ផ្ដើមចេញពីក្ដីស្រមៃ Peypey Dy ធ្វើឱ្យ ឱក សុគន្ធកញ្ញា ចង់ធ្វើ Solo ខនសឺតពិតប្រាកដ

ផ្ដើម​ចេញ​ពី​ Pey Pey Dy នឹក​ស្រមៃ​ចង់​ឃើញ​តារា​ចម្រៀង​ ឱក សុគន្ធកញ្ញា ​​ធ្វើ Solo Concert មិន​បង្អង់​យូរ​​​កំពូល​តារា​ស្រី​​រូប​នេះ​ បាន​បង្ហោះ​សារ​ឆ្លើយ​តប​ភ្លាម​ៗ​ធ្វើ​ឱ្យ​សាមី​ខ្លួន​ដែលជា​អ្នក​ស្នើ​សុំ​ និង​ហ្វេន​ៗ​​​ភ្ញាក់​ផ្អើល​ចង់​កន្លះ​ប្រទេស​។

កាល​ពី​ម្សិល​មិញ ម្ចាស់​ហាងហឹរ​ខនណ័រ​បាន​​​បង្ហោះ​នៅ​លើ​គណនីយ​ហ្វេសបុក​របស់​ខ្លួន​ថា​៖ «​ដេក​ស្រមៃ​ថា​បើ​ Queen​ ឱក សុគន្ធកញ្ញា​ ធ្វើ SOLO CONCERT Style ធ្វើ​ខ្លួន Concept ចម្រៀង ក្បាច់​រាំ សំឡេង មាន​ទាំងអស់​»។ សារ​នេះ​ដែរ​បាន​ធ្វើ​ឱ្យ​បណ្ដា​អ្នក​លេង​​បណ្ដាញ​សង្គម​ហ្វេសបុក​ចូល​ខមិន​គាំទ្រ​ និង​ចង់​​​ឱ្យ​ក្ដី​ស្រមៃ​មួយ​នេះ​បាន​ក្លាយ​ជា​ការ​ពិត ​ព្រោះ​សូម្បី​តែ​ពួក​គេ​ក៏​ចង់​ឃើញ​ ឱក ​សុគន្ធ​កញ្ញា​​ ធ្វើ ​Solo​ ខន​សឺតដែរ​។​

មិន​ប៉ុន្មាន​ម៉ោង​ក្រោយ ​​ស្រាប់​តែ​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ សុគន្ធកញ្ញា​ បាន​បង្ហោះ​រូប​​ភ្ជាប់​ជាមួយ​ខេប​ស៊ិន​​ថា​៖​ «​ម្នាក់​នេះ​ខាន​ចេញ​ខន​សឺត​យូរ​ហើយ​ នឹក​ម្នាក់​នេះ​អត់​?​ ឧបមា​ថា​នឹង​មាន​ SOLO CONCERT ​តើ​បងប្អូន​នឹង​មក​ចូល​រួម​ស្រែក​ច្រៀង​ជាមួយ​ម្នាក់​នេះ​អត់​?​ សាក​ខមិន​ម្នាក់​១​មើល ​ម្នាក់​នេះ​ចង់​ដឹង​»។ ​នៅ​ខាង​ក្រោម​​ខេប​សិន​នេះ​ដែរ​អ្នក​នាង​​បាន​ភ្ជាប់​ជាមួយឃ្លា​ខ្លីមួយ​ថា​៖​​ «ជួប​គ្នា​ឆាប់​​ Peypey Dy​»​។​ មិន​ត្រឹម​តែ​ហ្វេន​ៗទេដែលគាំទ្រ សូម្បី​តារា​ប្រុស​ស្រី​ល្បី​ៗក្នុង​ប្រទេស​ជា​ច្រើន​ក៏បានចូល​ខមិន​​ចង់​ឃើញ​ និង​ចង់​ចូលរួម​ជាមួយអ្នកនាងផងដែរ​។​​​​​

ស័ក្ដិសម​ជា​កំពូលតារា​ចម្រៀង​ជួរ​មុខ​​របស់​មហាជន​ពិតមែន ​តារា​ចម្រៀង​ស្រី​ប្រចាំ​រស្មី​ហង្ស​មាស​រូប​នេះ​បាន​ឆ្លើយ​តប​ធ្វើ​ឱ្យ​ហ្វេន​ៗ​ និង​ម្ចាស់​ក្ដី​ស្រមៃ​ត្រជាក់​ចិត្ត​តែ​ម្ដង​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ