តាមរយៈភាពជោគជ័យនៃតន្រ្តី K-pop តើក្រុមហ៊ុនអាជីវកម្មផ្សេងៗអាចសិក្សាអ្វីខ្លះពីវិស័យនេះ? 

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

អ្នកគាំទ្ររាប់ម៉ឺននាក់កំពុងស្រែកហ៊ោ ដោយមានសម្លៀកបំពាក់ គ្រឿងតុបតែង និងអំពូលភ្លើង (lightsticks) ដូចគ្នា ជាមួយនឹងរាងកាយគ្រវីចុះឡើងទៅតាមចង្វាក់ដែលកំពុងតែប្រគំឡើងនៅលើឆាកតន្ត្រីរបស់តារា K-pop ក្នុងដួងចិត្តរបស់ខ្លួន។ នេះគឺជាឧទាហរណ៍មួយសម្រាប់សម្ព័ន្ធភាពរបស់ k-pop អ្នកគាំទ្រ និងអាជីវកម្ម។ 

K-pop គឺជាតន្ត្រីប៉ុបបែបកូរ៉ ដែលមានអ្នកគាំទ្រពេញសកលលោក ព្រោះតែចង្វាក់ភ្លេងដ៏គួរឱ្យចាប់អារម្មណ៍ ក្បាច់រាំដ៏ទាក់ទាញ និងសម្រស់ល្អឥតខ្ចោះរបស់តារាទាំងនោះ។ ក៏ប៉ុន្តែនៅមានចំណុចមួយដែលទស្សនិកជន ជាពិសេសអ្នកគាំទ្រតែងតែភ្លេច នោះគឺថា K-pop ក៏ជាអាជីវកម្មមួយដែរ។ មិនត្រឹមតែប៉ុណ្ណោះ K-pop fandom economics បានកំណត់នូវច្បាប់ថ្មីនៃ ភាព​ស្មោះត្រង់​ម៉ាក​យីហោ (brand loyalty) និង​ការចូលរួម​របស់​អ្នកគាំទ្រទៀតផង។ 

ហើយអ្វីទៅជា ភាព​ស្មោះត្រង់​ម៉ាក​យីហោ (brand loyalty)? តើវិស័យ k-pop បានបង្កើតវាដោយរបៀបណា?

ភាព​ស្មោះត្រង់​ម៉ាក​យីហោ ឬ brand loyalty ជាអាកប្បកិរិយាដែលអតិថិនជននៅតែបន្តគាំទ្រផលិតផល ឬសេវាកម្មរបស់អាជីវកម្មណាមួយ បើទោះបីជាផលិតផល ឬសេវាកម្មរបស់ដៃគូប្រកួតប្រជែងអាចនឹងមានគុណភាពប្រសើរជាង ឬមានមានតម្លៃទាបជាងក៏ដោយ។ 

ទំហំដ៏ធំនៃការគាំទ្ររបស់ K-pop បានបង្ហាញយ៉ាងច្បាស់ពីភាពជោគជ័យនៃការបង្កើតភាព​ស្មោះត្រង់​ម៉ាក​យីហោ (brand loyalty) ក្នុងវិស័យមួយនេះ។ តួយ៉ាងនៅក្នុងឆ្នាំ ២០២០ គ្រាន់តែ BTS មួយក្រុមអាចធ្វើឱ្យផលិតផលក្នុងស្រុក(GDP)សរុបរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងចំនួន 4.9 ពាន់លានដុល្លារអាមេរិក។ នេះបើតាមរយៈ WorldMetrics.org។ 

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ វិធីសាស្រ្តដែល K-pop អាចបង្កើតកម្រិតនៃភាពស្មោះត្រង់របស់អ្នកគាំទ្រ (fan loyalty) ដែលជាប្រភពចំណូលដ៏ច្រើនមហាសាលបែបនេះ។ អ្នកគាំទ្ររបស់តារា K-pop ដែលហៅខ្លួនឯងថា “stans” ទាំងនោះ មិនត្រឹមតែបង្ហាញការគាំទ្រតាមរយៈការទិញបទចម្រៀង អាល់ប៊ុម merchandise និងសំបុត្រចូលរួមការប្រគំតន្ត្រីនោះទេ តែពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញការគាំទ្ររបស់ខ្លួនតាមវិធីសាស្រ្តផ្សេងៗទៀត។

Army ដែលជាក្រុមអ្នកគាំទ្ររបស់ BTS ជាឧទាហរណ៍ដ៏ល្អមួយសម្រាប់ពន្យល់ពីវិធីសាស្ត្រដែលខ្លួនគាំទ្រដល់តារាក្នុងដួងចិត្ត ដោយ Army បានធ្វើឱ្យគេហទំព័រទិញសំបុត្រការប្រគំតន្ត្រីគាំងជាច្រើនដងដោយសារតែពួកគេសម្រុកចូលទិញសំបុត្រដើម្បីចូលរួម ព្រមជាមួយការគាំទ្រតាមរយៈការទិញផលិតផលដែលទាក់ទងនឹងក្រុម BTS ក៏ដូចជាការវៃអង្គាសប្រាក់រាប់លានដុល្លារសម្រាប់សប្បុរសធម៌ដោយប្រើប្រាស់ឈ្មោះក្រុម BTS ជាដើម។ 

ទាំងនេះកើតឡើង ដោយសារតែក្រុមហ៊ុននៃតារា k-pop យល់ច្បាស់ពីសារប្រយោជន៍ពី “អារម្មណ៍នៃការចូលរួម” របស់អ្នកគាំទ្រ។ តារា k-pop ម្នាក់ៗមិនគ្រាន់តែបញ្ចេញចម្រៀង ហើយបាត់ខ្លួនរហូតដល់មានបទថ្មីចេញនោះទេ។ ពួកគេតែងតែព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រឥតឈប់ឈរតាមរយៈបណ្ដាញទំនាក់ទំនងសង្គម កម្មវិធីនានា ការlive ការសម្ដែងលើឆាកតន្រ្តីផ្សេងៗ និងសូម្បីតែការបង្ហាញពីជីវិតរបស់ពួកគេតាមរយៈកម្មវិធីនានាទៀតផង។

តាមរយៈសកម្មភាពទាំងនេះ តារា k-pop បានបង្កើតអារម្មណ៍នៃភាពស្និទ្ធស្នាលដល់អ្នកគាំទ្រជារឿយៗ ដោយសារតែពួកគេមានអារម្មណ៍ថាខ្លួនក៏ជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់តារាទាំងនោះ។ ហើយវាមិនចម្លែកទេ នៅពេលដែលមនុស្សម្នាក់មានអារម្មណ៍ថាស្និទ្ធស្នាលជាមួយនឹងនរណាម្នាក់ បុគ្គលនោះនឹងមិនរារេក្នុងការជឿជាក់ និងបង្ហាញការគាំទ្ររបស់ខ្លួន មិនថាតាមរយៈវិធីសាស្ត្រណាក៏ដោយ។ ស្របពេលដែលអ្នកគាំទ្រមានអារម្មណ៍បែបនេះ វាជាឱកាសសម្រាប់ក្រុមហ៊ុន k-pop ទាំងនោះ ក្នុងការបង្កើតប្រាក់ចំណូល។

តួយ៉ាង នៅក្នុងយុគសម័យអ៊ីនធឺណិតដែលអ្នកគាំទ្រអាចស្វែងរកបទចម្រៀងស្ដាប់តាមរយៈអ៊ីនធឺណិតបាន មនុស្សជាច្រើនប្រហែលបានគិតថា ការលក់អាល់ប៊ុមចម្រៀងអាចនឹងមិនជោគជ័យដូចមុនទេ។ ផ្ទុយមកវិញ អ្នកគាំទ្រ k-pop នៅតែទិញអាល់ប៊ុមទាំងនោះដដែល ព្រោះវាជារបស់ដ៏មានអត្ថន័យសម្រាប់ពួកគេ។ វាមិនមែនគ្រាន់តែជាអាល់ប៊ុមចម្រៀងទេ តែភាគច្រើនវាតែងតែមកជាមួយ កាតរូបថត(photocard) ផ្ទាំងរូបភាព និងរបស់របរផ្សេងទៀត ដែលមានតម្លៃដល់ផ្លូវចិត្តរបស់អ្នកគាំទ្រ។ គួរឱ្យនឹកស្មានមិនដល់ អ្នកគាំទ្រខ្លះប្រមូលទិញអាល់ប៊ុមនេះលើសពីមួយ ព្រោះតែពួកគេចង់ក្លាយជាម្ចាស់កម្មសិទ្ធិរបស់កាតរូបថតផ្សេងៗគ្នា។ 

បន្ថែមពីចំណូលដែលបានពីការលក់អាល់ប៊ុម ក្រុមហ៊ុននីមួយៗក៏បានបង្កើតវត្ថុអនុស្សាវរីយ៍ (merchandise) ដែលទាក់ទងនឹងតារារបស់ខ្លួនជាច្រើនទៀតផង ដូចជាអាវយឺត ស្រោមទូរស័ព្ទ ដបទឹក បន្តោងសោរ និង អំពូលភ្លើង (official lightstick) ជាដើម។ មិនត្រឹមតែទំនិញពីតារាក្នុងដួងចិត្តរបស់ខ្លួននោះទេ អ្នកគាំទ្រក៏ទិញទំនិញដែលមានតារាទាំងនោះជាតំណាងផងដែរ ព្រោះអ្នកគាំទ្រទាំងនោះយល់ថា នេះជាការបង្ហាញការគាំទ្រចំពោះតារា តែមិនមែនចំពោះក្រុមហ៊ុននោះទេ។ 

ជារួម ក្រុមហ៊ុន K-pop ទាំងនោះអាចរកប្រាក់ចំណូលដ៏ច្រើនលើសលប់ពីអ្នកគាំទ្រ ដោយសារតែអ្នកគាំទ្រយល់ឃើញថាសម្ព័ន្ធភាពរវាងពួកគេ និងតារាក្នុងដួងចិត្តគឺមានអ្វីលើសពីនេះ។ អ្នកគាំទ្របែរជាមានអារម្មណ៍ស្និទ្ធស្នាល និងជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់គេ ដែលនាំឱ្យអ្នកគាំទ្រទាំងនោះស្ម័គ្រចិត្តបង្ហាញការស្រឡាញ់របស់ខ្លួនតាមរយៈវិធីសាស្រ្តផ្សេងៗដែលខ្លួនធ្វើបាន។ ហើយមួយក្នុងវិធីសាស្រ្តទាំងនោះ គឺការគាំទ្រតាមរយៈការទិញផលិតផលផ្សេងៗដែលពាក់ព័ន្ធនឹងតារាដែលខ្លួនស្រឡាញ់។ 

ត្រលប់មកកាន់សំណួរដើមវិញ តើអ្វីដែលក្រុមហ៊ុនផ្សេងៗទៀតអាចរៀនបានពីវិស័យ k-pop?

ចម្លើយនោះគឺ អារម្មណ៍នៃការមានចំណែករួម។ នៅពេលដែលអតិថិជនទិញអ្វីមួយ ពួកគេតែងតែចង់បានលើសពីផលិតផល និងសេវាកម្មដែលពួកគេបានទិញ។ ពោល អតិថិជនចង់បានអារម្មណ៍ដែលមានចំណែករួម ភាពស្និទ្ធស្នាល និងការឱ្យតម្លៃ ដូចអ្វីដែលក្រុមហ៊ុនក្នុងវិស័យ k-pop បានធ្វើចំពោះអ្នកគាំទ្រ។ ដូចនេះ បើសិនជាក្រុមហ៊ុនណាមួយអាចបង្កើតអារម្មណ៍ដែលមានចំណែករួម ភាពស្និទ្ធស្នាល និងបទពិសោធន៍ដ៏ល្អដល់អតិថិជន ក្រុមហ៊ុនទាំងនោះនឹងអាចទទួលជោគជ័យក្នុងអាជីវកម្មរបស់ពួកគេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *