ក្រៅពីស្នាមម្រាមដៃ មនុស្សនៅមាន ៥ផ្នែកនេះ ដែលមានលក្ខណៈពិសេសខុសប្លែក គ្មាននរណាមានដូច

ម្រាមដៃរបស់មនុស្សម្នាក់ៗតែងមានស្លាកស្នាមផ្សេងៗគ្នា ឥតមាននរណាមានដូច ដែលគេអាចទាញយកអត្ថប្រយោជន៍នៃភាពពិសេសនេះ ទៅប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណរបស់មនុស្ស និងប្រើប្រាស់នៅក្នុងឯកសារសំខាន់ជាច្រើន។

យ៉ាងណាមិញ ក្រៅពីស្នាមម្រាមដៃ ខាងក្រោមនេះគឺជាផ្នែកទាំង ៥នៃរាងកាយ ដែលមានលក្ខណៈពិសេសខុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលអ្នកវិទ្យាសាស្រ្តអាចយកទៅប្រើប្រាស់សម្រាប់កំណត់អត្តសញ្ញាណមនុស្សបាន៖

១. ប្រស្រីភ្នែក

ប្រស្រីភ្នែក គឺជាបណ្ដុំនៃសរសៃដែលសភាពស្មុគស្មាញ កើតឡើងតាំងតែពីទារកនៅក្នុងផ្ទៃម្ដាយម៉្លេះ។ ភាពស្មុគស្មាញនេះ បានធ្វើឱ្យប្រស្រីភ្នែករបស់មនុស្សម្នាក់ៗមានតែមួយគត់ ឥតមាននរណាមានដូច បើទោះបីជាកូនភ្លោះក៏មានប្រស្រីភ្នែកខុសគ្នាដែរ។ ហេតុដូច្នេះហើយ បានជាបច្ចេកវិទ្យាស្កែនប្រស្រីភ្នែក ត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់។

២. អណ្តាត

អណ្ដាតរបស់មនុស្សតែងមានរូបរាង ស្ថានភាពគ្រើមរលោង និងស្នាកស្នាមផ្សេងៗគ្នា​ រហូតអ្នកវិទ្យាសាស្រ្តអាចប្រើប្រាស់អណ្ដាត ដើម្បីកំណត់អត្តសញ្ញាណរបស់ម្ចាស់បាន។ បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្រ្តកំពុងតែសិក្សាបន្ថែមទៅលើលក្ខណៈពិសេសរបស់អណ្ដាត ដែលអាចនឹងយកទៅប្រើប្រាស់ជាប្រយោជន៍នៅថ្ងៃអនាគតបាន។

៣. ពុម្ពធ្មេញ

ទម្រង់ ទំហំ រូបរាង រួមផ្សំនឹងការកកិតរបស់ធ្មេញនីមួយៗ បានធ្វើឱ្យពុម្ពធ្មេញរបស់មនុស្សម្នាក់ៗមានភាពដាច់ដោយឡែកពីគ្នា។ ដូច្នេះ ពុម្ពធ្មេញអាចប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណរបស់មនុស្សបាន។ ជាញឹកញយ ពុម្ពធ្មេញនេះត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ការធ្វើកោសល្យវិច្ច័យ ទៅលើសាកសពដែលមិនអាចសម្គាល់មុខបាន ឬសាកសពដែលស្នាមម្រាមដៃរងការខូចខាត។

៤. ស្លឹកត្រចៀក

ស្លឹកត្រចៀករបស់មនុស្សតែងមានរូបរាងខុសៗគ្នា ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត បើទោះបីជាកូនភ្លោះក៏មិនអាចមានស្លឹកត្រចៀកដូចគ្នាដែរ។ បច្ចុប្បន្ននេះ ប្រទេសជាច្រើនកំពុងតែប្រើប្រាស់បច្ចេកវិទ្យាកំណត់អត្តសញ្ញាណរបស់មនុស្សតាមរយៈស្លឹកត្រចៀក ខណៈប្រទេសបារាំងមានវិធានការកត់ត្រាពីស្ថានភាពស្លឹកត្រចៀក មុខមាត់ និងស្នាមម្រាមដៃរបស់ជនល្មើស ដើម្បីរក្សាទុកជាកំណត់ត្រាឧក្រិដ្ឋកម្មផងដែរ។

៥. DNA

DNA រ​បស់មនុស្ស គឺមានលក្ខណៈផ្សេងៗគ្នា ដែលអាចកំណត់អត្តសញ្ញាណរាប់ចាប់តាំងពី ពណ៌សក់ ពណ៌ភ្នែក និងសូម្បីតែជំងឺប្រឈមរបស់បុគ្គលម្នាក់ៗផង។ យ៉ាងណាមិញ DNA របស់កូនភ្លោះ គឺមានលក្ខណៈដូចគ្នា ខុសប្លែកពីប្រស្រីភ្នែក និងស្លឹកត្រចៀកដែលសូម្បីតែកូនភ្លោះក៏មិនអាចមានដូចគ្នាបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *