បេសកកម្ម​ចុង​ក្រោយ «វន​យាត្រា» បាន​នាំ​អ្នក​ទស្សនា​ទៅ​ដល់​ដែនដី​ខៀវស្រងាត់នៃតំបន់អូរសោម

ក្រោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់ និង​ខេត្ត​មួយ​ចំនួន​ដែល​ពោរពេញ​​ទៅ​ដោយ​សម្បត្តិធម្មជាតិ​ដ៏​អស្ចារ្យ​ វប្បធម៌​ និង​របៀប​រស់​នៅ​របស់​ប្រជាជន​តាម​តំបន់​ ពេល​នេះ​កម្មវិធី «វន​យាត្រា» បាន​ធ្វើ​ដំណើរ​មក​ដល់​តំបន់​ចុង​ក្រោយ​នៃ​រដូវ​កាល​ទី១​របស់​ខ្លួន គឺ​តំបន់ «អូរសោម​ធម្មជាតិ​លាក់​ខ្លួន»។

មិន​ខុស​ពី​តំបន់​មុន​ៗ​ឡើយ​ តំបន់​តំបន់​ចុង​ក្រោយ-អូរសោម​ធម្មជាតិ​លាក់​ខ្លួន មាន​ចំនួន​ ៤ ភាគ​ដោយ​ចាក់​បញ្ចាំង​ ១​ភាគ​ក្នុង​សប្ដាហ៍​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ AMS Infotainment និង​ផេក​ក្រសួង​បរិស្ថាន។

បេសកកម្ម​ចុង​ក្រោយ​នេះ «វនយាត្រា​» នឹង​បើក​បង្ហាញ​ឱ្យ​អ្នកទស្សនា​បាន​ឃើញ​នូវ​ផ្ទាំង​ទស្សនីយភាព​ត្រជាក់​ភ្នែក​ដ៏​បៃតង​ខៀវ​ខ្ចី នៃ​ព្រៃ​រង​ទឹក​ភ្លៀង​ដ៏​អស្ចារ្យ​​ក្នុង​តំបន់​អូរសោម​ ខេត្ត​ពោធិ៍សាត់។ ជា​មួយ​គ្នា​នេះ​ អ្នក​ទស្សនា​នឹង​បាន​ឃើញ​នូវ​ទឹក​ជ្រោះ​ស្អាតៗ​ជា​ច្រើន​ រួម​ទាំង​ទឹក​ធ្លាក់​ឆាយ​ប្រុយ​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត​ ក្នុង​ភាគ​ទី​២២ «វនយាត្រា​» បាន​បង្ហាញ ​ទេសភាព​កម្រ​ដ៏​អស្ចារ្យ​ នៃ​តំបន់​វាល​ក្រពើ ដែល​មាន​វាល​ស្មៅ​បៃតងខ្ចី ហ៊ុមព័ទ្ធ​ទៅ​ដោយ​ភ្នំ​ជុំ​ជិត បូក​រួម​ជា​មួយ​សកម្ម​ភាព​តួអង្គ​ទាំង​ ២ ជិះ​រទេះ​ក្របី ស្ដាប់​ពូ​ម្ចាស់​ស្រុក​និយាយ​ពី​ប្រវត្តិ​ទីតាំង​ដូច​រឿង​ព្រេង ធ្វើ​ឱ្យ​បេសកកម្ម​ចុង​ក្រោយ​ពិសេស​ទ្វេ​ដង​។

គួរ​ជម្រាប​ថា ក្នុង​បេសកកម្មទាំង ៦ «វនយាត្រា​» បាន​រួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ពិសេសៗក្នុងខេត្តចំនួន ៦ រួមមាន៖ ខេត្ត​បាត់​ដំបង ខេត្តរតនគិរី ខេត្តបៃលិន ខេត្តស្ទឹង​ត្រែង ខេត្តកោះកុង និង​ចុងក្រោយគឺតំបន់អូរសោមខេត្ត​ពោធិ៍សាត់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម