រងការរិះគន់ច្រើនរាប់មិនអស់ ស្រីចុប មិនបោះបង់ខ្លួនឯង ថែមទាំងអាចជួយរំលែកបន្ទុកក្នុងគ្រួសារបា​នទៀត

មុន​មាន​​​ថ្ងៃ​នេះ​តារា​កំប្លែង​​ ចុប ​បាន​ឆ្លងកាត់​​រឿង​រ៉ាវ​ជីវិត​ជា​ច្រើន ​រង​ការ​រិះ​គន់​​លើ​មុខ​មាត់ ​និង​រូប​រាង​កាយ​ពី​​កំណើត​របស់​ខ្លួន​​ជាមួយ​សម្ដី​ប្រមាថ​មិន​​ឱ្យ​តម្លៃ ​​ប៉ុន្តែ​ទង្វើ​ និង​សម្ដី​ខ្វះ​ការ​ពិចារណា​ទាំង​នោះ​មិន​បាន​ធ្វើ​ឱ្យ​ក្មេង​ស្រី​ម្នាក់​នេះ​បោះ​បង់​ខ្លួន​ឯង​ចោល​​ថែម​ទាំង​បច្ចុប្បន្ន​មានការងារ​អាចរកចំណូល​ជួយ​រំលែក​បន្ទុក​ក្នុង​គ្រួសារ​បាន​​ថែម​ទៀត​ផង​។​

ស្រី​​ចុប​​ ត្រូវ​បាន​មហាជន​ស្គាល់​ឡើង​វិញ​តាម​រយៈ​ការ​សម្ដែង​រឿង​​​កំប្លែង​ខ្លី​ជា​មួយ​ក្រុម​ ពូ​ណុយ​។​​ តារា​កំប្លែង​ស្រី​វ័យ​ ២៤ ​ឆ្នាំ​រូប​នេះ​ហាក់​ទទួល​បាន​ការ​ចាប់​​អារម្មណ៍​ក្រោយ​បង្ហាញ​កាយវិការ​សម្ដែង​បែប​លះ​ៗ​​ធម្មជាតិ​​ ធ្វើ​ឱ្យ​សាច់​រឿង​ជា​ច្រើន​ដែល​បាន​លេង​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​។​ យ៉ាង​ណា​មិញ​ នៅ​ពី​ក្រោយ​ស្នាម​ញញឹម​ និង​ភាព​កំប្លុក​កំប្លែង​របស់​តារា​កំប្លែង​ស្រី​រូប​នេះ​ មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​​​ដែល​ដិត​ដាម​ក្នុង​ចិត្ត​ស្ទើរ​តែ​បំភ្លេច​មិន​បាន​ជាមួយ​អតីតកាល​រង​ការ​រិះ​គន់​ប្រមាថ​លើ​មុខ​មាត់​កំណើត​របស់​ខ្លួន​ពី​សំណាក់​​អ្នក​ភូមិ​និង​មនុស្សមួយ​ចំនួន​តូច​។​​

សម្ដី​ដែល​ខ្ជាក់​ចេញ​មក​ដោយ​មិន​បាន​ពិចារណា ​ស្ទើរ​តែ​វាយ​ប្រហារ​ក្មេង​ស្រី​ក្នុង​វ័យ​ ១៣​ ឆ្នាំ​​ឱ្យ​បញ្ចប់​ជីវិត​ខ្លួន​ឯង​ម្ដង​ៗ ​ប៉ុន្តែ​ដោយ​មាន​ម្ដាយ​ បង​ប្អូន ​និង​ឪពុក​នៅ​ចាំ​ជួយ​​ជា​កម្លាំង​ចិត្ត​ទើប​ ស្រីចុប​ អាច​បន្ត​ដំណើរ​ជីវិត​របស់​ខ្លួន​មក​ដល់​សព្វ​ថ្ងៃ​នេះ​។​

ស្រី​ចុប​ជា​ក្មេង​ស្រី​តស៊ូ​មិន​ថា​ជីវិត​សិក្សា​ ឬ​ការងារ​រក​ស៊ី​នោះ​ទេ​។​ បើ​ទោះ​បី​ជា​មិន​បាន​​រៀន​ចប់​ចុង​ចប់​ដើម​តែ​ក្មេង​ស្រី​ម្នាក់​នេះ​បាន​តស៊ូ​ធ្វើ​ការ​ធ្ងន់​ស្រាល​ជាមួយ​ឪពុក​ម្ដាយ​​​ដោយ​មិន​បាន​ប្រកាន់​ថា​ជា​មុខ​របរ​ ឬ​ការងារ​អ្វី​នោះ​ទេ​ឱ្យ​តែ​ជា​មុខ​របរ​សុចរិត ​និង​អាច​រក​ប្រាក់​ជួយ​គ្រួសារ​បាន​ ​រហូត​ទទួល​បាន​ការងារ​សម្ដែង​ជាមួយ​ពូ​ណុយ​​ ស្រីចុប​ក៏​អាច​រក​ចំណូល​បាន​គួរ​សម​ដែល​អាច​​ជួយ​រំលែក​បន្ទុក​គ្រួសារ​បាន​ខ្លះ ហើយ​ថែម​ទាំង​បាន​ទិញ​ម៉ូតូ​ថ្មី​ជូន​ឪពុក​ម្ដាយ​ថែម​ទៀត​ផង​។​

យ៉ាង​ណា​មិញ​ចុប​ក៏​បាន​លើក​ម្រាម​ដៃ​​អរគុណ​ទៅ​កាន់​ពូ ​មីង​ មិត្តភ័ក្ដិ ​និង​មនុស្ស​ដែល​ធ្លាប់​រិះ​គន់​ខ្លួន​កន្លង​មក​ព្រោះ​ថា​បើ​មិន​មាន​ពួក​គាត់​ ​ខ្លួន​មិន​អាច​រស់​ជា​ខ្លួនឯង​ដូច​សព្វថ្ងៃ​ តែ​បើ​អាច​ពេល​ជួប​សុំ​និយាយ​សួរ​នាំ​តែ​រឿង​សប្បាយ​ទៅ​បាន​ហើយ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​