នាដកា សាលី ស្រីមាស ទទួលបានការជួយឧបត្ថម្ភទាំងស្រុងលើការព្យាបាល

​នាដការរបាំ​ព្រះ​រាជ​ទ្រព្យ សាលី ស្រីមាស ដែលកំពុង​ខ្វះខាត​ថវិកា​ ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ ពេលនេះ​មាន​សប្បុរសជន​​​រ៉ាប់រងចំណាយ​លើ​ការ​ព្យាបាល​ទាំង​ស្រុង ​ដើម្បី​អាច​ឱ្យ​​កញញា​​​អាច​នៅ​បម្រើ​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ​បន្ត​ទៀត​។

តួ​អង្គ​អប្សរា សាលី ស្រីមាស និយាយ​ទាំង​ទឹក​ភ្នែក ​អួល​ដើម​ករ​ ព្រម​ទាំង​បាន​ថ្លែង​អំណរ​អរគុណ​ទៅ​កាន់​អ្នក​ឧកញ៉ា​ លាង ម៉េង និង​លោក​ជំទាវ​ដែល​បាន​ស្រោច​ស្រង់​ជីវិត​របស់​ខ្លួន​ឱ្យ​បាន​រួច​ផុត​ពី​ទុក្ខ​ក្នុង​គ្រា​លំបាក​នា​ពេល​នេះ​។ ​នា​ថ្ងៃ​ទី​២០ ​កុម្ភៈ ​២០២៥ ក្នុង​ពិធី​ចួប​សំណេះ​សំណាល​ និង​សួរ​សុខទុក្ខ​ដោយ​ផ្ទាល់ ក្រោយ​សាក​សួរ​ និង​បាន​ដឹង​សព្វ​គ្រប់​អំពី​ស្ថាន​ភាព​ជំងឺ​របស់​នាដការី​ សាលី ស្រីមាស រួច​មក ​អ្នក​ឧកញ៉ា​ លាង ម៉េង និង​លោក​ជំទាវ បាន​ប្រកាស​ទទួល​រ៉ាប់រង​ការ​ចំណាយ​ទាំង​ស្រុង​លើ​ការ​ព្យាបាល​នាដការី​របាំ ​វ័យ ​២៤ ​ឆ្នាំ​រូប​នេះ​ដើម្បី​អាច​ឱ្យ​ប្អូន​ស្រី​នៅ​បន្ត​ប្រឡូក ​និង​បម្រើ​នៅ​ក្នុង​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ​បន្ត​ទៀត​។​

ជាមួយ​គ្នា​នោះ​ដែរ ​អ្នក​ឧកញ៉ា​ លាង ម៉េង ក៏​បាន​លើក​ទឹក​ចិត្ត​ ក៏​ដូច​ជា​សម្ដែង​នូវ​ការ​កោត​សរសើរ​រាល់​កិច្ច​ខិតខំ​កន្លង​មក​របស់ សាលី ស្រីមាស ក្នុង​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។​​​​​​ ការ​ជួយ​ស្រោចស្រង់​ជីវិត​ដែល​ស្ទើរ​តែ​មិន​អាច​ដើរ​បន្ត​ទៅ​មុខ​បាន​ធ្វើ​ឱ្យ​នាដកា សាលី ស្រីមាស ទប់​ទឹក​ភ្នែក​មិន​ជាប់​ព្រោះ​មិន​ដឹង​គួរ​រក​ពាក្យ​ណា​មក​បរិយាយ​និង​បង្ហាញ​ពី​ការ​ដឹង​គុណ​មួយ​នេះ​មាន​តែ​ម្រាម​ដៃ​ដប់​ប្រណម​ថ្លែង​អំណរ​អរគុណ​ព្រម​ទាំង​សន្យា​នឹង​មើល​ថែ​ខ្លួន​ឱ្យ​បាន​ល្អ​ដើម្បី​ទទួល​ការ​ព្យាបាល​បន្ត​។​​​

មហាជន​ប្រាកដ​ជា​បាន​ជ្រាប​ខ្លះៗ​ហើយ​ថា សាលី ស្រីមាស ជា​តួ​អង្គ​ឯក​អប្សរា ដែល​តែង​បង្ហាញ​វត្តមាន​សម្ដែង​ក្នុង​កម្មវិធី​វប្បធម៌​ក្នុង​ស្រុក​ជា​ច្រើន​នា​ពេល​កន្លង​មក​។ នាដការរបាំ ដែល​មក​ពី​សាលា ​នរោត្តម​បុប្ផាទេវី រូប​នេះ​ជា​នាដការី​វ័យ​ក្មេងដែលពោរពេញទៅដោយ​​ទេព​កោសល្យ។ ​សាលី ស្រីមាស ជាក្មេង​ស្រី​ មាន​ជីវិត​កម្សត់​ មាន​ការ​តស៊ូ​ខណៈ​ខ្លួន​ជា​ក្មេង​កំព្រា​ឪពុក​តាំង​ពី​តូច៕

រូបភាព៖ សមាគមសិល្បករខ្មែរ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *