Hyeri បង្ហាញអារម្មណ៍ក្ដុកក្ដួលខ្លាំង ក្រោយភាពយន្ដដំបូងរបស់ខ្លួនមិនទទួលជោគជ័យ ខាតស្ទើរទាំងស្រុង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

តារាចម្រៀងស្រីខេប៉ុប និងតារាសម្ដែង Hyeri បានសម្ដែងអារម្មណ៍ខកចិត្ដ និងសម្រក់ទឹកភ្នែកក្រោយភាពយន្ដដែលនាងសម្ដែងជាតួឯកស្រីដំបូងរបស់នាងមិនទទួលជោគជ័យដូចការរំពឹងទុក។ ភាពយន្ដ “Victory” ដែលបានចាក់បញ្ចាំងក្នុងរោងភាពយន្ដ ហាក់មិនបានការចាប់អារម្មណ៍ឡើយ ជាពិសេស អ្នកចូលទៅទស្សនាមានចំនួនតិចខ្លាំងសឹងមិនគួរឲ្យជឿ។

សម្រាប់ភាពយន្ដ “Victory” អ្នកចូលទស្សនានៅថ្ងៃដំបូងមានតែចំនួន ៣៦០០០ នាក់ និងនៅសប្ដាហ៍ដំបូង មានត្រឹមជាង ២០ ម៉ឺននាក់ប៉ុណ្ណោះ។ គិតត្រឹមថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៤ រឿងនេះមានអ្នកទស្សនាត្រឹម ២៩ ម៉ឺននាក់ប៉ុណ្ណោះ ខណៈរឿងនេះត្រូវការចំនួនអ្នកទស្សនារហូតដល់ ២,៥ លាននាក់ដើម្បីរួចថ្លៃដើម។

ទន្ទឹមនេះ តារាស្រី Hyeri បានបង្ហាញពីអារម្មណ៍ក្តុកក្ដួល ចំពោះការបរាជ័យសម្រាប់ភាពយន្ដ “Victory”។ រូបនាងខូចចិត្ដ និងបានសម្រក់ទឹកភ្នែកទៀតផង។ តារាស្រីរូបនាងបានលើកឡើងថា៖ នាងបានយំរហូត ដោយសារតែនាងទទួលបានការគាំទ្រយ៉ាងកក់ក្ដៅ នាងសឹងមិនជឿវាការពិតទេ។ នាងយំដោយសារតែមានអារម្មណ៍ដឹងគុណ ចំពោះមនុស្សគ្រប់គ្នាដែលគាំទ្រនាង។ វានឹងដល់ទីបញ្ចប់ឆាប់ៗ ជាងការរំពឹងទុក ប៉ុន្ដែនាងអរគុណដល់មនុស្សគ្រប់គ្នាដែលតែងតែគាំទ្រនាង។ ដោយសារតែមានការគាំទ្រ ទើបនាងអាចនៅរឹងមាំ។ នាងសង្ឃឹមថា ថ្ងៃស្អែកនឹងជាការចាប់ផ្ដើមថ្មីមួយ។

គួរបញ្ជាក់ថា ភាពយន្ដ “Victory” ជាភាពយន្ដផ្ដោតលើសាច់រឿងមួយដែលកើតឡើងក្នុងឆ្នាំ ១៩៩៩ និយាយពីសិស្សសាលាពីរនាក់   ដែលសម្ដែងដោយតារាស្រី Hyeri និងតារាប្រុស Park SeWan។ ទាំងពីរនាក់មានបំណងក្លាយជាអ្នករាំ។ រឿងនេះត្រូវបានដឹកនាំដោយលោក Park Beom Soo។ ដើមឡើយរឿងនេះត្រូវបានគេរំពឹងថា នឹងទទួលបានជោគជ័យខ្លាំង ដោយសារតែជារឿងនិយាយអំពីជីវិតយុវវ័យ មានលាយឡំ កំប្លែង និងគ្រប់រសជាតិជីវិត តែគួរឲ្យសោកស្ដាយ ភាពយន្ដ “Victory” មិនជោគជ័យដូចការរំពឹងទុកទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក