ព្រះនាង នរោត្តម ជេនណា ក្លាយជាតារាសម្ដែងវ័យក្មេងទទួលបានពាន Best Newcomer Actress

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

តារា​សម្ដែង​ស្រក​រក្រោយ​ពោរ​ពេញ​ដោយ​សមត្ថភាព​ និង​ទេព​កោសល្យ​ ព្រះ​នាង នរោត្តម​ ជេន​ណា ​បាន​ពាន​រង្វាន់ Best Newcomer Actress ​ពី​មហោស្រព​ភាពយន្ត​កម្ពុជា-អាស៊ីលើកទី២​​ ដែល​ធ្វើ​ឡើង​នៅ​កម្ពុជា​ ។

ក្នុង​ព្រះជន្ម​ត្រឹម ​១២ ​ព្រះ​វស្សា ​ព្រះ​នាង​ នរោត្តម ​ជេន​ណា ​​ទទួល​បាន​ផ្លែ​ផ្កា​គួរ​ជា​ទី​មោទកភាព​បំផុត​ ក្នុង​នាម​ជា​តារា​សម្ដែង​ស្រករ​ក្រោយ​​​ដែល​ទទួល​បាន​ពាន​រង្វាន់ Best Newcomer Actress ពី 2nd Cambodia Asian Film Festival​ តាម​រយៈ​​ភាពយន្ត​ខ្នាត​ធំ​របស់​កម្ពុជា​រឿង​ ​«​បណ្ដាសា​នាង​រាត្រី​» ឬ​ជា​ភាសា​អង់គ្លេស The Night Curse of Reatrei។

រឿង ​​«​បណ្ដាសា​នាង​រាត្រី​» ជា​ភាពយន្ត​ខ្នាត​ធំ​​​ផលិត​​ដោយ​ផលិត​ដោយ ​អិល ​ឌី​ ភាពយន្ត​​ ហើយ​ក៏​ជា​ខ្សែ​រឿង​​​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ​តាម​រយៈ​ការ​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្តទាំង​ក្នុង​ និង​ក្រៅ​ស្រុក​​​។​​ គួរ​ឱ្យ​ដឹង​ដែរ​ថា​ ព្រះ​នាង​ ជេន​ណា​ ជា​តួ​អង្គ​សម្ដែង​ដែល​ទទួល​បាន​ពាន​រង្វាន់​ពីមហោស្រព​ភាពយន្ត​កម្ពុជា-អាស៊ីលើកទី២ ក្នុង​ចំណោម​តារា​សម្ដែង​ពីរ​រូប​ទៀត​គឺ​ Paing Takhon និង​កញ្ញា​ ស៊ីន​ យូ​ប៊ីន​​ តាម​រយៈភាពយន្ត​ខ្នាតធំរឿង ​«​បណ្ដាសា​នាង​រាត្រី​»។

ក្នុង​នាម​ជា​សិល្បករ​ជំនាន់​ថ្មី​ ព្រះ​នាងតូច​ ជេន​ណា​ បាន​បង្ហាញ​ក្ដី​រំភើប​យ៉ាង​ក្រៃលែង​សម្រាប់​ពាន​រង្វាន់​ និង​ជោគជ័យ​យ៉ាង​ក្រាស់ក្រែល​ក្នុង​វិស័យ​ភាពយន្ត​ ហើយ​នេះ​ក៏​ជា​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ដំបូង​របស់​​ទ្រង់ផង​ដែរ​៕

ទស្សនាវីដេអូព្រះនាង នរោត្តម ជេនណា ទទួល​ពានរង្វាន់ Best Newcomer Actress ៖ https://www.facebook.com/JennaNorodomkh/videos/1273761480665627



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត