៣ កម្មវិធីប្រឡងរ៉េប កំពុងដំណើរការក្នុងពេលតែមួយ

វិស័យ​ចម្រៀង​ហ៊ីបហប រ៉េប R&B កំពុងតែ​រីក​ចម្រើន​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ព្រោះ​តែ​បែប​នេះ​ហើយ ផលិតកម្ម​ធំ​ៗ​កំពុង​សហការ​គ្នា​ជាមួយ​ស្ថានីយ​ទូរទស្សន៍​នានា ផលិត​កម្មវិធី​ប្រឡង​រ៉េប ដែល​ចម្រាញ់​យក​បេក្ខភាព​ម្នាក់ ដើម្បី​ទទួល​តំណែង​ជា​ជយលាភី ព្រម​ជាមួយ​រង្វាន់​ជាច្រើន ថែម​ទាំង​ក្លាយ​ជា​តារា​រ៉េប​អាជីព។

សម្រាប់​ពេល​នេះ ៣ កម្មវិធី​ដែល​កំពុង​ដំណើរការ គឺ​មិន​ទាន់​មាន​មួយ​ណា​បាន​បញ្ចប់​ឡើយ។ ទាំង ៣ កម្មវិធី​សុទ្ធតែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​អ្នក​ទស្សនា និង​បេក្ខភាព ព្រម​ទាំង​អ្នក​ស្នេហា​ចម្រៀង​ ហ៊ីបហប​តែម្ដង។ ខាងក្រោម​ជា​កម្មវិធី​ប្រកួតប្រជែង​រ៉េប ដែល​មាន​គណៈកម្មការ និង​គ្រូ​បង្វឹក​ខ្លាំង​ៗ៖

១. Rapper Fighter របស់​ស្ថានីយ​ទូរទស្សន៍ PNN បាន​រៀបចំ​ឡើង ២ រដូវ​កាល​ហើយ ដោយ​លើក​នេះ​មាន Coach ៤ រូប​ដដែល គឺ Punleur , KingChi,Vuthea និង សុជាតិ ហើយ Juvie គឺ​ជា Producer តែ​ម្នាក់​ក្នុង​កម្មវិធី។ សម្រាប់​ជយលាភីលេខ១ នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ៦០ លានរៀល, លេខ២ និងលេខ៣ នឹងទទួលបានទឹកប្រាក់ ១០ លាន​រៀល​ដូចគ្នា។

២. Cambo Rapper របស់​ផលិតកម្ម​កាឡាក់ស៊ី និង​សហការ​ជាមួយ​ទូរទស្សន៍ CTN។ សមាសភាព Coach នៃ​កម្មវិធី Cambo Rapper មាន​ដូចជា TEMPO TRIS,ប្រុសឡា, តន់ ចន្ទសីម៉ា និង សង្ហា។ ចំណែក​អ្នក​ឈ្នះ​នឹង​ក្លាយ​ជា​ម្ចាស់​នាឡិកា​ពេជ្រ និង​ប្រាក់​រង្វាន់ ១០០ លាន​រៀល។

៣. The Next Level: RapStar របស់​ផលិតកម្ម​បារមី និង​ភ្លើងគប់ ហើយ​ចាប់​ដៃ​គូ​ចាក់ផ្សាយ​លើ​ទូរទស្សន៍​បាយ័ន។ The Next Level: RapStar មាន Judges ៣ រូបគឺ វណ្ណដា , នរិទ្ធ និង DJ Kdep និង​គ្រូ​បង្វឹក ៣ នាក់​ដូចគ្នា​ដែរ​ក្នុង​នោះ យូហៃ, វិទូ និង Vito។

អ្នកឈ្នះ មិន ត្រឹមតែ បាន​តំណែង ជយលាភី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ទទួល​បាន​ឱកាស​ពិសេស​ក្នុង​ការ​អភិវឌ្ឍ​អាជីព របស់​ពួកគេ​ទៅកាន់​មួយ​កម្រិត​ទៀត។ បេក្ខភាព​ជយលាភី នឹង​ទទួល​បាន​រង្វាន់ ជា​សាច់​ប្រាក់​រួមបញ្ចូល​ទាំង​ឱកាស ការងារ ដែល​មាន​តម្លៃ​សរុប​លើស ៨០ លាន​រៀល និង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់ EMPIRE Studios នៅ​អាមេរិក ឱកាស​ទទួល​បាន​ការ​បង្វឹក​ការងារ​តន្ត្រី ថត​ចម្រៀង​ជាមួយ​សិល្បករ និង​ផលិតករ​តន្ត្រី​ជំនាញ​លំដាប់​ពិភពលោក​នៅ​ក្នុង​ស្ទូឌីយោ​ប្រកប​ដោយ​ឧបករណ៍ និង​បច្ចេកវិទ្យា​ឈាន​មុខ​គេ​កិច្ច​សន្យា​ផលិត​ចម្រៀង និង​គ្រប់គ្រង​អាជីព​ជាមួយ​ផលិត​កម្ម​បារមី ព្រម​ទាំង​ឱកាស​សហការ​ការងារ ជាមួយ​សិល្បករ​ឈាន​មុខ​គេ ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ៕

រូបភាព៖Rapper Fighter,Cambo Rapper និង The Next Level: Rapstar



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *