ទំព័រហ្វេសប៊ុកផ្លូវការ របស់ព្រះនាងតូច នរោត្តម ជេនណា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានបង្ហោះរូបថតជាច្រើនសន្លឹក ដែលព្រះនាងតូច ជេនណា ទ្រង់គ្រងនូវសម្លៀកបំពាក់បុរាណច្នៃថ្មី ជាទម្រង់ឈុតអប្សរាក្លាយស្លាបកំភេន ស្បៃធំបុរាណ។
យោងតាមការបង្ហោះខាងលើបានឱ្យដឹងថា ឈុតអប្សរាក្លាយស្លាបកំភេន ស្បៃធំបុរាណ រៀបចំឡើងដោយសំអាងការ បុប្ផាសួគ៌ ផាត់មុខដោយ TaTa Make Up Real ធ្វើសក់ដោយ ម៉ាដាម កល។
ព្រះនាងតូច ជេនណា ក៏សង្ឃឹមថាបងប្អូនពុកម៉ែទាំងអស់ពេញចិត្តនិងឈុតរបស់ទ្រង់មួយនេះ ខណៈអ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាចូលទៅ Comment ជាមតិយោបល់ផ្សេងៗ ដែលភាគច្រើនលើកឡើងថា ព្រះនាងតូច ជេនណា ស្អាតដូចគំនូរអប្សរាពេលគ្រងឈុតច្នៃថ្មីនេះ៕

(Princess Jenna Norodom)

(Princess Jenna Norodom)

(Princess Jenna Norodom)

(Princess Jenna Norodom)

(Princess Jenna Norodom)

(Princess Jenna Norodom)

(Princess Jenna Norodom)

(Princess Jenna Norodom)






















































Account
Security
Favourite Content