ប្រាសាទ ដាវីន បង្ហើបពី Mister Friendship Cambodia 2023 និង Episode ប្លែកមិនធ្លាប់មាន

បើទោះបីជាកម្មវិធីប្រកួតបុរសឯក Mister Friendship Cambodia 2023 មិនសូវមានការបង្ហោះប្រម៉ូត ឬបង្ហាញឱ្យឃើញសកម្មភាពច្រើនក៏ពិតមែន ប៉ុន្តែបច្ចុប្បន្នក្រុមការងារ និងបុរសឯកកម្ពុជាយើងកំពុងប្រកួតគ្នាយ៉ាងសស្រាក់សស្រាំ ឆ្ពោះទៅរកម្ចាស់ជយលាភី ដែលនឹងមានឱកាសតំណាងឱ្យកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ។

តារាម៉ូដែលជើងចាស់ដ៏ល្បីល្បាញ​ អ្នកនាង ប្រាសាទ ដាវីន និងជាអ្នកគ្រប់គ្រងថ្នាក់ជាតិកម្មវិធី Mister Friendship Cambodia 2023 បានឱ្យដឹងថា ពេលនេះក្រុម​ការងារ​ផលិតបានច្រើន episode ដែរហើយ ចាំតែពេលកំណត់នៃការចាក់បញ្ចាំងតែប៉ុណ្ណោះ។ អ្នកនាង​បន្ត​ថា “គ្រប់គ្នាប្រហែលជាឆ្ងល់ថា ហេតុអ្វីពួកយើងបង្វឹកបេក្ខភាពច្រើន តែមិនសូវមានសកម្មភាព? មែនទែនទៅក៏ព្រោះគ្រប់គ្នានៅមិនទាន់សូវយល់ពីគោលគំនិតនៃកម្មវិធីយើង ដែលយើងចង់ឱ្យបេក្ខភាពទាំងអស់ទទួលបានការបណ្តុះបណ្តាលគ្រប់យ៉ាង បើទោះបីការប្រកួតជាប់ឬធ្លាក់ គឺពួកគេមានសមត្ថភាពអាចធ្វើជាតារាម៉ូដែល ឬជាតារាសម្តែងអាជីពបានតែម្តង“។

អ្នកគ្រប់គ្រងរូបនេះមានជំនឿចិត្តខ្ពស់បែបនេះ ដោយសារតែនាងខ្លួនឯងធ្លាប់មានបទពិសោធន៍ប្រកួតពីឆាកអន្តរជាតិរួចមកហើយ និងមានអ្នកច្នៃម៉ូដ Eric Comeric រួមទាំង លោក ទីណូ ដែលជំនាញក្នុងការធ្វើការមែនទែន ដូច្នេះបេក្ខភាពទាំងអស់អាចរៀនសូត្រពីកក្រុមការងារបានច្រើនមែនទែន។ បន្ថែមពីលើនោះ អ្នកនាងបានបង្ហើបថា អ្នកនាងបានដាក់បញ្ចូល concept ប្លែកៗជាច្រើនក្នុងការប្រកួតនេះ ដោយហ៊ាននិយាយថា ប្លែកមិនធ្លាប់មានពីមុនមកឡើយ។ គ្រប់យ៉ាងផ្សារភ្ជាប់ជាមួយវប្បធម៌ និងអរិយធម៌របស់ខ្មែរយើង ប៉ុន្តែយើងបានធ្វើវាទៅជាទម្រង់បែបហ្វេសសិន ដើម្បីឱ្យវាមើលទៅកាន់តែទាក់ទាញខ្លាំង តែគោលដៅយើងទៅលើក​កម្ពស់សិល្បៈ វប្បធម៌ និងអរិយធម៌ខ្មែរយើងដដែរ។

ក្នុងនោះ ម្ចាស់ជយលាភីនឹងទទួលបានទឹកប្រាក់ ១០ លានរៀល ឱកាសតំណាងប្រទេសកម្ពុជាលើឆាកអន្តរជាតិ ព្រមជាមួយឱកាសធ្វើជា BA ឱ្យបណ្តា sponsor ជាច្រើនដែលមិនទាន់អាចកំណត់ចំនួនជាក់លាក់នៅពេលនេះបានឡើយ ដោយសារក្រុមការងារនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យម្ចាស់ជយលាភីមានការងារធ្វើហូរហែ ទាំង​ BA  ការ​ដើរម៉ូដ ថតរឿងដុំ-ភាគ និងថតស៉្បតពាណិជ្ជកម្មផ្សព្វផ្សាយផ្សេងៗជាដើម។

សូមរង់ចាំតាមដានទស្សនាការចាក់បញ្ចាំងកម្មវិធីប្រកួត Mister Friendship Cambodia 2023 នាពេលឆាប់ៗនេះ ដើម្បីស្វែងរកម្ចាស់ជយលាភីតំណាងប្រទេសកម្ពុជាចេញទៅប្រកួតកម្មវិធី Mister Friendship International 2023៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត