មិនថាក្នុងកាលៈទេសៈណា PSY និងតារាច្រើននាក់នៅតែបង្ហាញការគាំទ្រដល់ Suga

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ប៉ុន្មានសប្ដាហ៍ក្រោយនេះ Suga សមាជិក BTS កំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការដំណើរការរឿងក្ដី ក្រោយលោកបានបើកបរម៉ូតូអាគុយ ឬ electric scooter ក្នុងស្ថានភាពស្រវឹងទៅផ្ទះរបស់លោកដែលមានទីតាំងនៅសង្កាត់ Yongsan ទី​ក្រុង​សេអ៊ូល។ បច្ចុប្បន្នលោកក៏បានបង្ហាញការសហការដើម្បីបំភ្លឺទៅលើករណីនេះផងដែរ។

យ៉ាងណាមិញក្រោយកើតហេតុ Suga បានបង្ហោះសារសុំទោសទៅដល់សាធារណជន ជាពិសេសអ្នកគាំទ្រដែលលោកបានប្រព្រឹត្តកំហុសមួយនេះ។ លុះដល់ថ្ងៃទី២៥ ខែសីហា លោកក៏បានបង្ហោះសារសុំទោសជាថ្មីម្ដងទៀតដែលលោកបានធ្វើឱ្យអ្នកគាំទ្រខកចិត្តថែមទាំងបានធ្វើឱ្យប៉ះពាល់ទៅកេរ្ដិ៍ឈ្មោះ BTS ទៀតផង។ ប៉ុន្តែក្រោយមកភ្លាមៗអ្នកគាំទ្រជុំវិញពិភពលោកបានរួមគ្នាបញ្ចេញមតិ និងបង្ហាញការលើកទឹកចិត្តជាបន្ដបន្ទាប់យ៉ាងកក់ក្ដៅ។

មិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះទេ ក្នុងចំណោមនេះ PSY ក៏បានសម្ដែងការគាំទ្រដល់ Suga កំលុងពេលដែលលោកបញ្ចប់ការប្រគំតន្រ្ដី “Summer Swag” ឆ្នាំ ២០២៤ នៅកីឡដ្ឋាន Suwon World Cup។ នៅពេលដែលលោករៀបចំសម្ដែងបទ “That That” PSY បានឆ្លៀតពេលនោះសម្ដែងការថ្លែងអំណរគុណចំពោះ Suga សម្រាប់ការបង្កើត និងចូលរួមច្រៀងបទចម្រៀងដ៏ល្បីល្បាញមួយនេះជាមួយនឹងលោក។

ពាក្យពេចន៍ថ្លែងអំណរគុណចេញពីចិត្តរបស់លោកពិតជាត្រូវបានអ្នកគាំទ្រជាច្រើនទទួលស្គាល់ និងកោតសរសើរយ៉ាងច្រើនដោយមិនត្រឹមតែការសហការគ្នាផលិតបទចម្រៀងទេ ប៉ុន្តែជាមិត្តភាពល្អសូម្បីតែក្នុងកាលៈទេសៈដ៏លំបាកមួយនេះ។ ជាងនេះទៅទៀត ក្នុងនេះក៏មាន EL CAPITXN, Lee Min-jin, Miu Sakamoto, តារាសម្ដែង Park Sohee តារាសម្ដែង Alicia Hannah Kim និងតារាល្បីៗជាច្រើននាក់ទៀតបានផ្ញើការគាំទ្រចំពោះ Suga តាមរយៈបណ្ដាញសង្គមក្នុងពេលវេលាក៏តឹងតែងនេះផងដែរ។

គួររំឭកថា Suga ត្រូវ​បាន​​ស៊ើប​អង្កេតលើកដំបូងកាលពីថ្ងៃទី ៦ ខែសីហា បន្ទាប់ពីបាន​បើក​បរទាំង​ស្រវឹង​នៅ​ជិត​ផ្ទះ​របស់ខ្លួន​ក្នុង​សង្កាត់ Yongsan កណ្តាល​ក្រុង​សេអ៊ូល។ ទីភ្នាក់ងាររបស់គេគឺផលិតកម្ម BigHit Music ក៏រងការរិះគន់យ៉ាងខ្លាំងដែរថាបានព្យាយាមលាក់បាំងព័ត៌មានពីករណីនេះខណៈដែលដំបូងឡើយបានផ្សព្វផ្សាយព័ត៌មានមិនច្បាស់លាស់នាំធ្វើឱ្យមានការភាន់ច្រឡំថាយានយន្ត Scooter ដែល Suga ជិះគឺជាប្រភេទ Scooter តូចៗគ្មានកែបអង្គុយ ប៉ុន្តែការពិតគឺជាម៉ូតូអគ្គិសនីដែលមានកែបអង្គុយ និងជាប្រភេទយានយន្តដែលត្រូវផ្ដន្ទាទោសក្នុងករណីបើកបរក្រោមស្ថានភាពស្រវឹង។

ផ្អែកតាមសេចក្ដីរាយការណ៍របស់ប៉ូលីស កម្រិតជាតិអាល់កុលក្នុងឈាមរបស់ Suga នៅពេលត្រូវចាប់បានគឺមានចំនួន 0.22 ភាគរយ ជាកម្រិតខ្ពស់គ្រប់គ្រាន់សម្រាប់ការដកហូតប័ណ្ណបើកបរ ខណៈការផ្ដន្ទាទោសត្រូវអនុវត្តចាប់ពីកម្រិត 0.08 ភាគរយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ