ឥទ្ធិពលខ្លាំង! សមាជិក NewJeans ក្ដោបបានប្រេនល្បីៗលើពិភពលោកក្នុងដៃធ្វើជាអ្នកតំណាងគ្រប់ៗគ្នា​

NewJeans ជាក្រុមចម្រៀងនារីខេប៉ុបល្បីមួយដែលស្ថិតក្រោមផលិតកម្ម ADOR ដែលជាបុត្រសម្ព័ន្ធរបស់ HYBE។ បន្ទាប់ពីចេញច្រៀងជាផ្លូវការនៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ មកដល់បច្ចុប្បន្នក្រុមចម្រៀងនារីមួយនេះបានឈ្នះពានរង្វាន់ និងបំបែកកំណត់ត្រាជាច្រើន។ ភាពល្បីល្បាញទប់ស្ទើរមិនជាប់របស់ក្រុមនារីថ្មីមួយនេះ បានធ្វើឱ្យសមាជិកម្នាក់មានភាពលេចធ្លោរៀងៗខ្លួន និងបានក្លាយជាអ្នកតំណាងប្រេនធំៗ លើពិភពលោក បើទោះជាចេញបង្ហាញខ្លួនមិនទាន់បានមួយឆ្នាំផង។ ក្នុងចំណោមនោះប្រេនធំៗ ដែលសមាជិក NewJeans ក្ដោបក្ដាប់បានក្នុងដៃមានដូចជា LV, Gucci, Burberry, YSL, Chanel និង Dior។

ជាមួយគ្នាដែរ សមាជិកដំបូងគេដែលបានក្លាយខ្លួនជាអ្នកតំណាងប្រេនល្បីគឺ Hanni ដោយនាងទើបមានអាយុ ១៨ ឆ្នាំប៉ុណ្ណោះ។ នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២២ ត្រូវបានគេជ្រើសជាទូតផ្សព្វផ្សាយរបស់ Gucci ខណៈអ្នកគាំទ្រ និងមហាជនជាច្រើនលើកឡើងថារូបនាងពិតជាសក្ដិសមជាមួយប្រេនមួយនេះខ្លាំង។ ក្រោយមករូបនាងក៏ត្រូវបានប្រេន Gucci ប្រកាសក្លាយជាទូតសុឆន្ទៈទូទាំងពិភពលោក (Global Brand Ambassador) តែម្ដង។ ក្រៅពីប្រេន Gucci Hanni ក៏ជាទូតផ្សព្វផ្សាយរបស់ប្រេន Armani Beauty ផងដែរ។

កាលពីថ្ងៃទី​ ៣០ ខែ ធ្នូ ឆ្នាំ ២០២២ សមាជិកកូនពៅដែលមានវ័យទើប ១៤ ឆ្នាំគឺ Hyein ត្រូវបានជ្រើសឱ្យក្លាយជាទូតផ្សព្វផ្សាយ LV (Louis Vuitton) ផ្នែក Fashion និងត្រូវគេចាត់ទុកជាអ្នកតំណាងប្រេនដែលមានវ័យក្មេងបំផុតម្នាក់ផងដែរសម្រាប់ប្រេនមួយនេះ។

ទន្ទឹមនេះដែរ នៅព្រឹកថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២៣ សមាជិកម្នាក់ទៀតគឺ Danielle មានវ័យ ១៧ ឆ្នាំ ត្រូវបានប្រកាសក្លាយជាទូតផ្សព្វផ្សាយរបស់ប្រេន Burberry ទូទាំងពិភពលោក (Global Brand Ambassador)។ រូបនាងក៏បានបង្ហាញខ្លួនជាមួយឈុតសម្លៀកបំពាក់ និងកាបូបរបស់ Burberry សម្រាប់រដូវក្ដៅ និងរដូវផ្ការីក ឆ្នាំ ២០២៣។ ក្រៅពីប្រេន Burberry, Danielle ក៏ជាទូតផ្សព្វផ្សាយរបស់ប្រេន YSL ផ្នែកគ្រឿងថែរក្សាសម្រស់ផងដែរ។

នៅថ្ងៃទី ១៤ ខែ កុម្ភៈ សមាជិក Minji ដែលមានវ័យ ១៨ ឆ្នាំត្រូវបានប្រកាសក្លាយជាទូតផ្សព្វផ្សាយរបស់ប្រេន Chanel សម្រាប់ប្រទេសកូរ៉េខាងត្បូង។

បន្ទាប់ពីទន្ទឹងរង់ចាំអស់ជាយូរសមាជិកចុងក្រោយគេរបស់ NewJeans គឺ Haerin ដែលលេចពាក្យចចាមអារ៉ាមថានាងនឹងក្លាយជា BA របស់ប្រេន Dior ក៏ត្រូវបានប្រកាសជាផ្លូវការ។ នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៣ Haerin ត្រូវបានប្រកាសក្លាយជាទូតផ្សព្វផ្សាយទូទាំងពិភពលោក (Global Brand Ambassador) ផ្នែកគ្រឿងអលង្ការ។ Haerin ក៏ជាទូតផ្សព្វផ្សាយរបស់ប្រេន Dior នៅប្រទេសកូរ៉េផ្នែក Fashion និងគ្រឿងថែរក្សាសម្រស់ដែរ។

បើយោងតាមប្រភពព័ត៌មានផ្ទៃក្នុង នៅមានប្រេនលំដាប់ពិភពលោកមួយចំនួនទៀតកំពុងពិចារណាជ្រើសយកសមាជិក NewJeans ធ្វើជាអ្នកតំណាងរបស់ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត