ថ្ងៃផ្ទេរមកុដ នៀន នៀន ទទួលតំណែងថ្មី និងត្រូវទៅប្រកួតនៅអ៊ីតាលី

Grand Winner of Miss Queen Cambodia 2024 នៀន នៀន ត្រូវ​ប្រកាស​ទទួល​តំណែង​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ឆ្នាំ ២០២៥ ព្រម​ទាំង​ត្រូវ​ចូលរួម​ការ​ប្រកួតតំណាងឱ្យកម្ពុជានៅ​ឯ​ប្រទេស​អ៊ីតាលី​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ក្នុង​រាត្រី​ផ្ទេរ​មកុដ​កាល​ពី​ម្សិលមិញ​បវរ​កញ្ញា​ភេទ​ទី៣ នៀន នៀន ដែល​ជា​ម្ចាស់​ជយលាភី Grand Winner of Miss Queen Cambodia 2024 ត្រូវ​បាន​ប្រកាស​បន្ត​តំណែងក្នុង​នាម​ជា Grand Winner of Miss Queen Cambodia 2025។ តាម​រយៈ​ការ​ផ្ដល់​តំណែង​១​នេះ​បវរ​កញ្ញា​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​រូប​នេះ​ត្រូវ​ទទួល​ភារៈ​មួយ​ទៀត​ដើម្បី​ចូលរួម​ការ​ប្រកួត​ក្នុង​កម្មវិធី​ថ្មី​នៅ​ប្រទេស​អ៊ីតាលី។

ការ​ផ្ដល់​តួនាទី​ថ្មី​ដល់​ម្ចាស់​ជយលាភី​ឆ្នាំ​២០២៤​រូប​នេះ​គឺ​ដោយ​សារ​តែ​ការ​ខិតខំ​ប្រឹង​ប្រែង​លើ​ការងារ​នាពេលកន្លង ព្រម​ជាមួយ​ការ​ចូលរួម​លើក​ទឹក​ចិត្ត​ និង​បំផុស​ចលនា​ការងារ​ក្នុង​សង្គម។ ដោយ​ឡែក ប៉ុន្មាន​ម៉ោង​មុន​ការ​ផ្ទេរ​មកុដ​ និង​តំណែង Grand Winner of Miss Queen Cambodia 2024 រូប​នេះ​បាន​សរសេរ​រៀបរាប់​និង​បង្ហោះ​សារ​យ៉ាង​វែង​អន្លាយ​នៅ​លើ​អាខោន​របស់​កញ្ញា​ថា «ទោះ​បី​យប់​នេះ​មកុដ Grand Winner Miss Queen Cambodia ត្រូវ​ផ្ទេរ​ទៅ​អ្នក​បន្ទាប់​ខ្ញុំ​ក៏​នៅ​តែ​មាន​មោទនភាព​ ហើយ​ខ្ញុំ​សន្យា​ថា​នឹង​បន្ត​ឈរ​ជា​គំរូ​នៃ​បង​ប្អូន​ភេទ​ទី​៣​និង​បន្ត​ចូលរួម​ផ្សព្វផ្សាយ​ពិ​វិស័យ​អប់រំ ​បណ្ដុះ​គំនិត​ល្អ​ៗ​និង​លុប​បំបាត់​ការ​រើសអើង​ភេទ​នៅ​ក្នុង​សង្គម។

ទោះ​មាន​ឬ​គ្មាន​មកុដ​ក៏​ខ្ញុំ​នៅ​តែ​ចូលរួម​លើក​ស្ទួយ​សហគមន៍​ភេទ​ទី​៣។ ការ​ចែក​រំលែក​ជា​អ្វី​ដែល​ខ្ញុំ​តែងតែ​ធ្វើ​ពី​ដើម​មក​ហើយ​ខ្ញុំ​នៅ​បន្ត​ជួយ​ជ្រោមជ្រែង​ដល់​អ្នក​ដែល​ខ្វះ​ខាត​ទៅ​តាម​លទ្ធភាព»។

តាម​រយៈ​ការ​លើក​ឡើង​របស់​បវរ​កញ្ញា​ភេទ​ទី​៣ ​រូប​នេះ​ទទួល​បាន​ការ​កោត​សរសើរ​ពី​សំណាក់​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក។ មិន​តែ​ប៉ុណ្ណោះ​ការ​ទទួល​បាន​តំណែង​ថ្មី​ដើម្បី​ប្រកួត​នៅ​ប្រទេស​អ៊ីតាលី​បាន​ធ្វើ​ឱ្យ​មហាជន​បង្ហាញ​ក្ដី​រំភើប​ចំពោះ​កិច្ចការ​ថ្មី​របស់​កញ្ញា​ក្នុងការតំណាងឱ្យមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិនា​លើកនេះ៕ ​​​

រូបភាព៖Nean Nean Som



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *