អ្នកគាំទ្រចំហមាត់ ក្រោយ មាលា ប៉ះជាមួយ អេនណា ថតរូបភាពសិចស៊ីផ្អើលអស់បណ្ដាញសង្គម

Mélia Constantin មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ជាមួយ concept ថ្មី​ប្លែក​មិន​ដែល​សាំ​ភ្នែក​ឡើយ ហើយ​មិន​តែ​ប៉ុណ្ណោះ​កញ្ញា​កូន​កាត់​បារាំង​រូប​នេះ បាន​ដឹកដៃ​ កុយ អេនណា ថត​រូបយ៉ាង​សិចស៊ី​ជាមួយគ្នា​1st Runner up MGC 2023 ធ្វើឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ប៉ុន្មាន​ថ្ងៃនេះ ដោយ​រូបភាព និង​វីដេអូ​នៃ​អ្នក​ទាំង ២ ពិតជា​សិចស៊ី​ខ្លាំង។

មាលា និង អេនណា បាន​ស្លៀក​ឈុត​ប៊ីគីនី​ពណ៌​ខ្មៅ​ដូច​គ្នា តែ​សម្រស់​ស្រស់​ស្អាត​ម្យ៉ាង​ម្នាក់ ដោយ​លំដាប់​រង​ទី​១ Miss Grand Cambodia 2023 មើល​ទៅ​មាន​ភាព​ចែងចាំង​ដោយសារ​សម្បុរ​ស្បែក​សណ្ដែកបាយ និង​តួឯក​ស្រី​រឿង «ប្រវត្តិ​ស្នេហ៍​នាងនាថ» ស្រស់​ស្អាត​ដូច​នារី​អឺរ៉ុប។

រូបភាព​អ្នក​ទាំង ២ ពិតជា​កក្រើក​ខ្លាំង ដោយ​អ្នក​គាំទ្រ​លាន់​មាត់​សរសើរ​ថា តារា​បង្ហាញ​ម៉ូដ​គូ​នេះ​ពិតជា​មាន​សម្រស់​ស្រស់​ស្អាត ហើយ​ពូកែ​ស្ទីល៍​ថតរូប​បែប​ស៊ី​អារម្មណ៍​ដូច​គ្នា​ទៀត​ផង។ មិន​មែន​តែ​មហាជន​ទេ​ដែល​ចុច Like, share និង comment លើ​ផុស​អ្នក​ទាំង២ សូម្បី​តែ​សិល្បករ​ដូចគ្នា​ក៏​អត់ទ្រាំ​មិន​បាន​ចេញ​មុខ​មក​សរសើរ​តារា​ស្រី​​សិចស៊ី​ទាំង​ទ្វេ​ដូចគ្នា។

សម្រាប់​កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន​ស្រូប​ទាញ​បេះដូង​ហ្វេន​ឲ្យ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នាង​កាន់តែ​ច្រើន​ឡើង​ៗ​តាម​រយៈ​ស្នាដៃ​ថ្មី​ៗ​រួម​មាន​ខ្សែភាពយន្ត, TVC, ថត MV, ការ​ចូល​រួម​កម្​មវិធី​ផ្សេង​ៗ, ប្រម៉ូតផលិតផល,ថត​ម៉ូដ​សម្លៀកបំពាក់ និង​ដើរ​ម៉ូដ​ជាដើម។ បើ​និយាយ​ដល់​រូបភាព​ថ្មី​ដែល​តារា​ស្រី​វ័យ​ក្មេង​រូប​នេះ​បង្ហោះ​លើ IG វិញ សូម្បី​តែ​តារា​ថៃ Noey Chotika ក៏​ចុច Like ដែរ។

រីឯ អេនណា វិញ​នាង​កំពុង​ពង្រឹង​សមត្ថភាព​ឲ្យ​កាន់តែ​ខ្លាំង​គ្រប់​ផ្នែក​មិន​ថា​សម្ដែង, ច្រៀង រាំ,ពិធី​ការិនី និង​បើក​ដៃ​ឲ្យ​ផលិតករ​ទាក់ទង​ថតរឿង ដើម្បី​ត្រៀម​​វិល​មក​វិស័យ Beauty Pageant នា​ពេល​ខាង​មុខ​នេះ។ ការ​ថត​រូបភាព​បែប​សិចស៊ី​បែប​នេះ 1st Runner up Miss Grand Cambodia 2023 មិន​ជា​ការ​លំបាក​សម្រាប់​នាង​ឡើយ គ្រាន់តែ​លើក​នេះ​ជា​លើក​ដំបូង​ដែល​ស្ទីល៍​ថត​រូប​គូ​​ជាមួយ​នារី​ដូចគ្នា។

ការ​ប៉ះ​គ្នា​លើក​ដំបូង​បែបនេះ ទាំង មាលា និង អេនណា គឺ​បាន​សរសើរ​ពី​គ្នា​ទៅ​វិញ​ទៅ​មកទាំង​សម្រស់ និង​​ភាព​ប៉ិនប្រសព្វ​ក្នុង​អាជីព​ម៉ូដែល​នេះ​ស្រាប់ ហើយ​រូប​នីមួយ​ៗ​ចេញ​មក​សុទ្ធតែ​ល្អ​ឥតខ្ចោះ។ អេនណា ព្រម​ទាំង មាលា គឺ​ជា​តារា​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត ទេពកោសល្យ​ស្រាប់​ផ្នែក​ថត​ម៉ូដ និង​ជា​តារា​បង្ហាញ​ម៉ូដ​ដូចគ្នា ដូចនេះ​ហើយការ​ថត​លើក​នេះ​ពិតជា​ធ្វើ​បាន​ល្អ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​



Leave a Reply

Your email address will not be published.Required fields are marked *