វត្តី គ្រងឈុតត្រួយចេកខ្ចីលើទឹកដីអង្គរ ស៊ីនឹងបរិយាកាសរដូវវស្សា

បេក្ខភាព Miss Universe Cambodia 2025 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទើប​បង្ហាញ​រូបភាព​ថ្មី​ៗ​នៅ​លើ​ទឹក​ដី​អង្គរ។ ស្ថិត​ក្នុង​ឈុត​សហសម័យ​ដែល​ច្នៃ​ពី​កំណាត់​ធម្មតា តែ​បែប​​​ប្រពៃណី ឃើញ​ថា MUC 19 ស្រស់​ស្អាត​ខ្លាំង ហើយ​ក៏​ប្លែក​ផង​ដែរ ព្រោះ​នាង​បាន​ជ្រើសរើស​ពណ៌​ត្រួយ​ចេក​ខ្ចី។

ឈុត​ពណ៌ត្រួយចេក​ខ្ចី ដែល វត្តី បានស្លៀកថត និងបាន​បង្ហោះ​លើបណ្ដាញសង្គមនោះ កញ្ញា​បាន​ថត​នៅ​លើ​ទឹកដី​អង្គរ​កាលពី​ពេល​ថ្មី​ៗ​នេះ។ អំឡុង​ពេល​ថត ឈុត​ថ្មី​តារា​ស្រី និង​ជា​បវរកញ្ញា​រូប​នេះ​បាន​ពណ៌នា​ថា “ពាក្យ​ចាស់​លោក​ពោល​ថា​បុរាណ​មិន​យឺត សម័យ​មិន​បរទេស” ដោយ​ចង់​សំដៅ​លើ​ឈុត​បែប​សហសម័យ​នោះ ដ្បិត​ធ្វើ​ឡើង​ពី​កំណាត់​ធម្មតា តែ​លាយ​បញ្ចូល​ជាមួយ​ម៉ូដ​បែប​បុរាណ​ខ្មែរ​ដដែល។

រូបភាព វត្តី គ្រង​ឈុត​ត្រួយ​ចេក​ខ្ចី ថត​នៅ​បរិវេណ​អង្គរ ស្រប​ពេល​អាកាស​ធាតុ​ត្រជាក់ មេឃ​រលឹម​ជាប់ ធ្វើឲ្យ​រុក្ខជាតិ​តូច ធំ​ជុំវិញ​ខ្លួន​សុទ្ធតែ​ពណ៌​បៃតង​សម​ជាមួយ​ឈុត​តែម្ដង។ ឈុត​បែប​សហសម័យ​នោះ ស័ក្ដិសម​ជាមួយ​កម្ពស់ ១.៧៧ ម៉ែត្រ របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ខ្លាំងណាស់ បូក​រួម​ការ​ឈរ​ អង្គុយ កាច់ style ផ្សេង​ៗ​ទៀត ១ សន្លឹក​ណា ក៏​មើល​ទៅ​អស្ចារ្យ​ដែរ។

ងាក​មក​ចាប់​អារម្មណ៍​សម្ដី​អ្នក​គាំទ្រ​បវរកញ្ញា​រាង​តូច​ច្រឡឹង​នេះ​វិញ បាន​និយាយ​សឹង​តែ​ដូចគ្នា​ទាំងអស់​ថា កញ្ញា​ស្លៀក​ឈុត​ណា​ក៏​សម​ដែរ ជាពិសេស​ឈុត​បុរាណ ឬ​សហសម័យ​នេះ។ ពិសេស​តារា​ស្រី​មាន​ប្រភព​មកពី​ខេត្ត​ព្រះសីហនុ រូបនេះ​ក៏​បាន​ជ្រើសរើស​ប្លង់​ថត​រូប​កំពុង​មាន​ភាព​ពេញ​និយម​១ កន្លែង​នៅ​ប្រាសាទ​អង្គរ​វត្ត។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជា​បេក្ខភាព Miss Universe Cambodia 2025 ដែល​មាន​ភាព​លេចធ្លោ​តាំង​ពី​ថ្ងៃ​ចាប់ផ្ដើម​មក​ម្ល៉េះ។ ចំពោះ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី នៅ​មិន​ទាន់​មាន​ការ​ជូន​ដំណឹង​ផ្លូវការ​ពី Miss Universe Cambodia ក្រោយ​ពន្យារពេល ព្រោះ​ស្ថានការណ៍​ប្រទេស​មិន​ទាន់​វិល​មក​រក​ភាព​ប្រក្រតី ១០០% វិញ៕

រូបភាព៖ Pich Votey Saravody



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *