ណូលី ម្ចាស់បទ «និស្ស័យ» ដឹកដៃគូដណ្ដឹងចូលរោងការថ្ងៃនេះហើយ

ចូលរួម​ត្រេក​អរ​ផង ថ្ងៃ​នេះ​គូ​ស្នេហ៍​តារា​ចម្រៀង​ឯករាជ្យ Noly Record ដែល​មាន​ឈ្មោះ​ពិត នី ណូលី និង​គូ​ដណ្ដឹង (អ្នក​ជំនួញ​វ័យ​ក្មេង) បាន​កាន់​ដៃ​គ្នា​ចូល​រោងការ​ដោយ​មាន​ចាស់​ទុំ​ដឹង​ឮ​ទាំង​សង​ខាង។

ដូច​ដែល​មហាជន​បាន​ជ្រាប កាល​ពី​ថ្ងៃ​ទី ៥ ខែ ឧសភា ឆ្នាំ ២០២៤ កន្លង​ទៅ ម្ចាស់​បទ «និស្ស័យ» លោក ណូលី បាន​បញ្ចប់​ងារ​ជា​សង្សារ​ជាមួយ​កញ្ញា​រូប​ស្រស់ តាំង ម៉ីហុង ក្លាយ​ជា​គូ​ដណ្ដឹង​ដោយ​ពិធី​ភ្ជាប់​ពាក្យ​របស់​អ្នក​ទាំង​ពីរ​មាន​សិល្បករ​និង​តារា​ល្បីៗ​ជា​ច្រើន​ចូលរួម។

ដោយ​ឡែក នា​ថ្ងៃ​ទី ១៧ ខែ តុលា ឆ្នាំ ២០២៥ ពោល​គឺ​ថ្ងៃ​នេះ​លោក​និង​គូ​ដណ្ដឹង​បាន​បង្ហាញ​ភាព​ច្បាស់​លាស់​ដោយ​បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ​ដោយ​មាន​បងប្អូន​សាច់​ញាតិ​ទាំង​សង​ខាង​ជា​សក្ខីភាព។ ដ្បិត​ថា នា​វេលា​ព្រឹក​នេះ​ទើប​តែ​ចូល​រោង​រី​ឯ​កម្មវិធី​ពេញលេញ​ត្រូវ​បាន​រៀប​ចំ​ជា​ហូរហែហូត​ដល់​ពេល​ល្ងាច។ ចាំ​មើល​ថា​មាន​តារា​ប្រុស​ស្រី​ល្បី​ៗ​ណា​ខ្លះ​នឹង​អញ្ជើញ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​មង្គល​តារា​ប្រុស​រូប​នេះ។

យ៉ាង​ណា​មិញ​គួរ​បញ្ជាក់​ថា ណូលី និង​គូ​ដណ្ដឹង​ដែល​ជា​ម្ចាស់​ផលិតផល​ថែ​សម្រស់​បាន​ចាប់​ដៃ​គ្នា​លើ​មុខ​របរ​រក​ស៊ី​ហើយ​ទើប​បាន​ទិញ​ផ្ទះ​មួយ​ទៀត​ដែល​ជា​ផ្ទះ​ទី​២ ដែល​នេះ​ជា​កាដូ​មុន​ថ្ងៃ​រៀប​ការ​ដោយ​គ្រោង​អញ្ជើញ​ញាតិមិត្ត​និង​មិត្តភ័ក្ដិ​មក​ចូល​រួម​ក្រោយ​កម្មវិធី​មង្គលការ​បញ្ចប់ ៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖https://www.facebook.com/reel/1731039554222552

រូបភាព និងវីដេអូ ៖ នាថវតី សំអាងការ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក



Leave a Reply

Your email address will not be published.Required fields are marked *