ចូលរួមកម្មវិធី Tommy Hilfiger ជី ដេវីត និង ទេព បូព្រឹក្ស​ ឆ្លៀតផ្ដល់បទសម្ភាសន៍ទៅកាន់ទស្សនាវដ្ដី ELLE Vietnam

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

មាន​វត្តមាន​នៅ​ទីក្រុង New York ​ជា​ភ្ញៀវ​ក្នុង​​​កម្មវិធី​ដើរ​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ Tommy Hilfiger’s Spring/Summer 2025 គូស្នេហ៍​ដ៏​ល្បី ​ ជី ដេវីត ​និង ​ទេព​ បូ​ព្រឹក្ស​ បាន​អង្គុយ​ជួរ​មុខជាមួយ​តារា​ល្បី​ៗ​មក​ពី​ជុំវិញ​ពិភពលោក​ដទៃ​ទៀត ហើយ​ក៏​ត្រូវ​បានទស្សនាវដ្ដី ELLE Vietnam សម្ភាសន៍​ផង​ដែរ។ ដេវីត និង បូព្រឹក្ស បាន​តំណាង​ឱ្យ​​​ប្រេន​ Tommy Hilfiger​ ពី​កម្ពុជា​ ដើម្បី​ចូលរួម​ក្នុង​កម្ម​វិធី​​​ដែល​មាន​ការ​ចូលរួម​សុទ្ធ​តែ​​​ល្បី​ៗ​​​។​​​​​​

​​​​Tommy Hilfiger Cambodia បាន​នាំ​​តារា​រេប ជី ដេវីត​ និង ទេព​ បូព្រឹក្ស​ ​ដើម្បី​ចូលរួម​កម្មវិធី New York Fashion Week ដែល​រៀប​ចំ​ដោយ​ Tommy Hilfiger។ ​ក្រឡេក​មកមើល​ការ​តុបតែង​ខ្លួន​ និង​ការ​លេង​ស្ទីល៍​សម្លៀកបំពាក់​ចូល​រួម​កម្មវិធី​ខាង​លើ​ពី​សំណាក់​តារា​ចម្រៀង​រ៉េប ​ជី ​ដេវីត ​និង​ម្ចាស់​បទ​ «​Top of the lady» ​​មាន​ភាព​​ទាក់​ទាញ​តាម​ស្ទីល៍​​យុវវ័យ​សម័យ​ថ្មី​តែ​ម្ដង​។ ​​​

ដោយ​ឡែក ​​គូស្នេហ៍​​ពូកែ​តែង​ខ្លួន​ទាំង​ពីរ​ក៏​ត្រូវ​បាន​ផ្ដល់​បទ​សម្ភាស​ន៍តាម​រយៈ​ទស្សនាវដ្ដី​ ELLE វៀតណាម​​ បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​លំដាប់ពិភពលោកមួយ​នេះផងដែរ​។​​ យ៉ាង​ណា​មិញ​ ទៅ ​New York លើក​នេះ​គូ​ស្នេហ៍​ផ្អែម​ល្ហែម​មួយ​នេះ ​ក៏​មិន​ភ្លេច​ថត​រូប​ស្វីត​ៗ បង្ហាញ​ហ្វេន​របស់​ពួក​គេ​ថែម​ទាំង​បាន​បង្ហោះ​ពាក្យពេចន៍​ដ៏​មាន​ន័យ​ក្នុង​ Anniversary 8 Year របស់​ពួក​គេ​​លើ​ទឹក​ដី​​អាមេរិក​ថែម​ទៀត​ផង​។​​​​​​​​​​​​

គួរ​ឱ្យ​ដឹង​ដែរ​ថា​ កម្មវិធី​ Tommy Hilfiger’s Spring/Summer 2025 នា​លើក​នេះ​ត្រូវ​បាន​​រៀប​ចំ​នៅ​លើ​នាវា​ដ៏​ធំ​កណ្ដាល​ទីក្រុង​ ដោយ​មាន​ការ​ចូល​រួម​ពី​តារា​ល្បី​ៗ​មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ក្នុង​នោះ​ក៏​មាន Jisoo ក្រុម BLACKPINK និង Stray Kids ​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *