ថ្មីៗ នេះ កំពូលតារាសម្ដែងស្រីចិនទាំងពីរគឺ ShuQi និង Liu YiFei បានបង្ហាញមុខក្នុងកម្មវិធីរបស់ប្រេន Bvlgari នៅឯទីក្រុង Rome ប្រទេស អ៊ីតាលី។ វត្ដមានរបស់អ្នកទាំងពីរជុំគ្នានៅកន្លែងតែមួយបានក្លាយជាប្រធានបទត្រូវបានគេលើកយកមកពិភាក្សាពាសពេញបណ្ដាញសង្គម។ ក្រៅពីតារាស្រីល្បីទាំងពីរ ក៏មានតារាស្រីល្បីដូចជា Anne Hathaway និង Priyankachopra ផងដែរ។

តារាស្រី ShuQi និង Liu YiFei បានចូលរួមក្នុងកម្មវិធីក្នុងនាមជាទូតសុឆ្ឆន្ទៈរបស់ប្រេន Bvlgari។ តារាស្រី ShuQi បានបង្ហាញខ្លួនជាមួយឈុតពណ៌ផ្កាឈូកចម្រុះ ជា Collection ថ្មីក្នុងឆ្នាំ ២០២៤ សម្រាប់រដូវក្ដៅ។ ឈុតមួយនេះគឺមកពី Armani Privé’s Haute Couture។ ក្រឡេកមកមើលតារាស្រី Liu YiFei វិញ រូបនាងបានបង្ហាញខ្លួនជាមួយឈុតរ៉ូបពណ៌បៃតង ជាឈុតមកពី Tamara Ralph’s Haute Couture និងជា Collection ថ្មីក្នុងឆ្នាំ ២០២៤ សម្រាប់រដូវក្ដៅ។






តារាស្រីចិនទាំងពីររូបនេះបានបង្អួតសម្រស់ក្នុងកម្មវិធីប្រេន Bvlgari និងក្លាយជាទីចាប់អារម្មណ៍របស់មហាជន នារាត្រីក្នុងកម្មវិធី។ លើសពីនេះ យូរៗ បានជួបគ្នាម្ដង ShuQi និង Liu YiFei បានបង្ហាញភាពជិតស្និទ្ធ និងរាក់ទាក់ដាក់គ្នាយ៉ាងខ្លាំង។ អ្នកទាំងពីរត្រូវបានគេប្រទះឃើញនិយាយរាក់ទាក់គ្នាជារឿយៗ ជាពិសេស ថែមទាំងថតរូបជួបជុំគ្នា យ៉ាងស្រស់ស្អាត។






មែនទែនទៅ តារាស្រីទាំងពីរត្រូវបានគេចាត់ទុកជាតារាស្រីចិន ដែលមានទេពកោសល្យ និងសម្រស់ស្អាត លេចធ្លោខ្លាំង។ តារាស្រី ShuQi បច្ចុប្បន្នមានវ័យ ៥០ ឆ្នាំទៅហើយ តែនាងនៅមើលទៅក្មេងជាងវ័យខ្លាំង ឯតារាស្រី Liu YiFei វិញ ក៏នៅស្រស់ស្អាតមិនធម្មតាក្នុងវ័យ ៣៦ ឆ្នាំ៕

























Account
Security
Favourite Content