ចំណងស្នេហ៍របស់ SooYoung សមាជិក Girls Generation និងមិត្ដប្រុសលោក Jung Kyung នៅតែមានភាពផ្អែមល្ហែម និងតែងត្រូវគេលើកឡើងថាជាគូស្នេហ៍គំរូក្នុងវិស័យសិល្បៈកូរ៉េ។ មកដល់បច្ចុប្បន្ន អ្នកទាំងពីរបានសេពគប់គ្នាអស់រយៈពេល ១២ ឆ្នាំទៅហើយ រីឯចំណងស្នេហ៍នៅតែរឹងមាំខ្លាំង។



នៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៣ តារាស្រី SooYoung និងមិត្ដប្រុសលោក Jung Kyung ត្រូវបានអ្នកគាំទ្រប្រទះឃើញដើរកម្សាន្ដជាមួយគ្នាយ៉ាងផ្អែមល្ហែមនៅឯសួនសត្វមួយកន្លែងនៅទីក្រុង Sydney ប្រទេសអូស្ដ្រាលី។ អ្នកទាំងពីរបានដើរនៅកន្លែងជាច្រើនក្នុងសួនសត្វ ទៅអង្គុយមើលត្រី មើលខ្លាឃ្មុំអូស្ដ្រាលី និងកន្លែងផ្សេងៗទៀត។ អ្នកទាំងពីរក៏បានបង្ហាញខ្លួនជាមួយស្បែកជើងគូស្នេហ៍មើលទៅពិតជាផ្អែមល្ហែមខ្លាំង។ តារាស្រី SooYoung និងមិត្ដប្រុស បានចំណាយពេលវេលាជាមួយគ្នាយ៉ាងសាមញ្ញរីករាយ មិនខុសពីគូស្នេហ៍ទូទៅ។




នេះមិនមែនជាលើកទី១ ឡើយដែលគូស្នេហ៍ផ្អែមល្ហែមមួយគូនេះបានដើរកម្សាន្ដជាសាធារណៈមិនខ្វល់ពីមនុស្សជុំវិញ ជារឿយៗអ្នកទាំងពីរតែងតែចំណាយពេលវេលាដើរកម្សាន្ដជាមួយគ្នា និងតែងត្រូវគេថតបាន។ និយាយដល់រឿងរៀបការវិញ តារាប្រុស Jung Kyung ធ្លាប់បានលើកឡើងថា លោកពិតជាចង់រៀបការ។ លោកមានជំនឿថា ជីវិតរបស់លោកកាន់តែល្អប្រសើរប្រសិនបើរៀបការមានគ្រួសារ ប៉ុន្ដែលោកមិនអាចអត្មានិយមគិតតែពីខ្លួនឯងឡើយ លោកត្រូវគិតពីដៃគូរបស់លោក។ លោកចង់ឃើញ SooYoung ធ្វើអ្វីដែលនាងស្រឡាញ់ពេញចិត្ដ លោកមិនចង់ឲ្យនាងមានបញ្ហាស្ដ្រេសដោយសារការរៀបការទេ។ Jung Kyung មិនប្រកាន់ក្នុងការរង់ចាំនាងឡើយ ពួកគេអាចរៀបការពេលក៏បាន។





គួរបញ្ជាក់ថា តារាស្រី SooYoung និង Jung Kyung បានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនជាផ្លូវការតាំងពីឆ្នាំ ២០១២។ សេពគប់គ្នាអស់រយៈពេលជាង ១០ ឆ្នាំ អ្នកទាំងពីរមិនដែលមានរឿងអាស្រូវឈ្លោះឡើយ ផ្ទុយទៅវិញអ្នកទាំងពីរនៅតែបង្ហាញពីភាពផ្អែមល្ហែម និងឧស្សាហ៍និយាយរំឭកពីគ្នា។ ក្ដីស្រឡាញ់ និងទង្វើរបស់តារាប្រុសស្រីទាំងពីរចំពោះគ្នា តែងតែធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនសរសើរព្រមទាំងលួចច្រណែនផងដែរ។ ជាពិសេសអ្នកពីរទទួលបានការគាំទ្រខ្លាំងពីមហាជនជុំវិញថែមទៀត ៕





















































Account
Security
Favourite Content