នៅថ្ងៃទី១៦ ខែតុលានេះ Tao និង Xu Yiyang បានដឹកដៃគ្នាចូលរោងអាពាហ៍ពិពាហ៍តុបតែងដោយផ្កាពណ៌ស្វាយដ៌ប្រណិត ខណៈប្រព័ន្ធផ្សព្វផ្សាយចិនបានហៅពិធីមង្គលរបស់តារាទាំងពីរនាក់ថា “អាពាហ៍ពិពាហ៍ប្រចាំសតវត្សរ៍”។



ជាក់ស្ដែង ពិធីនេះបានធ្វើឡើងនៅឆ្នេរសមុទ្រ Haitang ទីក្រុង Sanya ដោយកម្មវិធីពេលថ្ងៃបានធ្វើឡើងនៅខាងក្រៅអាគារ និងជ្រើសរើសរៀបចំកម្មវិធីពេលយប់នៅខាងក្នុងអាគារវិញ។ ព័ត៌មាន Chosun បានឱ្យដឹងថា ការតុបតែងដោយមានពណ៌ស្វាយជាគោលនេះ គឺធ្វើឡើងស្របទៅតាមបំណងរបស់កូនកំលោះ ដែលចង់តុបតែងឱ្យដូចទៅនឹងកាឡាក់ស៊ីមីលគីវ៉េ។
អ្នកគាំទ្រជាច្រើនរូបការបានចូលរួមអបអរសាទរ ក៏ដូចជាសរសើរពីភាពស្រស់ស្អាតរបស់កម្មវិធីនេះថា៖ “អាពាហ៍ពិពាហ៍នេះស្អាតណាស់”, “ពណ៌ស្វាយគឺស្អាតណាស់” និង “វាឡូយណាស់។ ជូនពរឱ្យពួកគេមានសុភមង្គល” ជាដើម។ ទន្ទឹមគ្នានេះ អ្នកគាំទ្រជាច្រើនរូបទៀតក៏បានបញ្ចេញមតិក្នុងទិសដៅស្របគ្នាថា ពិធីរៀបអាពាហ៍ពិពាហ៍នេះ ប្រៀបដូចជាកម្មវិធីប្រគំតន្រ្តី។ តួយ៉ាង អ្នកគាំទ្រម្នាក់បានសរសេរថា៖ អីយ៉ា! វាដូចជាការប្រគំតន្ត្រីតែម្ដង”។




សូមរំឭកឱ្យដឹងដែរថា ប្រវត្តិស្នេហារបស់អ្នកទាំងពីរបានចាប់ផ្ដើមឡើង ដោយការជួបគ្នាជាលើកដំបូងតាំងតែពីឆ្នាំ ២០១៤ មកម៉្លេះ ជាពេលដែល Tao និង Xu Yiyang នៅច្រកក្រោមទ្រនំ SM Entertainment នៅឡើយ មុននឹងមានដំណឹងលេចឮពីទំនាក់ទំនងស្នេហារវាងតារាទាំងពីរដួងនៅក្នុងឆ្នាំ ២០២០។ លុះមកដល់ឆ្នាំ២០២៣ ទើបអ្នកទាំងពីសម្រេចប្រកាសឱ្យសាធារណជនបានដឹងពីទំនាក់ទំនងអ្នកទាំងពីរ មុននឹង Tao បានសុំ Xu Yiyang រៀបការ កាលពីខែសីហា ឆ្នាំ២០២៤។
យ៉ាងណាមិញ មុននឹងពិធីមង្គលការមកដល់ អ្នកទាំងពីរក៏បានចុះសំបុត្រអាពាហ៍ពិពាហ៍ប្រកាសឈ្មោះជាប្ដីប្រពន្ធតាមផ្លូវច្បាប់រួចមកហើយ ដោយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៤ កូនកម្លោះរូបនេះ បានចែករំលែករូបភាពអ្នកទាំងពីរកាន់សំបុត្រអាពាហ៍ពិពាហ៍ ភ្ជាប់ជាមួយនឹងសំណេរខ្លីថា៖ “សម្រេចគោលដៅហើយ”៕

























Account
Security
Favourite Content