ពិធីករផ្នែកបុរសទាំងនេះ សុទ្ធតែពូកែវោហារស័ព្ទ និងប្រើប្រាស់ភាសាអង់គ្លេសល្អ

មិន​ត្រឹម​តែ​មាន​រូប​សម្បត្តិ​ស្រស់​សង្ហា​​ ពិធី​ករ​កម្ពុជា​ទាំង​នេះ ​​សុទ្ធ​តែ​មាន​ទេព​កោសល្យ​ ស្ទាត់​ជំនាញ​ក្នុង​ការ​ប្រើ​ប្រាស់​វោហារ​ស័ព្ទ​នៅ​លើវេទិកា​ និង​កម្មវិធី​តូច​ធំ​ជា​ច្រើន​​នៅ​ក្នុង​ស្រុក​ ​ថែម​ទាំង​ជា​ពិធី​ករ​ដែល​អាច​ប្រើ​ប្រាស់​ភាសា​បរទេស​បាន​យ៉ាង​ល្អ​ថែម​ទៀត​ផង​។ មក​ស្គាល់​ពិធី​ករផ្នែកបុរស​​ដែល​អាច​​និយាយ​ភាសា​អង់គ្លេស​​បាន​យ៉ាង​ស្ទាត់​ជំនាញ​ទាំង ​៦ ខាង​ក្រោម​៖​

១.​ ជា ​វិបុល​

ជា​ពិធី​ករ​ Grade A ដែល​តែង​លេច​វត្តមាន​នៅ​តាម​បណ្ដា​កម្មវិធី​មង្គលការ​ ជប់លៀង​តាម​ក្រុម​ហ៊ុន​ផ្សេង​ៗ​ និង​កម្មវិធី​ថ្នាក់​ជាតិ​មួយ​ចំនួន​ទៀតផង​។​​ ពិធី​ករ​សម្បូរ​វោហារ​​រូប​នេះ​មិន​ត្រឹម​តែរៀបចំ​ពាក្យពេចន៍បាន​យ៉ាង​ល្អ​ ថែម​ទាំង​អាច​និយាយ​ភាសា​អង់​គ្លេស​បាន​ល្អ​នៅ​លើ​​វេទិកា​ធំ​ៗទៀត​ផង​។​​​​

២. ​ជា ​វណ្ណា​រិទ្ធ ​

ពិធី​ករ​​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​រូប​នេះ​ ត្រូវ​បាន​មហាជន​អ្នក​គាំទ្រ​ស្គាល់​ថា​ជា​ពិធី​ករ​ដែល​ពូកែ​កំប្លុក​កំប្លែង ​វោហារ​ចាក់​ទឹក​មិន​លិច​។ ​​​រូប​លោក​តែង​មាន​វត្តមាន​ក្នុង​កម្មវិធី​ធំ​ៗ​ លំដាប់​ជាតិ​ជាក់​ស្ដែង​ក្នុង​កម្មវិធី​ ស៊ីហ្កេម ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ លោក​ត្រូវ​បាន​អញ្ជើញ​ជា​ពិធី​ករ​​សម្រប​សម្រួល​​ជា​ភា​សា​ខ្មែរ ​និង​បក​ប្រែ​ជា​ភាសា​អង់​គ្លេស​បាន​យ៉ាងល្អថែម​ទៀត​ផង​។

៣.​ តា ​ប៊ុយ​

មិន​ត្រឹម​​ជា​ពិធី​ករ​ល្បី​ឈ្មោះ​ តា​ប៊ុយ ​ថែម​ទាំង​ជា​អតីតអ្នក​គ្រប់​គ្រង​កម្មវិធី​​​ដ៏​លេច​ធ្លោ​ម្នាក់​នៅ​ស្ថានីយ​ទូរទស្សន៍​ MYTV​។ ​ពិធី​ករ​សង្ហា​​រូប​នេះ​មាន​ទេព​កោសល្យ​ និង​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​ ថែម​ទាំង​មាន​​សមត្ថភាព​ខ្ពស់​ក្នុង​ការ​សម្រប​សម្រួល​​កម្មវិធី​ទូរទស្សន៍​ផងដែរ។

៤.​ វី យ៉ា​រ៉ូ​​​​​​

សិល្បករ​ពេញ​ដោយ​សមត្ថភាព ហើយ យារ៉ូ ក៏​ជា​​ពិធី​ករ​ពេញ​ដោយ​វោហារ​ចាក់​ទឹក​មិន​លិច​មួយ​រូប​ផង​ដែរ។ អតីត​និស្សិត​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រូប​នេះ ​មាន​សមត្ថភាព​គួរ​ឱ្យ​សរសើរ​ទាំង​ផ្នែក​សិល្បៈ និង​ការ​សិក្សា។ ​ជា​និស្សិត​ផ្នែក​អក្សរ​សាស្ត្រ​ ថែម​ទាំង​ទើប​បញ្ចប់​ការ​សិក្សា​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក ​​Professional Master in Cooperate Communication Management ទើបធ្វើ​ឱ្យ​រូប​លោក​មាន​សមត្ថភាព​ពេញ​លេញ​ក្នុង​ការ​​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​នៅ​ក្នុង​អាជីព​ជា​អ្នក​សម្របសម្រួល​កម្មវិធី​លោកកាន់​។​

៥. ទ្រីវ ថនដេវីដ

ពិធី​ករ​​វ័យ​ក្មេង​ ដេវីដ​ ដែល​គ្រប់​គ្នា​តែង​ឃើញ​វត្តមាន​លោក​តាម​កម្មវិធី​កម្សាន្ត​ សប្បាយ​ៗ ​​​តាម​រយៈ​ការ​លេង​សើច​ គួប​ផ្សំ​ជាមួយ​ទេព​កោសល្យ​ផង​នោះ​បាន​ជំរុញ​ឱ្យ​ពិធី​ករ​វ័យ​ក្មេង​រូប​នេះ​មាន​ភាព​ល្បី​ល្បាញ​ឡើង​មួយ​កម្រិត​​បន្ថែម​ទៀត​។​​​ ដេវីដ​ មិន​ត្រឹម​តែ​ពូកែសម្ដី​ ងាក​មក​ការ​និយាយ និង​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​វិញ​ក៏​មិន​ចាញ់​ពិធី​ករ​ប៉ុន្មាន​រូប​ខាង​លើ​ដែរ​។

៦. Cham Nou Jimmy 

Jimmy  ដែល​ជា​គូ​ស្នេហ៍​ពិធី​ការិនី​រូប​ស្រស់​​​ ម៉េង ​ជីមមី ត្រូវ​បាន​មហាជន​ស្គាល់ ​និង​សរសើរ​ពី​សមត្ថភាព​នៃ​ការ​និយាយ​ភាសា​អង់គ្លេស​ក្នុង​អាជីព​ជា​ពិធី​ករ​មួយ​រូប​។​ ធំធាត់​ និង​រស់​នៅ​​អាមេរិក ដូចនេះ​ប្រាកដ​ណាស់​ថា​លោក​និយាយ​ភាសា​អន្តរជាតិ​មួយ​នោះ​យ៉ាង​ស្ទាត់​ជំនាញ បូករួម​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​​រដ្ឋ​ Cal ​ទីក្រុង​ឡុងប៊ិក។ ​​ដូច្នេះ​ហើយ​​ជា​មូលហេតុ​ធ្វើឲ្យ​​ពិធី​ករ​រូបង្ហា​ម្នាក់​នេះ អាច​ប្រើ​ប្រាស់ ​និង​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​រលូន​​​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត