ស្ងាត់ៗតួប្រុស ភីភូ រឿង «ភ្នាក់ងារស៊ីកាដា» ទៅរៀននៅអាមេរិក ជំនាញទាក់ទងការបើកយន្តហោះ

ស្រប​ពេល​ទីផ្សារ​ការងារ​សិល្បៈ​ដំណើរ​ការ​ទៅ​មុខ​រលូន តារា​សម្ដែង​ប្រុស សាវតារ ដែលសម្ដែងក្នុងរឿង «ភ្នាក់ងារ​ស៊ី​កាដា» តួ​ជា​អ្នក​ផ្សះផ្សា និង​ដោះស្រាយ​គ្រប់​បញ្ហា បាន​ទៅ​រៀននៅ​សហរដ្ឋអាមេរិក​បាត់​ទៅហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាមី​ខ្លួន។

សាវតារ បាន​ឲ្យ​ដឹង​ថាតាម​គម្រោង​លោកទៅ​រៀន​នៅ​អាមេរិក​នេះ​តែ ៣ ខែ​ប៉ុណ្ណោះ តែ​ក្រោយ​ទៅ​ដល់​ទឹក​ដី​មហាអំណាច​ពិភពលោក​មួយ​នេះ​រួច តួ​ប្រុស ភី ភូ រឿង «ភ្នាក់ងារ​ស៊ី​កាដា» មាន​ការ​ផ្លាស់ប្ដូរ​បន្តិចបន្តួច។ ការ​រស់នៅ​អាមេរិក​របស់​លោក ក៏​បាន​ប៉ះពាល់​ដល់​ការងារ​នៅ​ស្រុកខ្មែរ​ខ្លះ​ដែរ ព្រោះ​បាន​ទទួល​ការងារ និង​បញ្ជាក់​ថា​អាច​ចូលរួម​បាន តែ​អ្វី​ៗ​មិន​អាច​ដូច​ការ​រំពឹង​ទុក​។

តារា​ប្រុស​វ័យ ២៨ ឆ្នាំ រូប​នោះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា “ខ្ញុំ​អត់​បាន​ទទួល​ការងារ និង​ខកខាន​ការងារ​សិល្បៈ​ជាច្រើន ព្រម​ទាំង​រឿង​ភាគ​ប្រមាណ​ជិត ១០ រឿង ជាពិសេស រឿង​ភាគ​ធំ​ៗ​របស់ PNN ២ រឿង គឺ​រឿង «ដឹក​បេះដូង​តាម​រក​ស្នេហ៍ » និង​រឿង «កូន​ប្រសា​ស្រី» ដែល​ជា​ស្នាដៃ របស់​អ្នក​មីង ពាន់ ភួងបុប្ផា។ ដោយ​រួម​សម្ដែង​ជាមួយ​តារា​ល្បី​ៗ​ផ្សេង​ទៀត​ជាច្រើន តែ​ដោយសារ​ជាប់​រវល់ បន្ត​ការ​សិក្សា​នៅ អាមេរិក​ផ្នែក Bachelor of Science in Aviation ដែល​ជា​មុខ​ជំនាញ​សម្រាប់​ការ​បើកបរ​យន្តហោះ តែ​ខ្ញុំ​ក៏​នៅ​ទទួល​ប្រម៉ូត​ផលិតផលonline និង​ធ្វើ​វីដេអូ​ផ្សេងៗ គ្រាន់​កុំ​ឲ្យ​ទស្សនិកជន ភ្លេច​មុខ។ តែ​ក្រោយ​បញ្ចប់​ការ​សិក្សា​ហើយ​ត្រលប់​ទៅ​មាតុភូមិ​វិញ ខ្ញុំ​នឹង​ឆ្លៀត​ពេល​ទទួល ការងារ​សិល្បៈ​វិញ ជា​ពិសេស​រឿង «ភ្នាក់ងារស៊ីកាដា» វគ្គ2 សង្ឃឹម បង​ប្អូន​នៅ​គាំទ្រ”។

ក្រៅពី​អាជីព​សិល្បៈ សាវតារ ក៏​មាន​ការងារ​ជា​អ្នក​បម្រើ​លើ​យន្តហោះ​ផង​ដែរ ហើយ​ការ​ទៅ​សិក្សា​នៅ​អាមេរិក​នេះ​ទៀតសោត ក៏​ត្រូវ​នឹង​ជំនាញ​លោក​ស្រាប់។

តួ ភីភូ ក្នុង​រឿង «ភ្នាក់ងារស៊ីកាដា» បញ្ជាក់​ថា ការ​ខកខាន​ការងារ​សិល្បៈ​នេះ​នៅ​ខ្មែរ លោក​ពិតជា​សុំទោស​ចេញពី​ចេញ ព្រោះ​គម្រោង​ដំបូង​មិនមែន​បែប​នោះ​ឡើយ ហើយ​ក៏​គ្មាន​ការ​គេចវេះ​ដែរ។ ការ​ផ្ញើ​ខ្លួន​លើ​ទឹកដី​សម្បូរ​ដុល្លារ​នោះ សាវតារ បាន​ឆ្លៀត​ច្រៀង​តាម​ភោជនដ្ឋាន​នានា​ដែល​មាន​បងប្អូន​ខ្មែរ​ទៅ​គាំទ្រ​ដែរ ហើយ​ពេល​ថ្ងៃ​រៀន​ជា​ធម្មតា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ