សួន ពិសី បង្ហើបគន្លឹះសំខាន់ ៥ អាចឈានទៅរកភាពជោគជ័យលើឆាកអន្តរជាតិ

បវរកញ្ញាសម្បុរស្រអែម កញ្ញា សួន ពិសី Miss Asian Global Cambodia 2023 បានតំណាងឱ្យជាតិកម្ពុជាទៅចូលរួមប្រកួតប្រជែងកម្មវិធី Miss Asian Global 2023 នៅប្រទេសម៉ាឡេស៊ី កាលពីខែកុម្ភៈកន្លងទៅ។ ជាលទ្ធផល ពិសី ដណ្តើមបានតំណែង 1st  Runner Up Miss Asian Global 2023 ជាមុខមាត់ថ្មីសម្រាប់ប្រទេសកម្ពុជា។

ក្រោយដណ្តើមបានជយលាភី 1st  Runner Up Miss Asian Global 2023 ពីឆាកអន្តរជាតិហើយនោះ ស្រស់ស្រីមានប្រភពមកពីខេត្តព្រៃវែងនេះ មិនភ្លេចធ្វើការចែករំលែកគន្លឹះ និងចំណុចសំខាន់ដែលជំរុញឱ្យនាងទទួលបានជោគជ័យទៅអ្នកជំនាន់ក្រោយ ដោយនាងបានលើកឡើង​ ៥ យ៉ាង៖

. មានអារម្មណ៍ស្រស់ស្អាត (Feel beautiful): អ្នកត្រូវប្រាប់ខ្លួនឯងថាអ្នកជាស្រីស្អាតជាងគេ នៅក្នុងចំណោមស្រីស្អាតទាំងអស់ដែលចូលរួមប្រកួតជាមួយអ្នក។ អ្នកមិនត្រូវប្រៀបធៀបខ្លួនឯងទៅនឹងនរណាម្នាក់នោះឡើយ អ្នកត្រូវតែប្រាប់ខ្លួនឯងថាអ្នកជាស្រីស្អាតជានិច្ច។

. មានភាពជាខ្លួនឯង (Be yourself): កុំមានអារម្មណ៍អន់ចិត្តលើខ្លួនឯងព្រោះគេល្អជាង គេលេចធ្លោជាង យើងមិនត្រូវយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកផ្សេងនោះទេ ព្រោះយើងមានចំណុចល្អរបស់យើង ហើយប្រសិនបើយើងឃើញចំណុចលេចធ្លោរបស់អ្នក​ដទៃជាចំណុចដែលយើងគ្មាន យើងគួរតែច្បិចយកចំណុចលេចធ្លោគេទាំងនោះ មកបំពេញឱ្យភាពខ្វះខាតខ្លួនឯង ទើបជារឿងត្រឹមត្រូវ។

. បង្កើតទំនាក់ទំនង (Build Connection): ព្យាយាមមានទំនាក់ទំនងជាមួយអ្នកចូលរួមប្រកួតផ្សេងទៀត ឬក្រុមការងារផ្សេងៗ ដោយគ្រាន់តែប្រើពាក្យស្វាគមន៍ និងភាពរួសរាយរាក់ទាក់ទៅកាន់មនុស្សគ្រប់គ្នា។

. រីករាយជាមួយការប្រកួត (Enjoy the competition): ទោះទៅដល់កន្លែងណា ហើយត្រូវធ្វើអ្វីក៏ដោយ អ្នកត្រូវធ្វើវាដោយសប្បាយរីករាយ ទឹកមុខស្រស់បំព្រង មានថាមពលក្នុងការប្រកួតប្រជែង ហើយរីករាយជាមួយសកម្មភាពទាំងអស់នោះទៅបានហើយ។ ​​ប្រសិនបើអ្នកមានអារម្មណ៍ភ័យអំឡុងពេលនៅក្រោយឆាកប្រកួត អ្នកត្រូវតែរកអ្វីធ្វើដើម្បីបន្លប់អារម្មណ៍ភិតភ័យ​ដូចជា និយាយលេងជាមួយបេក្ខភាពផ្សេងៗ រាំ ច្រៀង និងធ្វើអ្វីដែលជាចំណូលចិត្តអ្នក ដើម្បីឱ្យខ្លួនឯងឈប់ភ័យ។

. ដឹងអ្វីដែលខ្លួនឯងចង់បាន (Know what you want): បន្ទាប់ពីយើងរីករាយនឹងការប្រកួត និងការជជែកលេងជាមួយបេក្ខភាពដ៏ទៃដើម្បីបន្លប់ភាពភ័យហើយនោះ យើងក៏ត្រូវចេះទប់ខ្លួនឯងកុំឱ្យលេងច្រើន​ជ្រុល ឬក៏លេងសើចពេក ព្រោះគេអាចនឹងវាយតម្លៃយើងបាន។ អ្វីដែលសំខាន់យើងកុំយកអារម្មណ៍ខ្លនឯងទៅគិតអ្វីដែលនៅលើឆាកនោះខ្លាំងពេក ព្យាយាមប្រមូលអារម្មណ៍ឱ្យមូល ហើយធ្វើឱ្យបានល្អបំផុត ព្រោះយើងមកកន្លែងនេះគឺយើងមានគោលដៅមួយដើម្បីសម្រេចក្តីប្រាថ្នារបស់យើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​