តារាស្រី Song HyeKyo និងតារាស្រី Suzy សុទ្ធសឹងតែជាអ្នកមានឈ្មោះល្បីល្បាញក្នុងពិភពសិល្បៈកូរ៉ខាងត្បូង ដោយគ្រាន់តែខុសជំនាន់គ្នា។ សមត្ថភាព បូករួមរូបសម្រស់ស្រស់ស្អាតរបស់អ្នកពីរ ធ្វើឲ្យអ្នកគាំទ្រជាច្រើនលួចសង្ឃឹមថា តារាស្រីទាំងពីរអាចមានឱកាសសម្ដែងរឿងរួមគ្នានៅថ្ងៃណាមួយ។
សុបិនក្លាយជាការពិត តារាស្រី Song HyeKyo នឹងមានវត្ដមានពិសេសក្នុងរឿងភាគថ្មីរបស់តារាស្រី Suzy គឺរឿង “Everything Will Come True”។ ការបង្ហាញខ្លួននេះដោយសារតែតារាស្រី Song HyeKyo មានទំនាក់ទំនងស្អិតល្មួតជាមួយ អ្នកនិពន្ធរឿង “Everything Will Come True” គឺលោកស្រី Kim EunSook។ អ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរង់ចាំទស្សនារឿងភាគមួយនេះយ៉ាងខ្លាំង ដោយរំពឹងថានឹងត្រូវចាក់ផ្សាយក្នុងពេលឆាប់ៗ ខាងមុខ។


បន្ទាប់ពីបានសហការរួមគ្នា តារាស្រីទាំងពីរមើលទៅហាក់មានភាពជិតស្និទ្ធ ដោយថ្មីៗ នេះ អ្នកទាំងពីរបានបង្ហោះរូបភាពរួមគ្នា និងបង្ហាញភាពស្និទ្ធស្នាលខ្លាំង ជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មានអារម្មណ៍រំភើបចិត្ដ។ អ្នកទាំងពីរមិនត្រឹមតែបានសហការរួមគ្នាទេ ថែមទាំងមានភាពស្និទ្ធស្នាលនឹកស្មានមិនដល់។


ក្រោយពីបង្ហោះរូបរួមគ្នា មនុស្សជាច្រើនបានបញ្ចេញមតិ សរសើរពីសម្រស់ និងមិត្ដភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ។ លើសពីនេះ អ្នកគាំទ្រ និងមហាជនជាច្រើនសង្ឃឹមថា អ្នកទាំងពីរនឹងអាចសម្ដែងរឿងរួមគ្នាម្ដងទៀត ដោយមិនមែនត្រឹមតួពិសេស ឬតួចេញមុខមួយភ្លែតឡើយ។ តែជារឿងដែលផ្ដោតលើតួអង្គរបស់តារាស្រីទាំងពីរជាមួយគ្នា៕



























































Account
Security
Favourite Content