វ័យ ៣២ឆ្នាំ Selena Gomez ក្លាយជាមហាសេដ្ឋីមានទ្រព្យពាន់លានដុល្លារ តែមិនមែនដោយសារតែសិល្បៈ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

តារាចម្រៀងនិងសម្ដែងស្រីល្បីអាមេរិក Selena Gomez បានក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិពាន់លានដុល្លារទាំងវ័យក្មេង ក្រោយជោគជ័យខ្លាំងក្នុងជំនួញគ្រឿងសម្អាង។

យោងតាមសារព័ត៌មាន ​​Bloomberg តារាសម្តែង ចម្រៀង និងជាសហគ្រិនវ័យ ៣២ ឆ្នាំ រូបនេះទើបតែសម្រេចបានជោគជ័យដ៏ធំផ្នែកហិរញ្ញវត្ថុ ធ្វើឱ្យនាងក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតមួយរូបនៅសហរដ្ឋអាមេរិក ខណៈទ្រព្យសម្បត្តិរបស់នាងត្រូវបានគេវាយតម្លៃថាមានប្រមាណ ១៣០០ លានដុល្លារ។

ថ្វីត្បិតតែទ្រព្យសម្បត្តិមួយចំនួនរបស់តារាសិចស៊ីរូបនេះ បានមកពីការច្រៀង ការធ្វើ BA ឱ្យម៉ាកល្បីៗ និងការសម្តែងក៏ពិតមែន ប៉ុន្តែផ្អែកតាមប្រភពព័ត៌មានដដែល ទ្រព្យសម្បត្តិភាគច្រើនរបស់នាង គឺបានមកពីភាគហ៊ុនរបស់នាងក្នុងក្រុមហ៊ុនគ្រឿងសម្អាង Rare Beauty ដែលនាងបានបង្កើតផ្ទាល់កាលពី៥ឆ្នាំមុន។ យោងតាម CNN បច្ចុប្បន្នក្រុមហ៊ុននេះមានតម្លៃសរុបប្រមាណ ២ ពាន់លានដុល្លារ។

គួរបញ្ជាក់ថា Selena Gomez គឺជាបុគ្គលល្បីដែលមានអ្នកតាមដានច្រើនបំផុតលំដាប់ទី៣ លើ Instagram ពោលគឺប្រមាណ ៤២៤ លាននាក់ ធ្វើឱ្យនាងអាចទទួលបានតម្លៃខ្លួនខ្ពស់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មម្ដងៗ។ ជាក់ស្ដែងនាងធ្លាប់បានចុះកិច្ចសន្យាផ្សព្វផ្សាយតម្លៃ ៣០ លានដុល្លារជាមួយក្រុមហ៊ុន Puma និងកិច្ចសន្យាតម្លៃ ១០ លានដុល្លារពីក្រុមហ៊ុន Coach។

ប្រាក់ចំណូលមួយចំណែកតូចទៀតគឺមកពីការសម្ដែងរឿងភាគទូរទស្សន៍ “Only Murders in the Building” ដែលបច្ចុប្បន្នបានបន្តដល់រដូវកាលទី ៥ ហើយ ខណៈដែលនាងអាចរកបាន ៦ លានដុល្លារក្នុងមួយរដូវកាល។

ទន្ទឹមនឹងការរកចំណូលបានច្រើនពីគ្រប់ផ្នែក ម្ចាស់បទ “Love You Like A Love Song” ក៏បានចូលរួមចំណែកក្នុងការងារសង្គមផងដែរ ដោយនាងធ្លាប់បានបង្កើតមូលនិធិ Rare Impact Fund ដើម្បីជួយរៃអង្គាសប្រាក់ចំនួន ១០០ លានដុល្លារ ជួយមនុស្សឱ្យទទួលបានសេវាសុខភាពផ្លូវចិត្ត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *