មានរឿងអាស្រូវធ្ងន់ៗ តារាល្បី ៥ រូបត្រូវប្រជាជនកូរ៉េស្អប់ និងមិនចង់ឃើញមុខចូលសិល្បៈវិញឡើយ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

កាលពីពេលថ្មីៗ កម្មវិធី Real Research Korea ដែលអនុញ្ញាតឱ្យពលរដ្ឋកូរ៉េបោះឆ្នោតលើប្រធានបទជាច្រើនក្នុងគោលបំណងប្រមូលទិន្នន័យសម្រាប់ការស្រាវជ្រាវ បានធ្វើការស្ទង់មតិប្រជាជនដើម្បីបោះឆ្នោតថាតើតារាកូរ៉េណាខ្លះដែលមានរឿងអាស្រូវធ្ងន់ធ្ងរហើយមិនគួរត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ចូលពិភពសិល្បៈវិញ ដោយអ្នកចូលរួមអាចបោះឆ្នោតឱ្យតារាលើសពីម្នាក់បាន។

បន្ទាប់ពីការបោះឆ្នោតពីអ្នកចូលរួមចំនួន ៣៥០៧ នាក់ លទ្ធផលក៏ត្រូវបានចែករំលែកដល់សាធារណជន។ ក្នុងចំណោមតារាទាំងអស់ បេក្ខភាព២រូបដែលជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេគឺ Seungri និង តារាចម្រៀង Go Young Wook ដែលអ្នកទាំងពីរទទួលបានពិន្ទុបោះឆ្នោតមិនចង់ឱ្យចូលសិល្បៈវិញចំនួន 66.4%។

Seungri ត្រូវ​បាន​មហាជនស្អប់ខ្លាំងតាមរយៈរឿង​អាស្រូវក្លឹប “Burning Sun” ឬ “Burning Sun Gate” ដែលជារឿងអាស្រូវដ៏ធំបំផុតមួយនៅក្នុងវិស័យសិល្បៈកូរ៉េខាងត្បូង។ អតីតតារាចម្រៀងរូបនេះគឺជានាយកគ្រប់គ្រងនៅក្លឹប Burning Sun ជាកន្លែងដែលឧក្រិដ្ឋកម្មផ្លូវភេទជាច្រើនបានកើតឡើងក្នុងឆ្នាំ ២០១៩ ។ តារាកូរ៉េ និងមន្ត្រីប៉ូលីសជាច្រើននាក់ទៀតត្រូវបានរកឃើញពាក់ព័ន្ធក្នុងករណីនេះ ហើយ Seungri ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំកន្លះ។ រហូតដល់ពេលនេះរូបគេត្រូវបានដោះលែងហើយ ប៉ុន្តែក៏នៅតែលេចមុខលើសារព័ត៌មានរឿងយៗដោយសារទង្វើរបស់លោក។

Go Young Wook អាចនឹង​មិន​ល្បី​ដូច Seungri នោះទេ ប៉ុន្តែ​លោកបាន​ចូល​រួម​ក្នុង​ឧក្រិដ្ឋកម្ម​ដ៏ធំ។ លោកត្រូវបានកាត់ទោសពីបទរំលោភផ្លូវភេទលើអនីតិជនបីនាក់នៅចន្លោះឆ្នាំ ២០១០ និង ២០១២ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំកន្លះក្នុងឆ្នាំ ២០១៣។ លោកក៏ត្រូវពាក់ឧបករណ៍ត្រួតពិនិត្យនៅកជើងរយៈពេល ៣ ឆ្នាំក្រោយមក និងរក្សាឈ្មោះជាជនល្មើសផ្លូវភេទជាសាធារណៈសម្រាប់រយៈពេលប្រាំឆ្នាំ។ លោកត្រូវបានដោះលែងនៅឆ្នាំ ២០១៥ ហើយបានព្យាយាមត្រលប់ទៅប្រព័ន្ធផ្សព្វផ្សាយសង្គមវិញនៅឆ្នាំ ២០២០ ប៉ុន្តែត្រូវបាន Instagram បិទគណនីវិញយ៉ាងឆាប់រហ័សដោយសារតែគោលនយោបាយហាមឃាត់ជនល្មើសផ្លូវភេទបង្ហាញមុខនៅលើវេទិកា។ លោក​បាន​ព្យាយាម​បើក​ឆានែល YouTube មួយ​កាលពី​ខែ​មុន ប៉ុន្តែ​ក៏​ត្រូវ​បាន​បិទ​ដែរ​បន្ទាប់​ពី​មាន​ប្រតិកម្ម​ខ្លាំង​ពី​អ្នក​លេង​អ៊ីនធឺណិត។

តារាបន្ទាប់មកទៀតនៅក្នុងបញ្ជីនេះគឺ Steve Yoo ឬ Yoo Seung Jun ជាអ្នកចម្រៀងដ៏មានប្រជាប្រិយក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ ២០០០ ដែលទទួលបានពិន្ទុ 55.8% លើការស្ទង់មតិ។ ហេតុផលដែលលោកត្រូវបានប្រជាជនកូរ៉េបដិសេធគឺខុសពីតារាពីររូបខាងលើ ប៉ុន្តែក៏នៅតែធ្ងន់ធ្ងរ។ បន្ទាប់ពីធ្វើការសន្យាជាសាធារណៈថានឹងចូលបំពេញកាតព្វកិច្ចយោធាជាច្រើនដង ចុងក្រោយលោកបែរជាប្ដូរសញ្ជាតិអាមេរិក ដើម្បីចៀសវាងចូលបំពេញកាតព្វកិច្ចនេះ។ ដោយសារតែការគេចវេះនេះ លោកត្រូវបានគេនិរទេសចេញពីកូរ៉េខាងត្បូង ហើយត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍មិនឱ្យចូលប្រទេសឡើយ។ បច្ចុប្បន្ន លោក​នៅតែបន្ត​តស៊ូ​ជាមួយ​រដ្ឋាភិបាល​កូរ៉េ​រហូត​ ដើម្បី​ព្យាយាម​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

អ្នកទី ៤ នៅក្នុងការស្ទង់មតិនេះគឺតារាចម្រៀង G.NA ជាតារាស្រីតែមួយគត់នៅជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំងប្រាំជាមួយពិន្ទុ 40.8% ។ ក្នុងឆ្នាំ ២០១៦ នាងត្រូវបានគេបង្ហាញថាបានចូលរួមក្នុងរឿងអាស្រូវជួញដូរផ្លូវភេទ ដោយនាងត្រូវបានចោទប្រកាន់ថាបានទទូលប្រាក់ប្រហែល ២៦ ៤០០ ដុល្លារ ដើម្បីរួមភេទជាមួយអ្នកជំនួញមិនស្គាល់អត្តសញ្ញាណនៅសហរដ្ឋអាមេរិក។ នាងត្រូវបានតុលាការសម្រេចឱ្យបង់ប្រាក់ពិន័យ ១ លានវ៉ុន ស្មើនឹងជាង ១៥០០ ដុល្លារអាមេរិកសម្រាប់ករណីនេះ។

អ្នក​ចុង​ក្រោយ​ក្នុង​បញ្ជី​គឺ​តារា​ចម្រៀង MC Mong ដែល​ទទួល​បាន​ពិន្ទុ ៣៧.៦%។ ដូចតារាចម្រៀង Steve Yoo ដែរ លោកត្រូវបានចោទប្រកាន់ពីបទព្យាយាមជៀសវាងការចូលបម្រើយោធា តាមរយៈការដកធ្មេញដែលមានសុខភាពល្អមួយចំនួន បន្ទាប់ពីពន្យារពេលការចូលបម្រើទ័ពរបស់គាត់អស់រយៈពេលប្រាំពីរឆ្នាំ។ ដោយសារតែការព្យាយាមគេចវេះកាតព្វកិច្ចនេះ សាធារណជននៅតែបន្តធ្វើពហិការលោក បើទោះបីជាលោកទទួលបានជោគជ័យនៅលើតារាងចម្រៀងក៏ដោយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ