រ៉េត សារីតា នឹងក្លាយជាចៅក្រម សម្រាប់កម្មវិធីប្រកួត Miss & Mister Celebrity International 2024

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

តារា​សម្ដែង និង/តារា​ម៉ូដែល រ៉េត សារីតា ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​ចៅក្រម ក្នុង​ការ​ប្រកួត​ប្រជែង​កម្មវិធី​សម្រស់​មួយ ដែល​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ ហើយ​ក៏​ជា​កម្មវិធី​កម្រិត​អន្តរជាតិ​ផង​ដែរ។

Miss & Mister Celebrity International បាន​ចេញ​សេចក្ដី​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា រ៉េត សារីតា Miss Universe Cambodia 2020 នឹង​ចូលរួម​ជា​ចៅក្រម​កម្មវិធី​ប្រកួតប្រជែង​សម្រស់​ដ៏​ល្បី Miss & Mister Celebrity International 2024 នេះ​នៅ​ប្រទេស​វៀតណាម។

Miss & Mister Celebrity International បាន​អធិប្បាយ​ថា “សេចក្ដី​ប្រកាស​របស់ JURY Panel យើង​មាន​សេចក្ដី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​ថា រ៉េត សារីតា Miss Universe Cambodia 2020 នឹង​ចូលរួម​ជា​ចៅក្រម​ដ៏​ឆ្នើម សម្រាប់​កម្មវិធី​ប្រកួត Miss & Mister Celebrity International 2024! ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កញ្ញា ឆ្នាំ ២០២៤ នៅ​ប្រទេស​វៀតណាម។ ព្រឹត្តិការណ៍​ដ៏​មាន​កិត្យានុភាព​នេះ នឹង​បង្ហាញ​ពី​ទេពកោសល្យ និង​ភាព​ស្រស់​ស្អាត​មិន​គួរ​ឲ្យ​ជឿ​របស់​បេក្ខនារី​មក​ពី​ជុំវិញ​ពិភពលោក។ ដំណើរ​ដ៏​អស្ចារ្យ​របស់ សារីតា រ៉េត និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​អ្នក​ដទៃ ធ្វើឲ្យ​នាង​មាន​វត្តមាន​បំផុស​គំនិត​នៅ​លើ​ក្រុម​ជំនុំជម្រះ​របស់​យើង។ ចូលរួម​ជាមួយ​យើង​នៅ​ពេល​យើង​អបអរសាទរ​ភាព​ចម្រុះ ទេពកោសល្យ និង​ស្មារតី​នៃ​ឯកភាព​អន្តរជាតិ។ រង់ចាំ​ព័ត៌មាន​ថ្មី​ៗ​បន្ថែម​ទៀត នៅ​ពេល​យើង​ខិត​ជិត​ព្រឹត្តិការណ៍​ដ៏​រំភើប​នេះ! កុំ​ឲ្យ​ឱកាស​ទៅ​ទស្សនា​ការ​បង្ហាញ​សម្រស់ និង​វប្បធម៌​ដ៏​អស្ចារ្យ​នៅ​ប្រទេស​វៀតណាម​”។

អ្នក​គាំទ្រ​យល់​ឃើញ​ដូច​អ្នក​រៀបចំ​កម្មវិធី​ ដែល​ជ្រើសរើស សារីតា ជា​ចៅក្រម​មួយ​រូប​ក្នុង​កម្មវិធី ព្រោះ​លក្ខណៈសម្បត្តិ​របស់​បវរកញ្ញា​កម្ពុជា​រូបនេះ មាន​ច្រើន​អនេក ព្រម​ជាមួយ​បទពិសោធន៍​ការងារ​ផ្នែក​ប្រកួតប្រជែង​សម្រស់​ក្រាស់ក្រែលដែល​ស៊ី​នឹង​តំណែងនោះ។ ក្រៅពី រ៉េត សារីតា នៅ​មាន​បវរកញ្ញា និង​បុរស​ឯក​ជាច្រើន​រូប​ទៀត​ដូចជា Miss Grobe 2023 អ្នកនាង Manvin Khera, Miss Supranational Laos 2024 អ្នកនាង Christina Lasasimma, និង Mr. World Thailand 2024 លោក Jeerawat Vatchasakol។

បវរកញ្ញា​ចក្រវាល​កម្ពុជា​រូប​នេះ មាន​ទាំង​ចំណេះដឹង សម្រស់ ហើយ​កញ្ញា ក៏​ជា​មុខ​សញ្ញា​ដែល​ផលិតករ​ភាពយន្ត ឬ​ផលិតករ​កម្មវិធី​បរទេស​ចាប់អារម្មណ៍​ទាក់ទង​ធ្វើ​ការងារ​ក្រៅ​ប្រទេស​ជា​ញឹកញាប់ ព្រោះ​នាង​មាន​ទាំង​សមត្ថភាព និង​ការ​ប្រាស្រ័យ​ជាមួយ​ក្រុម​ការងារ​បាន​យ៉ាង​ល្អ។

សារីតា មាន​ភាព​មមាញឹក​ក្នុង​ការងារ​ខ្លាំង ប៉ុន្តែ​តារា​ស្រី​វ័យ ២៩ ឆ្នាំ​រូប​នេះ មិន​បាន​ព្រងើយកន្តើយ​ជាមួយ​ម្ចាស់​បេះដូង​ឡើង នាង​បាន​បែងចែក​ពេលវេលា​យ៉ាង​ស័ក្តិសម​ជាមួយ​រឿង​ទាំង ២ យ៉ាង៕

រូបភាព៖ FB Sarita Reth



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *