ក្រុងភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមទិសដៅទេសចរណ៍តម្លៃសមរម្យបំផុតលើលោក

កាលពីថ្ងៃទី ២០ មេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ គេហទំព័រទេសចរណ៍ Time Out ដ៏ល្បីល្បាញរបស់ប្រទេសអង់គ្លេស បានចេញផ្សាយអត្ថបទថ្មីមួយដែលបង្ហាញពីចំណាត់ថ្នាក់ទិសដៅទេសចរណ៍ថោកបំផុត និងថ្លៃបំផុតក្នុងលោក។

ចំណាត់ថ្នាក់ទិសដៅទេសចរណ៍ខាងលើនេះ គឺបានមកពីការសិក្សាថ្មីមួយ ដែលបានចាត់ចំណាត់ថ្នាក់ទិសដៅទេសចរណ៍សកលដោយផ្អែកលើតម្លៃក្នុងការស្នាក់នៅសម្រាប់រយៈពេលប្រាំថ្ងៃ។

ក្នុងនោះ សម្រាប់ចំណាត់ថ្នាក់ទិសដៅទេសចរណ៍ដែលមានតម្លៃសមរម្យបំផុតទាំង១០ ក្នុងលោក ក្រុងភ្នំពេញ ដែលជារាជធានីនៃព្រះរាជាណាចក្រកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ លេខ ២ ដែលទេសចរអាចចំណាយជាមធ្យមត្រឹម ២២៤ដុល្លារប៉ុណ្ណោះសម្រាប់រយៈពេល ៥ថ្ងៃ។ ខណៈ ទីក្រុង Delhi របស់ប្រទេសឥណ្ឌា ជាប់ចំណាត់ថ្នាក់លេខ១ ដែលទេសចរអាច ចំណាយជាមធ្យមត្រឹមតែ ១៨១ ដុល្លារសម្រាប់ចំនួនថ្ងៃដូចគ្នា។

ចំណែកឯចំណាត់ថ្នាក់ទិសដៅទេសចរណ៍ដែលថ្លៃបំផុតវិញ លេខ១គឺបានទៅលើទីក្រុង Monaco ដែល Traveller’s Elixir កំណត់ថាទេសចរអាចនឹងត្រូវចំណាយរហូតដល់ ជាង២ពាន់ដុល្លារសហរដ្ឋអាមេរិកសម្រាប់ការធ្វើដំណើររយៈពេលប្រាំថ្ងៃ។

នេះគឺជាទិសដៅទេសចរណ៍ដែលថ្លៃបំផុតទាំង ១០ សម្រាប់ការស្នាក់នៅរយៈពេលប្រាំថ្ងៃ៖

  1. ទីក្រុង Monaco ($2,258, £1,805)
  2. ទីក្រុង St Barts ($2,181, £1,753)
  3.  ទីក្រុង Gstaad ប្រទេសស្វីស ($2,065, £1,660)
  4. ទីក្រុង Reykjavik ប្រទេសអ៊ីស្លង់ ($1,919, £1,542)
  5. ទីក្រុង Bora Bora កោះហាវៃ សហរដ្ឋអាមេរិក($1,918, £1,542)
  6. ទីក្រុង Honolulu សហរដ្ឋអាមេរិក ($1,914, £1,538)
  7. ទីក្រុង San Francisco សហរដ្ឋអាមេរិក ($1,885, £1,515)
  8. ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ($1,779, £1,430)
  9. ទីក្រុង Grand Cayman ($1,637, £1,316)
  10. ទីក្រុង Venice ប្រទេសអ៊ីតាលី ($1,548, £1,244)

នេះគឺជាទិសដៅទេសចរណ៍ដែលថោកបំផុតទាំង ១០ សម្រាប់ការស្នាក់នៅរយៈពេលប្រាំថ្ងៃ៖

  1. ទីក្រុង Delhi ប្រទេសឥណ្ឌា ($181, £145)
  2. ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ($224, £180)
  3. ទីក្រុង Kathmandu ប្រទេសនេប៉ាល់ ($229, £184)
  4. ទីក្រុងTbilisi ប្រទេសហ្សកហ្ស៊ី($249, £199)
  5. ទីក្រុង Medellin ប្រទេស Colombia ($255, £205)
  6. ទីក្រុងហូជីមិញ ប្រទេសវៀតណាម ($259, £208)
  7. ទីក្រុងឈៀងម៉ៃ ប្រទេសថៃ ($286, £229)
  8. ទីក្រុង Cairo ប្រទេសអេហ្សីប ($289, £232)
  9. ទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ ($291, £234)
  10. ទីក្រុងបាងកក ប្រទេសថៃ ($292, £234)៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា