សរុបតែក្នុងខែមករា លោកស្រី សុភា បុត្រឈរ បរិច្ចាគជួយកម្ពុជាជាង ៣០ ម៉ឺនដុល្លារ

មុន​នេះ​ លោក​ស្រី សុភា បុត្រ​ឈរ បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នូវ​តួ​លេខ​នៃ​ចំនួន​ទឹក​ប្រាក់​ដែល​ធ្លាប់​បាន​បរិច្ចាគ​តាម​រយៈ​ម្ចាស់​ជំនួយ​ក៏​ដូច​ជា​សាមី​ផ្ទាល់​សរុប​ជាង ៣០ ម៉ឺន​ដុល្លារ​អាមេរិក នេះ​គិត​ត្រឹម​ក្នុងខែ​មករា​ប៉ុណ្ណោះ។

ការ​បង្ហាញ​នូវ​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល​លោក​ស្រី សុភា បុត្រ​ឈរ បាន​បរិច្ចាគ​មក​កាន់​កម្ពុជា គិត​ត្រឹម​អំឡុង​ខែ មករា បាន​កំពុង​ធ្វើ​ឱ្យ​មហាជន​លើ​បណ្ដាញ​សង្គម​រំភើប​ចិត្ត​និង​ទង្វើ​មនុស្ស​ធម៌​របស់​លោក​ស្រី​មក​កាន់​ប្រទេស​និង​ប្រជាជន​កម្ពុជា។ ដ្បិត​លោក​ស្រី សុភា បុត្រ​ឈរ បាន​ចាក​ចេញ​ទៅ​រស់​នៅ​ឯ​ក្រៅ​ប្រទេស​ជា​មួយ​ស្វាមី​ហើយ​ក្ដី ប៉ុន្តែ​លោក​ស្រី​នៅ​តែ​បន្ត​ការ​ជួយ​មក​កាន់​ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់​ដែល​កំពុង​ជួប​ការ​លំបាក​និង​ខ្វះ​ខាត។

ជាក់​ស្ដែង ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​កំណើត​របស់​លោក​ស្រី ពោល​គឺ​ប្រទេស​កម្ពុជាទទួល​រង​សង្គ្រាម​ឈ្លាន​ពាន​ពី​ចោរ​សៀម ស្ត្រី​ខ្មែរ​ដែល​មាន​ចិត្ត​មេត្តា​រូប​នេះ​បាន​ផ្ទេរ​ប្រាក់​ជា​ហូរហែ​ដើម្បី​ជួយ​ទំនុក​បម្រុង​ដល់​កង​ទ័ព​កម្ពុជា​ក៏​ដូច​ជា​ជន​ភៀស​សឹក​តាម​រយៈ​ម្ចាស់​ជំនួយ​នា​នា និងតាមស្ថាប័ន​រដ្ឋ ជា​ពិសេស​លោក​ស្រី​ក៏​បាន​ផ្ទេរ​ប្រាក់​ទៅ​តាម​តម្រូវការ​ជាក់​ស្ដែង​ដល់​សាមី​ជន​ដែល​ជា​កង​ទ័ព​ផង​ដែរ។

ជា​រួម គិត​ត្រឹម​អំឡុង​ខែ មករា នេះ​លោក​ស្រី សុភា បុត្រ​ឈរ បាន​ចំណាយ​ប្រាក់​បរិច្ចាគ​សរុប ៣១ ម៉ឺន ៥ពាន់​ដុល្លារ​អាមេរិក។ នេះ​ពុំ​បាន​គិត​បញ្ចូល​រយៈ​ពេល​កន្លង​ដែល​លោក​ស្រី​បាន​បរិច្ចាគ​នោះ​ទេ។ ជាមួយ​គ្នា ក្នុង​នាម​ប្រជាជន​កម្ពុជា​ម្នាក់​ចង់​អរគុណ​ចំពោះ​ទឹក​ចិត្ត​លោក​ស្រី​ដែល​បារម្ភ​និង​ស្រលាញ់​ចំពោះ​ប្រជាជន​កម្ពុជា​និង​តែង​ខ្នះខ្នែង​ជួយ​រហូត​មក៕

រូបភាព ៖ Sophea Böttcher



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *