តារាសម្ដែងជំនាន់ថ្មីរបស់ប្រទេសកូរ៉េលោក Nam YoonSoo បានក្លាយជាទីចាប់អារម្មណ៍របស់មហាជន ទាំងក្នុង និងក្រៅប្រទេស បន្ទាប់ពីរូបលោកសុខចិត្ដបរិច្ចាគតម្រងនោមម្ខាងជួយដល់ជីវិតឳពុករបស់លោក។
យោងតាមប្រភពព័ត៌មានកូរ៉េ Spotv News នៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៤ បានឲ្យដឹងថា តារាសម្ដែងប្រុស Nam YoonSoo បានធ្វើការបរិច្ចាគតម្រងនោមម្ខាងជូនដល់ឳពុករបស់ខ្លួន កាលពីខែ មិថុនា ឆ្នាំ ២០២៤។ ការផ្លាស់ប្ដូរតម្រងនោម ត្រូវបានរាយការណ៍ថា ទទួលបានជោគជ័យ ខណៈទាំងតារាប្រុស Nam YoonSoo និងឳពុករបស់លោកសុទ្ធសឹងតែមានសុវត្ថិភាព។ អ្នកទាំងពីរក៏បានវិលត្រឡប់មកផ្ទះវិញហើយ។


ប្រភពដដែលបានឲ្យដឹងថា តារាប្រុស Nam YoonSoo បានសម្រេចចិត្ដផ្អាកសកម្មភាពតារារបស់លោកទាំងអស់ ចាប់តាំងពីដើមឆ្នាំ ២០២៤ ក្នុងគោលបំណងថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ ដើម្បីធ្វើការវះកាត់បរិច្ចាគតម្រងនោមជូនដល់ ឳពុករបស់លោក។ លោកបានឆ្លងកាត់ការធ្វើត្រួតពិនិត្យ ធ្វើតេស្ដសាកល្បងជាច្រើនដំណាក់កាលដើម្បីវះកាត់។
ជាមួយគ្នាដែរ ទង្វើរបស់តារាប្រុសរូបនេះបានធ្វើឲ្យក្រុមគ្រូពេទ្យជាច្រើន នៅក្នុងមន្ទីរពេទ្យ សរសើរចំពោះលោក ដោយសារភាពក្លាហាន និងការលះបង់សម្រាប់អ្នកមានគុណរបស់ខ្លួន។ ក្រុមគ្រូពេទ្យក៏បានសរសើរដល់អត្ដចរិតរបស់លោកផងដែរ ថាជាមនុស្សគិតវិជ្ជមាន និងចរិតល្អ ហើយលោកនឹងក្លាយជាតារាសម្ដែងដែលមានអនាគតម្នាក់។


ដំណឹងនេះ បានក្លាយជាប្រធានបទលេខ ១ លើគេហទំព័រ Naver និងត្រូវប្រជាជនកូរ៉េជាច្រើនលើកយកមកនិយាយពាសពេញបណ្ដាញសង្គម ស្របពេលដែលមនុស្សជាច្រើនជូនពរដល់រូបលោក និងឳពុកឲ្យមានសុខភាពល្អផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នតារាប្រុស Nam YoonSoo មានវ័យ ២៧ ឆ្នាំ លោកបានបង្ហាញខ្លួនក្នុងរឿងភាគកូរ៉េជាច្រើនដូចជា Love In The Big City, Today’s Webtoon, The King’s Affection, Beyond Evil, Birthcare Center និងរឿងផ្សេងៗ ទៀត៕























































Account
Security
Favourite Content