Selena Gomez អាចទទួលបានរាប់ពាន់លានដុល្លារ ក្រោយលក់ក្រុមហ៊ុនគ្រឿងសម្អាងរបស់ខ្លួន

នៅក្នុងឧស្សាហកម្មគ្រឿងសម្អាងពិភពលោក ប្រាកដគ្មានអ្នកណាមិនស្គាល់ម៉ាក Rare Beauty ដែលបង្កើតឡើងដោយតារាស្រីវ័យក្មេង Selena Gomez នោះឡើយ ខណៈគ្រប់ផលិតផលរបស់នាងសុទ្ធតែទទួលបានការពេញនិយមពីអ្នកចូលចិត្ត Make up គ្រប់គ្នា។ ប៉ុន្តែរបាយការណ៍ពីសារព័ត៌មាន Bloomberg នាពេលថ្មីៗនេះបានបង្ហាញថា តារាស្រីរូបនេះកំពុងពិចារណាលក់អាជីវកម្ម Rare Beauty ក្នុងពេលឆាប់ៗនេះហើយ។

មានការប៉ាន់ប្រមាណថា ក្រុមហ៊ុន Rare Beauty ដែល Selena Gomez បង្កើតឡើងកាលពីឆ្នាំ២០១៩ ពេលនេះមានតម្លៃប្រហែល ២ពាន់លានដុល្លារអាមេរិក ដែលចាត់ទុកជាចំនួនប្រាក់ដ៏ច្រើនសម្រាប់ម៉ាកយីហោបើកដំណើរការក្រោម ៥ ឆ្នាំ ប៉ុន្តែចំនួននោះអាចឆ្លុះបញ្ចាំងបានថានាងទទួលជោគជ័យលើវិថីមួយនេះខ្លាំងប៉ុណ្ណា។

បើក្រឡេកមើលទិន្នន័យសម្រាប់ឆ្នាំ ២០២២ ក្រុមហ៊ុនរបស់នាងត្រូវបានទទួលស្គាល់ថាជាម៉ាកយីហោដែលរីកចម្រើនលឿនបំផុតនៅលើបណ្តាញសង្គមដូចជា Instagram និង TikTok។ ក្នុងឆ្នាំ ២០២៣ ក៏មានសេចក្ដីរាយការណ៍ផងដែរថា គ្រាន់តែការលក់គូល័រថ្ពាល់តែមុខ Rare Beauty អាចរកចំណូលបានដល់ ៧០ លានដុល្លារ ។

ប្រភពព័ត៌មានបានបន្ថែមថា ការសម្រេចចិត្តលក់អាជីវកម្មនេះ អាចមិនមែនដោយសារ Selena មានអារម្មណ៍ហត់នឿយក្នុងវិស័យគ្រឿងសម្អាងអ្វីនោះទេ ប៉ុន្តែ​គឺ​ជា​ការ​ពង្រីក​ឱកាស​អាជីវកម្ម​ដើម្បី​ឈាន​ទៅ​មុខមួយកម្រិត​ទៀត ខណៈនាងក៏បានជួលអ្នកប្រឹក្សាដើម្បីពិចារណាជាពិសេសលើសំណើការលក់ និងមានបំណងចូលរួមក្នុងការចរចាដោយខ្លួនឯង។ ថាតើជំហានបន្ទាប់នាងនឹងសម្រេចចិត្តបែបណា មានតែរង់ចាំតាមដានបន្តទាំងអស់គ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ