អ្វីដែលមហាជន និងអ្នកគាំទ្រជាច្រើននោះ តារាសម្ដែងប្រុសកូរ៉េល្បី Kim SooHyun នឹងត្រៀមត្រឡប់មកវិញជាមួយរឿងភាគថ្មី “Queen of Tears” ក្រោយខកខានបង្ហាញមុខក្នុងរឿងភាគអស់រយៈពេលជាង ២ ឆ្នាំ។ ការត្រឡប់មកវិញលើកនេះ លោកនឹងចាប់ដៃគូសម្ដែងជាមួយតារាសម្ដែងស្រី Kim JiWon។



កាន់តែពិសេស និងធ្វើឲ្យមហាជន ព្រមទាំងអ្នកគាំទ្រកាន់តែមានអារម្មណ៍រំភើបខ្លាំងក្នុងការរង់ចាំទស្សនារឿង “Queen of Tears” គឺតារាសម្ដែងប្រុស Song JoongKi នឹងបង្ហាញខ្លួនជាតួអង្គម្នាក់ក្នុងរឿងនេះផងដែរ។ នៅព្រឹកថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ ក្រុមហ៊ុន HighZium Studio ដែលជាទ្រនំរបស់តារាប្រុស Song Joongki នឹងបង្ហាញខ្លួនជាតួអង្គពិសេសសម្រាប់រឿង “Queen of Tears” ។
ជាមួយគ្នាដែរ ការបង្ហាញខ្លួនរបស់ Song Joongki ក្នុងរឿងភាគ “Queen of Tears” ត្រូវបានគេរាយការណ៍ដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយតារាស្រី Kim JiWon។ អ្នកទាំងពីរធ្លាប់សម្ដែងរឿងភាគល្បី “Descendants Of The Sun” និង “Arthdal Chronicles”។ បច្ចុប្បន្ន តារាប្រុសស្រីទាំងពីរក៏សិ្ថតក្រោមក្រុមហ៊ុនតែមួយគឺ HighZium Studio។




Song JoongKi ធ្លាប់បានសហការជាមួយតារាប្រុស Kim SooHyun ម្ដងរួចមកហើយក្នុងរឿង “Will It Snow For Christmas?” ក្នុងឆ្នាំ ២០០៩ ដូច្នេះការបង្ហាញខ្លួនក្នុងរឿងតែមួយរបស់តារាប្រុសល្បីទាំងពីរសាជាថ្មីម្ដងទៀត វាជារឿងមួយដែលមនុស្សជាច្រើនទន្ទឹងរង់ចាំមើល។ Song JoongKi ក៏បានបង្ហាញភាពស្និទ្ធស្នាលជាមួយក្រុមការងាររឿងភាគ “Queen of Tears” Kim JiWon និង Kim SooHyun តាមរយៈការផ្ញើឡានអាហារ និងភេសជ្ជៈដើម្បីគាំទ្រកំឡុងពេលរឿងនេះថត។


សម្រាប់រឿង “Queen of Tears” នឹងត្រៀមចាក់ផ្សាយជាផ្លូវការក្នុងនៅថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២៤ ខាងមុខ។ រឿងនេះផលិតដោយស្ថានីយ៍ទូរទស្សន៍ tvN និងមានចំនួន ១៦ ភាគ ៕























































Account
Security
Favourite Content