កម្មវិធី Rapper fighter បានកំពុងធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ ដោយនាពេលកន្លងទៅថ្មីៗ នេះផេកផ្លូវការរបស់កម្មវិធីខាងលើបានប្រកាសស្វាគមន៍វត្តមានអតីតតារាចម្រៀងផលិតកម្មបារមី Sophia Kao មកកាន់កម្មវិធីមួយនេះ។

ក្រោយការប្រកាសសមាសភាពគ្រូបង្វឹក ក៏ដូចជា Music Producer ពេលនេះកម្មវិធី Rapper fighter បានបង្ហាញសមាសភាព Performance Producer មួយរូបទៀត ដែលត្រូវបានគេស្គាល់ថាជាម្ចាស់បទ «SUNSHINE» កៅ សុភា។ វត្តមានរបស់តារាចម្រៀងឯករាជ្យរូបនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់ Sophia ពេញចិត្ត និងទន្ទឹងរង់ចាំទស្សនាកម្មវិធីមួយនេះ។




ដោយឡែក មិនត្រឹមវត្តមានរបស់ កៅ សុភា នោះទេកម្មវិធី Rapper fighter ក៏បានចម្រាញ់ជ្រើសយកគ្រូបង្វឹកជើងខ្លាំងជាច្រើនរូបមានដូចជា សុជាតិ , ពន្លឺ , Ruthko, Kingchi , វុទ្ធា និង Music Producer ជើងខ្លាំងពីររូបទៀត សង្ហា និង ជូវី លីន ទៀតផង។ ក្រោយការបង្ហាញសមាសភាពសុទ្ធតែជើងខ្លាំង និងពោរពេញដោយសមត្ថភាពបែបនេះ ជឿជាក់ថាកម្មវិធី Rapper fighter នឹងអាចរើសបានបេក្ខភាពជើងខ្លាំង និងខ្លឹមៗនៅក្នុងកម្មវិធីជាក់ជាមិនខាន។

គួរឱ្យដឹងដែរថា Rapper Fighter គឺជាកម្មវិធីប្រឡងចម្រៀងរ៉េបថ្មីរបស់ស្ថានីយទូរទស្សន៍ PNN ហើយកម្មវិធីដ៏ធំអស្ចារ្យមួយនេះដែរក៏បានផ្ដល់នូវលក្ខខណ្ឌងាយៗ ដល់បេក្ខភាពដែលចង់ចូលរួមប្រកួត ថែមទាំងផ្ដល់នូវប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ១ម៉ឺន៥ពាន់ដុល្លារអាមេរិក ឱកាសការងារជាមួយស្ថានីយទូរទស្សន៍ភីអិនអិន និងម្ចាស់ sponsor រួមជាមួយខ្សែក RAPPER FIGHTER ដ៏អស្ចារ្យមួយផងដែរ៕
























































Account
Security
Favourite Content