អភិបាលខេត្តព្រះវិហារ រៀបចំកីឡាម៉ារ៉ាតុន ឱ្យជនភៀសសឹកចូលរួមកម្សាន្ត

បណ្ដា​ជន​ភៀស​សឹក​ដែល​កំពុង​ស្នាក់​នៅ​តាម​ជំរំ​ភៀស​ខ្លួន​ក្នុង​ស្រុក​គូលែន​ទាំង​ក្មេង-​ចាស់ ​ប្រុស-​ស្រី​ បាន​នាំ​គ្នា​ចូលរួម​កីឡា​ម៉ារ៉ាតុន​យ៉ាង​ច្រើន​កុះករ​ ដ្បិត​ថា​​សម្លៀកបំពាក់​ និង​ស្បែក​ជើង​បែបណាក៏អាច​ចូលរួម​បាន​ដែរ។

កាល​ពី​ថ្ងៃ​ទី ២៤ សីហា ម្សិល​មិញ​ឯកឧត្ដម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​រៀប​ចំ​កីឡា​រត់​ម៉ារ៉ាតុន ក្រោម​ប្រធានបទ «រត់​ដើម្បី​សន្តិភាព» នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​ពោធិ៍ ៥០០០ដើម ដែល​ស្ថិត​ក្នុង​ភូមិ​គូលែន​ត្បូង ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ខេត្ត​ព្រះ​វិហារ។ ព្រឹត្តិការណ៍​នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត បង្កើត​បរិយាកាស​ស្និទ្ធស្នាល​និង​ទំនាក់ទំនង​ល្អ​រវាង​ជន​ភៀស​សឹក​ទាំង​អស់ ​ព្រម​ទាំង​អាច​ធ្វើ​ឱ្យ​ពួក​គាត់​បាន​ហាត់​ប្រាណ ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ និង​ផ្ដល់​កម្លាំង​ចិត្ត​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

តាម​រយៈ​កីឡា​​ម៉ារ៉ាតុន​នេះ​ក៏​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ជន​ភៀស​សឹក​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ទីតាំង​ខាង​លើ ក្នុងនោះ​មាន​ក្មេងៗ​ជា​ច្រើន ក៏ដូចជា​ក្រុម​បុរសបាន​ចូលរួម​រត់​ប្រកប​ដោយ​ភាព​រីករាយ​ ពោរពេញ​ដោយ​កម្លាំង​ និង​ការ​តាំង​ចិត្ត​ ដើម្បី​ដណ្ដើម​យក​ពាន​រង្វាន់​ផង​ដែរ។

ការ​រត់​ម៉ារ៉ាតុន​នា​ពេល​នេះ​បាន​ជួយ​ឱ្យ​ពួក​គាត់​រីករាយ មាន​ស្នាម​ញញឹម បាន​បន្ទូរ​អារម្មណ៍ និង​បាន​ធូរ​ស្បើយ​បាន​ខ្លះ​ខណៈ​ពួក​គាត់​នៅ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​កាន់​លំនៅឋាន​វិញ​បាន។ ពិត​ណាស់ ១ ខែ​ហើយ​ដែល​ពលរដ្ឋ​តាម​តំបន់​សមរភូមិ​បាន​ចាកចេញ​ពី​លំនៅ​ឋាន​មក​រស់​នៅ​ក្នុង​ជំរំ​ភៀស​សឹក​ដោយ​សង្ឃឹម​ថា​ជម្លោះ​ព្រំដែន​ដែល​បង្ក​ឡើង​ដោយ​កង​ទ័ព​ថៃ​នឹង​ឆាប់​បញ្ចប់​ដោយ​សន្តិភាព​ ដើម្បី​ពួក​គាត់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​បាន៕

ចុចទីនេះដើម្បីទស្សនា វីដេអូhttps://www.facebook.com/KimRithy/videos/1480724396390189

រូបភាព ៖ ឯកឧត្ដម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *