកូនប្រុសរបស់លោកជាមួយ Britney គឺ Sean Preston និង Jayden James ដែលពេលនេះមានអាយុ ២០ និង ១៩ ឆ្នាំធ្លាប់បានប្រាប់លោកថា ពួកគេលែងចង់ចំណាយពេលនៅផ្ទះរបស់ម្តាយទៀតហើយ ព្រោះពួកគេធ្លាប់ភ្ញាក់កណ្តាលយប់ ហើយឃើញ Britney Spears កំពុងសម្លឹងមើលពួកគេដោយស្ងៀមស្ងាត់ ដោយកាន់កាំបិតក្នុងដៃ។ ពេល​ឃើញ​កូន​ប្រុស​ដឹង​ខ្លួន នាង​ក៏​និយាយជាមួយពួក​គេ​បន្តិច មុន​នឹង​បែរខ្នងដើរ​ចេញ​ដោយ​មិន​​ពន្យល់អ្វីទាំងអស់។ លោក​ក៏​បាន​បង្ហើប​ថា នេះ​មិន​មែន​ជារឿងដែលកើតឡើងតែម្ដង​នោះ​ទេ។

ថ្មីៗនេះ អ្នកនាំពាក្យរបស់ Britney Spears ក៏បានឆ្លើយតបទៅនឹងការចោទប្រកាន់នៅក្នុងសៀវភៅនេះ ដោយបានចេញសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖

“ព័ត៌មានផ្សេងៗនៅក្នុងសៀវភៅរបស់ Kevin អាចចាត់ទុកថាជាករណីមួយលើកទៀតដែលលោកនិងមនុស្សមួយចំនួនទៀតប៉ុនប៉ងកេងយកផលប្រយោជន៍ពីនាង ហើយគួរឱ្យស្តាយដែលរឿងនេះបានកើតឡើងបន្ទាប់ពីនាងលែងផ្តល់ប្រាក់ឧបត្ថម្ភដល់គេទៀត។

អ្វីដែលនាងយកចិត្តទុកដាក់គឺសុខុមាលភាពរបស់កូនៗទាំង Sean Preston និង Jayden James ជាពិសេសក្នុងកំលុងពេលមានព័ត៌មានសុសសាយបែបនេះ” ។

គួររំឭកថា Britney Spears និង Kevin Federline ដែលជាតារាសម្ដែងនិងអ្នករាំ បានរៀបការនៅឆ្នាំ ២០០៤ ហើយមានកូនពីរនាក់ជាមួយគ្នាមុនពេលលែងលះគ្នានៅឆ្នាំ ២០០៧ ដោយកូនៗរបស់ពួកគេបានធំឡើងក្រោមការមើលថែរបស់ឪពុកពួកគេ ស្របពេល Britney Spears ជាអ្នកបង់ថ្លៃចិញ្ចឹមកូនប្រចាំខែរហូតដល់អាយុ ១៨ ឆ្នាំ។ ទំនាក់ទំនងរបស់នាងជាមួយកូនៗគឺនៅឆ្ងាយបន្តិច ដោយសារនាងស្ថិតនៅក្រោមអំណាចអាណាព្យាបាលស្របច្បាប់របស់ឪពុកនាងអស់រយៈពេល ១៣ ឆ្នាំ។ យ៉ាងណាក៏ដោយ ពួកគេបានព្យាយាមផ្សះផ្សាទំនាក់ទំនងរបស់ពួកគេឡើងវិញរហូតមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម



Leave a Reply

Your email address will not be published.Required fields are marked *