មកដល់ពេលនេះគឺមានរយៈពេលជាង ៣ ខែហើយដែលម្ចាស់បទចម្រៀង “Before I Fall in Love” តារាស្រី Coco Lee បានបាត់បង់ជីវិតដោយសារជំងឺបាក់ទឹកចិត្ដធ្ងន់ធ្ងរ។ នាងបានស្លាប់កាលពីថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៣។

សពរបស់នាងបានត្រូវបូជានៅខែ សីហា ឆ្នាំ ២០២៣ កន្លងទៅ រហូតដល់ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៣ ធាតុរបស់នាងត្រូវបានយកទៅបញ្ចុះជាមួយឳពុករបស់នាងនៅ Shimen Peak Memorial Park នៅទីក្រុង Wuhan ប្រទេសចិន។
សម្រាប់ពិធីបញ្ចុះធាតុនេះត្រូវធ្វើឡើងជាលក្ខណៈឯកជនដែលមានតែមានក្រុមគ្រួសារ និងមិត្ដភក្ដិជិតស្និទ្ធប៉ុណ្ណោះចូលរួម។ អ្វីដែលធ្វើឲ្យអ្នកដែលមានវត្ដមាននៅទីនោះកាន់តែរំជួលចិត្តគឺស្រាប់តែមានសត្វមេអំបៅមួយគូហោះទៅមកជុំវិញកន្លែងបញ្ចុះធាតុ និងមិនហើរទៅណាឆ្ងាយទេ។



រូបភាពទាំងនេះបានចែកចាយជាសាធារណៈធ្វើឲ្យអ្នកគាំទ្ររបស់នាងជាច្រើនបញ្ចេញមតិថា មេអំបៅនោះគឺជារូបនាង និងឳពុករបស់នាងទីបំផុតពួកគេទាំងពីរបានជួបជុំគ្នានៅកន្លែងស្ងប់សុខហើយ។ មហាជនជាច្រើនក៏បានបញ្ចេញមតិ និងឧទ្ទិសឲ្យ Coco Lee ទៅដល់កន្លែងល្អមួយដែលជាទីកន្លែងគ្មានក្ដីបារម្ភទាំងឡាយ។
ជាមួយគ្នាដែរ នៅកន្លែងបញ្ចុះធាតុរបស់ Coco Lee ក៏បានដាក់នូវរូបសំណាករបស់នាង។ សម្រាប់រូបនោះមានស្លាបប្រៀបដូចជាទេពអប្សរតំណាងឲ្យទឹកចិត្តល្អបរិសុទ្ធ និងទង្វើល្អដែលនាងធ្លាប់បានសាងកាលនៅមានជីវិត៕


























































Account
Security
Favourite Content