ឃើញក្មេងប្រុសម្នាក់ឈរក្បែរឡានគេ ស្រាប់តែស្វាមី ផន សុផារី ធ្វើរឿងមួយនេះ!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

នៅ​ក្នុង​ព្រឹត្តិការណ៍​ Gumball 3000 ​កាល​ពី​​ល្ងាច​ម្សិល​មិញ មាន​ក្មេង​ប្រុសម្នាក់​អាយុ​ប្រហែល ​​៧​ឆ្នាំ​ បាន​​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​ក្រោយ​បាន​ឃើញ​ក្មេងរូបនោះ ឈរ​ក្បែរ​ឡាន​ទំនើប​មួយ​គ្រឿង​ទាំង​បាតជើង​ទទេដោយ​បង្ហាញ​អារម្មណ៍​ស្រលាញ់​​​​ពេញ​ចិត្ត​ ទោះ​បី​ខ្លួន​បាន​ត្រឹម​ឈរ​កៀក​ក្បែរ​​ក៏​ដោយ​។​​​​​

ឃើញ​បែប​នេះ​ស្រាប់តែស្វាមី​អ្នកជំនួញអ្នឡាញ ​ផន ​​សុផារី​ ​បាន​ហៅ​ក្មេង​ប្រុស​ម្នាក់​នោះ​មក​ក្បែរ​​ និង​បាន​អនុញ្ញាត​ឱ្យ​ចូល​អង្គុយ​នៅ​ខាង​ក្នុង​ឡាន Lamborghini ពណ៌ទឹកក្រូច​របស់​ខ្លួន​។​​ បង្ហាញ​អារម្មណ៍​អរ​ផង​​ រំភើប​ផង​ ភ័យ​ផង​ ដំបូង​ឡើយ​រូបគេបាន​បដិសេធ​ទាំង​ខ្លាច​ចិត្ត​ ប៉ុន្តែ​ត្រូវ​បាន ​សុផារី​ ដើរ​សំដៅ​ទៅ​​រក​ហើយ​សួរក្មេងប្រុសនោះ​ថា​ ចង់​ជិះ​អត់​?​ ចម្លើយ​តប​តិច​ៗ​ទាំង​រំភើប​ពី​ក្មេង​ប្រុស​ម្នាក់នោះបាន​ធ្វើ​ឱ្យ​​ម្ដាយ​ ប៊េឡា & អ៊ែលលី រូបនេះយល់​កាន់​តែ​ច្បាស់​ពី​បំណង​របស់ក្មេងតូច។

​​អ្នក​នាង​ក៏​​បាន​បណ្ដើរ​ក្មេង​ប្រុស​ម្នាក់​នោះ​ទៅ​ក្បែរ​ឡាន​ទំនើប​របស់​ស្វាមី​ ឯ​អ្នក​ជា​ស្វាមី​ក៏​បាន​អនុញ្ញាត​ឱ្យ​ក្មេង​ប្រុស​ឈុត​ក្រហម​រូបនោះ​ ចូល​អង្គុយ​នៅ​ខាង​ក្នុង​ឡាន ​ថែម​ទាំង​បាន​សួរ​ទៅ​កាន់​ក្មេង​ប្រុស​នោះ​ថា​ស្រលាញ់​អត់​? ​ចម្លើយ​តប​​អម​ជាមួយ​ស្នាម​ញញឹម​ដែល​លេច​ចេញ​លើ​រង្វង់​មុខ​​របស់​ក្មេង​ប្រុស​ម្នាក់​នោះ​ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ឃើញ​ហើយរំជួល​ចិត្ត​ស្ទើរ​តែ​​គ្រប់គ្នា​។

គួរឱ្យដឹងដែរថា ក្រោយ​បាន​ឃើញ​វីដេអូ​ក្មេង​ប្រុស​ខាង​លើ​​បណ្ដា​អ្នក​លេង​ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​​បាន​បង្ហាញ​អារម្មណ៍​នៃ​ការ​យល់​ចិត្ត​ក្មេង​ប្រុស​​រូបនេះ ហើយក៏បាន​ពោល​សរសើរ​ទឹក​ចិត្ត​ស្វាមី​ភរិយា​ខាង​លើ​​ផង​ដែរ​។​​​​​

ពិត​ណាស់​ បង្ហាញ​ចេញ​នូវ​​ស្នាម​ញញឹម ​និង​អារម្មណ៍​រំភើប​របស់​ក្មេង​ប្រុស​នៅ​ក្នុង​ឡាន​ទំនើប​បាន​ធ្វើ​ឱ្យ​ស្វាមី​​អ្នកនាង​ ផារី ​បង្ហើប​ទាំង​រំជួល​ចិត្ត​​ហាក់​យល់​អារម្មណ៍​របស់​ក្មេង​ប្រុស​ម្នាក់​នោះ​ដោយ​ប្រាប់​ឱ្យ​ប្អូន​ខំ​រៀន​​បើ​ចង់​ឱ្យ​ក្ដី​ស្រមៃ​មួយ​នេះ​ក្លាយ​ជា​ការ​ពិត៕

ទស្សនាវីដេអូរបស់ក្មេងប្រុសខាងលើ ៖ https://www.facebook.com/Songsovannaraofficial/videos/9081322408561438



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *