ស៊ីន ជេននី បកស្រាយរឿងបានទៅដើរលើកម្រាលព្រំក្រហមមហោស្រព Cannes

ឆ្នាំ​នេះ​មហាជន​ពិតជា​ភ្ញាក់ផ្អើល​ពេល​ឃើញ​វត្តមាន​តារា​ស្រី​ជើង​ថ្មី ស៊ីន ជេននី ដែលជា​ប្អូន​ស្រី​របស់​កំពូល​តារា​ស្រី​ប្រចាំ​កម្ពុជា ស៊ីន យូប៊ីន ក៏​បាន​ដើរ​លេង​កម្រាល​ព្រំ​ក្រហម​នៃ​មហោស្រព​ភាពយន្ត Cannes ដ៏​ល្បី​លំដាប់​ពិភពលោក និង​ជា​កន្លែង​នៃ​ក្តី​សុបិន​តារា​ៗ​គ្រប់​រូប។

បើ​ទោះ​ជា​ការ​ចូលរួម ពិតជា​ទទួល​បាន​ការ​កោតសរសើរ​ពិតមែន តែ ជេននី ក៏​ទទួល​រង​ពាក្យ​រិះគន់ ​ថា ការ​មាន​ឱកាស​ដើរ​នៅ​ទីនោះ ក៏​ដោយសារ​ឥទ្ធិពល​បងស្រី​នាង​ដែរ។ ចំពោះ​រឿង​នេះ​តារា​ស្រី​វ័យ ២០ ឆ្នាំ​ស្ដើង បាន​បញ្ជាក់​ថា ការ​លើកឡើង​នោះ ពិតជា​ត្រឹម ហើយ​និង​បាន​ប្ដេជ្ញា​ថា នឹង​យក​បទពិសោធន៍​ឆ្នាំ​ដំបូង​នេះ ដើម្បី​ជាន់​ព្រំ Cannes លើក​ក្រោយ​ដោយ​ខ្លួនឯង។

ស៊ីន ជេននី បាន​បកស្រាយ​ថា “កម្រាល​ព្រំ​ដែល​ស្ថិត​ក្នុង​ក្ដី​ស្រមៃ​មនុស្ស​ជាច្រើន​រួម​ទាំង​ខ្ញុំ​ដែរ វា​ដូច​ជា​ក្ដី​ស្រមៃ តែ​វា​ជា​ការពិត​ដែល​ពេល​នេះ​ជើង​ខ្ញុំ​ជាន់​លើ​កម្រាល​ព្រំ​មួយ​នេះ​ហើយ។ ខ្ញុំ​ទទួល​ស្គាល់​ថា នាង​ខ្ញុំ​ជា​រលក​ក្រោយ​បើ​តាមcredit គឺ​នៅមិនទាន់គ្រប់គ្រាន់អាចបំពេញក្តីស្រមៃឈរនៅទីនេះដោយខ្លួនឯងបានទេ ដោយសារ​ឥទ្ធិពល​របស់​មនុស្ស​ស្រី​ដ៏​ពូកែ​ម្នាក់​នេះទើបខ្ញុំទទួលបាននៅសំណាងមួយនេះ ទាំងអស់គ្នាអាច និង វាយ តម្លៃ​មនុស្ស​ស្រី ម្នាក់​នេះ​បែបណា​ក៏​បាន​ព្រោះ​អ្នក​ទាំងអស់​គ្នា​មិន​បាន​នៅ​ក្បែរ​នាង និង​មិន​បាន​ស្គាល់​ពី​បេះដូង​ដ៏​ធំ​របស់​នាង​ចំពោះ​ប្រទេស​របស់​នាង​ទេ ហើយ​ឥទ្ធិពល​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ​មិន​បាន​នៅ​ក្រោម​ប្រទេស​ណា​មួយ​ណា​ឡើយ​ព្រោះ​នាង​មិន​ព្រម​ជា​ដាច់​ខាត។ ទទួល​បាន​សំណាង​នៅ​លើក​នេះ ខ្ញុំ​និង​ប្រើ​សំណាង​នេះ បង្កើត​ទៅ​ជា​ឱកាស​អោយ​ខ្លួន ហើយ​សន្យា​និង​ត្រឡប់​មក​ឈរ​នៅ​ទី​នេះ​ម្ដង​ទៀត​នៅ​ឆ្នាំ​ណា​មួយ​ដោយ​ខ្លួនឯង។ អរគុណ​កម្លាំង​នៃ​ការ​គាំទ្រ​របស់​បងប្អូន​ទាំងអស់​គ្នា។ 77th annual Cannes film festival”។

ទោះ​ការ​ដើរ​លើ​កម្រាល​ព្រំ​ក្រហម Cannes ជា​លើក​ដំបូង ប៉ុន្តែ​តារា​ស្រី​រូបនេះ​ពិតជា​មិន​ធ្វើឲ្យ​បាក់​មុខ​កម្ពុជា​ឡើយ នាង​បាន​ជ្រើសរើស​រ៉ូប​លឿង​ខ្ចី និង​ធ្វើ​ម៉ូដ​សក់​បាន​យ៉ាង​សម​ឥត​ទាស់។ ងាក​ទៅ​មើល​ដំណើរ និង​កាយវិការ​ធ្វើ​ដើរ​ចូល​ទៅ​កម្មវិធី ជេននី ពិតជា​ធ្វើ​បាន​ល្អ និង​មើល​ទៅ​ទាក់ទាញ​ក្រសែ​ភ្នែក​អ្នក​ចូលរួម និង​អ្នក​ថត​រូប​ក្នុង​កម្មវិធី។

ស៊ីន ជេននី អាច​ដើរ និង​បង្ហាញ​សម្រស់​នៅ​វេទិកា​មហោស្រព Cannes ដោយ​ភាព​ជឿជាក់​បាន ដោយ​នាង​ធ្លាប់​មាន​បទពិសោធន៍​ទៅចូលរួម​កម្មវិធី​លំដាប់​ពិភពលោក​ច្រើនដង​មក​ហើយ​ជាមួយ​បងស្រី គឺ ស៊ីន យូប៊ីន និង​ការ​ប្រើប្រាស់​ភាសា​បរទេស​ល្អ ព្រម​ទាំង​មាន​ចំណេះ​ដឹង​ទូលំទូលាយ ទើប​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ Cannes ធ្វើឲ្យ​នាង​មើល​ទៅ​មិន​ឆ្គង​សោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *