កម្ពុជានឹងក្លាយជាប្រទេសដំបូងលើលោក ក្នុងកំណត់ត្រាថ្មីរបស់ Guinness ការចតឡានទំនើបៗច្រើនបំផុតនៅតំបន់បេតិកភណ្ឌ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

កម្ពុជានឹងក្លាយជាប្រទេសដំបូងគេបំផុតក្នុងពិភពលោក ដែលស្ថាប័នកំណត់ត្រាពិភពលោក Guinness World Record បានបង្កើតកំណត់ត្រាថ្មីមិនធ្លាប់មានពីមុន គឺការចតរថយន្តទំនើបៗច្រើនបំផុត នៅតំបន់បេតិកភណ្ឌ ពោលគឺនៅមុខប្រាសាទអង្គរ។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏ដូចជាការបញ្ជាក់បន្ថែម ពីសំណាក់លោកឧកញ៉ា លាង ពៅ ជាអគ្គនាយកពហុពាណិជ្ជកម្ម នៃក្រុមហ៊ុនជីបម៉ុងគ្រុប បានថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិ GUMBALL 3000 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ កញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ។


តាមប្រសាសន៍របស់លោកឧកញ៉ា លាង ពៅ បានឱ្យដឹងបន្ថែមថា ស្ថាប័នកំណត់ត្រាពិភពលោក បានយល់ព្រមទៅលើសំណើរក្នុងការបង្កើតកំណត់ត្រាថ្មីនេះ និងថែមទាំងបានកំណត់រថយន្ត ដែលចូលរួមចតត្រឹម ១៨០គ្រឿង គឺអាចបំបែកកំណត់ត្រានេះបានហើយ។ លោកឧកញ៉ា លាង ពៅ បានថ្លែងទាំងរីករាយថា ត្រឹម ១៨០ គ្រឿង គឺគ្មានអ្វីពិបាកសម្រាប់ប្រទេសកម្ពុជានោះទេ។ គិតត្រឹមថ្ងៃទី ០៦ ខែកញ្ញា មានរថយន្តក្នុងស្រុកបានចុះឈ្មោះ ចូលរួមព្រឹត្តិការណ៍ GUMBALL 3000 ចំនួន ២៧០គ្រឿងហើយ និងរថយន្តរបស់ប្រតិភូ GUMBALL ប្រមាណជាង ១០០ គ្រឿងទៀត គឺកម្ពុជានឹងក្លាយជាប្រទេសដំបូងបំផុត ដែលបានបំបែកកំណត់ត្រាថ្មីទើបនឹងបង្កើតឡើងមួយនេះ។

នៅថ្ងៃទី១៥ រហូតដល់ថ្ងៃទី ១៧ កញ្ញា ខាងមុខនេះ កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំក្នុងប្រវត្តិសាស្ត្រមួយ ដែលគាំទ្រដោយរាជរដ្ឋាភិបាល ក្នុងការទទួលស្វាគមន៍គណៈប្រតិភូ GUMBALL 3000 ដែលមកពី ៤០ប្រទេសជុំវិញពិភពលោក ប្រជុំដោយបុគ្គលមានឥទ្ធិពល បុគ្គលល្បីៗ មានទាំងអ្នកជំនួញ សិល្បករ អ្នកបង្កើតមាតិកា កីឡាករ​ល្បីៗ ឌីចេ និង YouTuber ជាដើម។ ក្នុងនោះកម្ពុជាបានជ្រើសរើសទីតាំងសំខាន់ៗដើម្បីរៀបចំព្រឹត្តិការណ៍មួយនេះ ដូចជានៅរាជធានីភ្នំពេញ បរិវេណវិមានឯករាជ្យ និងនៅខេត្តសៀមរាប។ ជាពិសេសការចតរថយន្តទំនើបៗច្រើនបំផុតនៅមុខប្រាសាទអង្គរ នៅថ្ងៃទី ១៧ កញ្ញា ខាងមុខនេះ។


សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៦ កញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ ព្រឹត្តិការណ៍ GUMBALL 3000 បានបើកកិច្ចប្រជុំអន្តរក្រសួងជាលើកដំបូង ដើម្បីប្រកាសសមាសភាពគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍នេះ ធ្វើយ៉ាងណារៀបចំឱ្យបានរលូន មានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ ដើម្បីជាមុខមាត់ និងកិត្តិយសសម្រាប់ប្រទេសកម្ពុជាទាំងមូល។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមកពីបណ្ដា ក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូប ក្រោមអធិបតីភាពរបស់ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *