សួន ពិសី បង្ហើបគន្លឹះសំខាន់ ៥ អាចឈានទៅរកភាពជោគជ័យលើឆាកអន្តរជាតិ

បវរកញ្ញាសម្បុរស្រអែម កញ្ញា សួន ពិសី Miss Asian Global Cambodia 2023 បានតំណាងឱ្យជាតិកម្ពុជាទៅចូលរួមប្រកួតប្រជែងកម្មវិធី Miss Asian Global 2023 នៅប្រទេសម៉ាឡេស៊ី កាលពីខែកុម្ភៈកន្លងទៅ។ ជាលទ្ធផល ពិសី ដណ្តើមបានតំណែង 1st  Runner Up Miss Asian Global 2023 ជាមុខមាត់ថ្មីសម្រាប់ប្រទេសកម្ពុជា។

ក្រោយដណ្តើមបានជយលាភី 1st  Runner Up Miss Asian Global 2023 ពីឆាកអន្តរជាតិហើយនោះ ស្រស់ស្រីមានប្រភពមកពីខេត្តព្រៃវែងនេះ មិនភ្លេចធ្វើការចែករំលែកគន្លឹះ និងចំណុចសំខាន់ដែលជំរុញឱ្យនាងទទួលបានជោគជ័យទៅអ្នកជំនាន់ក្រោយ ដោយនាងបានលើកឡើង​ ៥ យ៉ាង៖

១. មានអារម្មណ៍ស្រស់ស្អាត (Feel beautiful): អ្នកត្រូវប្រាប់ខ្លួនឯងថាអ្នកជាស្រីស្អាតជាងគេ នៅក្នុងចំណោមស្រីស្អាតទាំងអស់ដែលចូលរួមប្រកួតជាមួយអ្នក។ អ្នកមិនត្រូវប្រៀបធៀបខ្លួនឯងទៅនឹងនរណាម្នាក់នោះឡើយ អ្នកត្រូវតែប្រាប់ខ្លួនឯងថាអ្នកជាស្រីស្អាតជានិច្ច។

២. មានភាពជាខ្លួនឯង (Be yourself): កុំមានអារម្មណ៍អន់ចិត្តលើខ្លួនឯងព្រោះគេល្អជាង គេលេចធ្លោជាង យើងមិនត្រូវយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកផ្សេងនោះទេ ព្រោះយើងមានចំណុចល្អរបស់យើង ហើយប្រសិនបើយើងឃើញចំណុចលេចធ្លោរបស់អ្នក​ដទៃជាចំណុចដែលយើងគ្មាន យើងគួរតែច្បិចយកចំណុចលេចធ្លោគេទាំងនោះ មកបំពេញឱ្យភាពខ្វះខាតខ្លួនឯង ទើបជារឿងត្រឹមត្រូវ។

៣. បង្កើតទំនាក់ទំនង (Build Connection): ព្យាយាមមានទំនាក់ទំនងជាមួយអ្នកចូលរួមប្រកួតផ្សេងទៀត ឬក្រុមការងារផ្សេងៗ ដោយគ្រាន់តែប្រើពាក្យស្វាគមន៍ និងភាពរួសរាយរាក់ទាក់ទៅកាន់មនុស្សគ្រប់គ្នា។

៤. រីករាយជាមួយការប្រកួត (Enjoy the competition): ទោះទៅដល់កន្លែងណា ហើយត្រូវធ្វើអ្វីក៏ដោយ អ្នកត្រូវធ្វើវាដោយសប្បាយរីករាយ ទឹកមុខស្រស់បំព្រង មានថាមពលក្នុងការប្រកួតប្រជែង ហើយរីករាយជាមួយសកម្មភាពទាំងអស់នោះទៅបានហើយ។ ​​ប្រសិនបើអ្នកមានអារម្មណ៍ភ័យអំឡុងពេលនៅក្រោយឆាកប្រកួត អ្នកត្រូវតែរកអ្វីធ្វើដើម្បីបន្លប់អារម្មណ៍ភិតភ័យ​ដូចជា និយាយលេងជាមួយបេក្ខភាពផ្សេងៗ រាំ ច្រៀង និងធ្វើអ្វីដែលជាចំណូលចិត្តអ្នក ដើម្បីឱ្យខ្លួនឯងឈប់ភ័យ។

៥. ដឹងអ្វីដែលខ្លួនឯងចង់បាន (Know what you want): បន្ទាប់ពីយើងរីករាយនឹងការប្រកួត និងការជជែកលេងជាមួយបេក្ខភាពដ៏ទៃដើម្បីបន្លប់ភាពភ័យហើយនោះ យើងក៏ត្រូវចេះទប់ខ្លួនឯងកុំឱ្យលេងច្រើន​ជ្រុល ឬក៏លេងសើចពេក ព្រោះគេអាចនឹងវាយតម្លៃយើងបាន។ អ្វីដែលសំខាន់យើងកុំយកអារម្មណ៍ខ្លនឯងទៅគិតអ្វីដែលនៅលើឆាកនោះខ្លាំងពេក ព្យាយាមប្រមូលអារម្មណ៍ឱ្យមូល ហើយធ្វើឱ្យបានល្អបំផុត ព្រោះយើងមកកន្លែងនេះគឺយើងមានគោលដៅមួយដើម្បីសម្រេចក្តីប្រាថ្នារបស់យើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ