បើទោះបីជាកម្មវិធីប្រកួតបុរសឯក Mister Friendship Cambodia 2023 មិនសូវមានការបង្ហោះប្រម៉ូត ឬបង្ហាញឱ្យឃើញសកម្មភាពច្រើនក៏ពិតមែន ប៉ុន្តែបច្ចុប្បន្នក្រុមការងារ និងបុរសឯកកម្ពុជាយើងកំពុងប្រកួតគ្នាយ៉ាងសស្រាក់សស្រាំ ឆ្ពោះទៅរកម្ចាស់ជយលាភី ដែលនឹងមានឱកាសតំណាងឱ្យកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ។

តារាម៉ូដែលជើងចាស់ដ៏ល្បីល្បាញ អ្នកនាង ប្រាសាទ ដាវីន និងជាអ្នកគ្រប់គ្រងថ្នាក់ជាតិកម្មវិធី Mister Friendship Cambodia 2023 បានឱ្យដឹងថា ពេលនេះក្រុមការងារផលិតបានច្រើន episode ដែរហើយ ចាំតែពេលកំណត់នៃការចាក់បញ្ចាំងតែប៉ុណ្ណោះ។ អ្នកនាងបន្តថា “គ្រប់គ្នាប្រហែលជាឆ្ងល់ថា ហេតុអ្វីពួកយើងបង្វឹកបេក្ខភាពច្រើន តែមិនសូវមានសកម្មភាព? មែនទែនទៅក៏ព្រោះគ្រប់គ្នានៅមិនទាន់សូវយល់ពីគោលគំនិតនៃកម្មវិធីយើង ដែលយើងចង់ឱ្យបេក្ខភាពទាំងអស់ទទួលបានការបណ្តុះបណ្តាលគ្រប់យ៉ាង បើទោះបីការប្រកួតជាប់ឬធ្លាក់ គឺពួកគេមានសមត្ថភាពអាចធ្វើជាតារាម៉ូដែល ឬជាតារាសម្តែងអាជីពបានតែម្តង“។




អ្នកគ្រប់គ្រងរូបនេះមានជំនឿចិត្តខ្ពស់បែបនេះ ដោយសារតែនាងខ្លួនឯងធ្លាប់មានបទពិសោធន៍ប្រកួតពីឆាកអន្តរជាតិរួចមកហើយ និងមានអ្នកច្នៃម៉ូដ Eric Comeric រួមទាំង លោក ទីណូ ដែលជំនាញក្នុងការធ្វើការមែនទែន ដូច្នេះបេក្ខភាពទាំងអស់អាចរៀនសូត្រពីកក្រុមការងារបានច្រើនមែនទែន។ បន្ថែមពីលើនោះ អ្នកនាងបានបង្ហើបថា អ្នកនាងបានដាក់បញ្ចូល concept ប្លែកៗជាច្រើនក្នុងការប្រកួតនេះ ដោយហ៊ាននិយាយថា ប្លែកមិនធ្លាប់មានពីមុនមកឡើយ។ គ្រប់យ៉ាងផ្សារភ្ជាប់ជាមួយវប្បធម៌ និងអរិយធម៌របស់ខ្មែរយើង ប៉ុន្តែយើងបានធ្វើវាទៅជាទម្រង់បែបហ្វេសសិន ដើម្បីឱ្យវាមើលទៅកាន់តែទាក់ទាញខ្លាំង តែគោលដៅយើងទៅលើកកម្ពស់សិល្បៈ វប្បធម៌ និងអរិយធម៌ខ្មែរយើងដដែរ។




ក្នុងនោះ ម្ចាស់ជយលាភីនឹងទទួលបានទឹកប្រាក់ ១០ លានរៀល ឱកាសតំណាងប្រទេសកម្ពុជាលើឆាកអន្តរជាតិ ព្រមជាមួយឱកាសធ្វើជា BA ឱ្យបណ្តា sponsor ជាច្រើនដែលមិនទាន់អាចកំណត់ចំនួនជាក់លាក់នៅពេលនេះបានឡើយ ដោយសារក្រុមការងារនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យម្ចាស់ជយលាភីមានការងារធ្វើហូរហែ ទាំង BA ការដើរម៉ូដ ថតរឿងដុំ-ភាគ និងថតស៉្បតពាណិជ្ជកម្មផ្សព្វផ្សាយផ្សេងៗជាដើម។
សូមរង់ចាំតាមដានទស្សនាការចាក់បញ្ចាំងកម្មវិធីប្រកួត Mister Friendship Cambodia 2023 នាពេលឆាប់ៗនេះ ដើម្បីស្វែងរកម្ចាស់ជយលាភីតំណាងប្រទេសកម្ពុជាចេញទៅប្រកួតកម្មវិធី Mister Friendship International 2023៕




















































Account
Security
Favourite Content