ថ្មីៗនេះបន្ទាប់ពីស្ថានភាពបានប្រសើរឡើងច្រើន តារាសម្ដែងប្រុស Jang Geun Suk បានមក Live ផ្ទាល់ពីបន្ទប់គេងនិយាយលេងជាមួយអ្នកគាំទ្រ ដោយចែករំលែកសកម្មភាពថ្មីៗរបស់លោកចាប់តាំងពីការធ្វើរោគវិនិច្ឆ័យរហូតដល់ការវះកាត់មហារីកក្រពេញទីរ៉ូអ៊ីត។ តារាសម្ដែងវ័យ ៣៧ ឆ្នាំរូបនេះបានបង្ហើបឱ្យដឹងថា ថ្មីៗនេះលោកបានធ្វើដំណើរកម្សាន្ដទៅទីក្រុង Aomori ប្រទេសជប៉ុនជាមួយមិត្តភក្ដិ។

ថ្វីត្បិតតែដំណើរកម្សាន្ដនេះមិនបានគ្រោងទុក ប៉ុន្តែលោកពិតជាមានអារម្មណ៍រីករាយខ្លាំងមែនទែន។ តារាសម្ដែងប្រុស Jang Geun Suk បានបន្ដថាជាការពិតលោកមិនមែនជាមនុស្សចូលចិត្ត ដើរកម្សាន្ដទៅក្រៅប្រទេសនោះទេ ប៉ុន្តែក្រោយឆ្លងកាត់ការវះកាត់ហើយ លោកបានយល់យ៉ាងច្បាស់ថាហេតុអ្វីបានជាមនុស្សចូលចិត្តធ្វើដំណើរកម្សាន្ដ។ ដូច្នេះហើយទើបមានអ្នកគាំទ្រជាច្រើនបានណែនាំឱ្យលោកទៅលេងនៅប្រទេសអូស្ត្រាលី និងក្រិកជាដើម។

ក្រោយមកលោកក៏បានលើកទឹកចិត្តដល់អ្នកគាំទ្រដោយបើកចំហរថាជាការពិតមនុស្សគ្រប់គ្នាសុទ្ធតែមានការតស៊ូ និងទុក្ខលំបាកនៅក្នុងជីវិតរៀងៗខ្លួន។ ប៉ុន្តែយើងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីចំណាយទៅលើរឿងទាំងអស់នោះទេ ដូច្នេះហើយយើងគួរតែគិតអំពីរឿងផ្សេងប្រសើរជាង។ លោកក៏បានបន្ដឱ្យដឹងថាយើងគ្រាន់តែប្រឈមនឹងវារួចហើយដោះស្រាយបញ្ហាទាំងនោះនៅពេលណាមួយដែលវានឹងបញ្ចប់។
ជាពិសេសក្រោយឆ្លងលកាត់ជំងឺកាចសាហាវមួយនេះបានធ្វើឱ្យលោកដឹងថាការពិតពេលលលវេលាមានមិនច្រើននោះទេ ដូច្នេះមិនចាំបាច់ត្រូវខ្វល់ខ្វាយពីអ្វីច្រើនពេកនោះទេ គ្រាន់តែធ្វើអ្វីដែលលោកចង់ធ្វើគឺគ្រប់គ្រាន់ហើយ។ រំឭកទៅកាលពីខែសីហាកន្លងទៅ Jang Geun Suk បានប្រកាសដំណឹងមួយដែលធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់លោកភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំងពីក្រោយការផ្អាកសកម្មភាពសិល្បៈអស់រយៈពេលដ៏យូរ ដោយសារលោកបានសម្ងំទៅព្យាបាលជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។ តារាប្រុសវ័យ ៣៧ ឆ្នាំរូបនេះ បានស្វែងរកឃើញថាខ្លួនឯងបានកើតជំងឺនេះកាលពីខែតុលា ឆ្នាំ ២០២៣ និងសម្រេចចិត្តវះកាត់នៅខែឧសភា ឆ្នាំ ២០២៤ ថ្មីៗនេះផងដែរ៕


























































Account
Security
Favourite Content