បង្ហាញតួឯកប្រុសរឿងភាគកូរ៉េកំពូលៗទាំង ១០ នាក់ដែលមានអ្នកតាមដានច្រើនជាងគេលើ IG

តារាសម្ដែងប្រុសល្បីៗកូរ៉េដូចជា Cha Eun Woo, Lee Min Ho និង Ji Chang Wook ជាដើមសុទ្ធតែទទួលបានការគាំទ្រពីទស្សនិកជនទូទាំងពិភពលោកតាមរយៈការសម្តែងរបស់ពួកគេនៅក្នុងភាពយន្តភាគ​ក៏ដូចជាភាពយន្តខ្នាតធំល្បីៗជាច្រើន។ ដូច្នេះ​វា​មិន​មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ​ដែល​ពួក​គេ​​មាន​អ្នក​តាម​ដាន​ច្រើន​​នៅ​លើ Instagram ខណៈដែលអ្នកគាំទ្រតែងតែចង់ភ្ជាប់ទំនាក់ទំនងនិងតាមដានរឿងរ៉ាវដែលកើតឡើងនៅក្នុងជីវិតអាយដលរបស់ពួកគេ។ ខាង​ក្រោម​នេះ AMS សូមបង្ហាញត្រួសៗពី​​តួឯកប្រុសកូរ៉េល្បីៗ​ទាំង ១០ ដែល​មាន​អ្នក Follow ច្រើន​ជាង​គេលើ Instagram​ គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៤៖

១០. Lee Dong Wook (18.4 លាន)

Lee Dong Wook បានចូលប្រឡូកក្នុងវិស័យរឿងភាគ K-drama តាំងពីឆ្នាំ ១៩៩៩ ដោយបានបង្ហាញខ្លួនជាលើកដំបូងជាមួយរឿង School 2។ លោកត្រូវបានគេស្គាល់ច្បាស់តាមរយៈការសម្ដែងរឿង Goblin, Tale of the Nine-Tailed, Strangers from Hell, Bad and Crazy និងរឿងច្រើនទៀត។ លោក​ជា​តារា​សម្ដែង​ម្នាក់​ដែល​ត្រូវ​បាន​គេ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​រូបរាង​សង្ហាមិនធម្មតា។ សម្រាប់គម្រោងបន្ទាប់ លោកនឹងសម្ដែងនៅក្នុងខ្សែភាពយន្ត Harbin។

៩. Nam Joo Hyuk (19 លាន)

Nam Joo Hyuk បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៤ ជាមួយរឿង Surplus Princess ។ ពីតួអង្គអ្នកកីឡាប៉ិនលេងសើចក្នុងរឿង Weightlifting Fairy Kim Bok Joo រហូតដល់តួអ្នកកាសែតស៊ូជីវិតក្នុងរឿង The Light in Your Eyes លោកបានសម្ដែងរឿងភាគដ៏ពេញនិយមជាច្រើន។ ស្នាដៃល្បីៗផ្សេងទៀតរួមមាន Start Up, Twenty-Five, Twenty-One និង Vigilante ។ បច្ចុប្បន្នលោកកំពុងបំពេញកាតព្វកិច្ចយោធា។

៨. Kim Soo Hyun (20.1 លាន)

Kim Soo Hyun បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៧ ជាមួយនឹងរឿងភាគ Kimchi Cheese Smile ហើយក្រោយមកក៏ទទួលបានភាពល្បីល្បាញទូទាំងពិភពលោកជាមួយនឹងរឿងភាគបុរាណដ៏ល្បី Moon Embracing the Sun ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០១២ បន្តដោយរឿងភាគជោគជ័យជាច្រើនទៀតដូចជា My Love From the Star, The Producers និង It’s Okay to Not Be Okay និងរឿងចុងក្រោយរឿង Queen of Tears។

៧. Hwang In Yeop (20.5 លាន)

Hwang In Yeop បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៨ ជាមួយរឿងភាគ W.H.Y. និងចាប់ផ្ដើមទទួលភាពល្បីល្បាញពេលសម្ដែងនៅក្នុងរឿង 18 Again ដែលជារឿង Remake ពីភាពយន្តហូលីវូដ 17 Again ។ លោកត្រូវបានគេស្គាល់ជាអន្តរជាតិសម្រាប់ការសម្ដែងក្នុងរឿង True Beauty ហើយក៏បាន​សម្ដែង​រឿង​ល្បីៗច្រើនទៀត​ដូច​ជា The Sound of Magic, The Tale of Nokdu និង​រឿង​ជា​ច្រើន​ទៀត។

៦. Song Kang (22 លាន)

Song Kang ចាប់​ផ្ដើម​អាជីព​នៅ​ឆ្នាំ ២០១៥ ជាមួយ​រឿងភាគ Hello, Spring និងបានលេចមុខនៅក្នុងរឿងភាគពេញនិយមជាច្រើនដូចជា Love Alarm, Sweet Home, Nevertheless និង My Demon ។ ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏ជោគជ័យមួយសម្រាប់តារាសម្តែងរូបនេះ ខណៈដែលលោកបានបង្ហាញខ្លួននៅក្នុងរឿង Sweet Home 2 និង My Demon ។ បច្ចុប្បន្ន Song Kang កំពុងបំពេញកាតព្វកិច្ចយោធា ខណៈរឿងភាគ Sweet Home រដូវកាលទី ៣ គ្រោងនឹងចេញផ្សាយនៅថ្ងៃទី ១៩ ខែកក្កដា។

៥. Park Seo Joon (25.9 លាន)

២០២៣ អាចចាត់ទុកថាជាឆ្នាំដ៏អស្ចារ្យដូចគ្នាសម្រាប់ Park Seo Joon ដោយលោកបានបង្ហាញខ្លួនជាលើកដំបូងនៅហូលីវូដជាមួយភាពយន្ត The Marvels ហើយថែមទាំងបានដើរតួឯកក្នុងរឿងភាគ Gyeongseong Creature និងរឿង Dream ផងដែរ។ លោកបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១១ ជាមួយខ្សែភាពយន្ត Perfect Game និងបានសម្តែងក្នុងរឿងភាគល្បីៗដូចជា Fight For My Way, Itaewon Class, What’s Wrong With Secretary Kim និងរឿងជាច្រើនទៀត។ បច្ចុប្បន្នលោកកំពុងត្រៀមខ្លួនសម្រាប់ថតរឿងភាគ Gyeongseong Creature រដូវកាលទី ២ ។

៤. Lee Jong Suk (26.6 លាន)

Lee Jong Suk បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១០ ក្នុងរឿងភាគ Princess Prosecutor និងរឿង Be With Me និងបានទទួលភាពល្បីល្បាញជាលើកដំបូងតាមរយៈរឿង School 2013 បន្តដោយរឿង I Can Hear Your Voice, Doctor Stranger និង Pinocchio ។ រឿងភាគពេញនិយមខ្លាំងៗរបស់លោករួមមាន Big Mouth, Romance is a Bonus Book និង W: Two Worlds ។

៣. Ji Chang Wook (27.2 លាន)

Ji Chang Wook បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៨ ជាមួយនឹងរឿង You Stole My Heart និងរឿង Sleeping Beauty។ លោកចាប់ផ្ដើម​កេរ្តិ៍ឈ្មោះ​ខ្លាំងក្រោយសម្ដែងរឿងភាគបុរាណ Empress Ki និងត្រូវបានគេស្គាល់តាមរយៈរឿងល្បីៗជាច្រើនទៀតដូចជា Healer, K2 និង The Worst of Evil ព្រមទាំងរឿងភាគស្នេហាបែបកំប្លែងដូចជា Suspicious Partner និង Backstreet Rookie ។

២. Lee Min Ho (35.1 លាន)

Lee Min Ho បាន​ចេញ​ដំបូង​ក្នុង​ឆ្នាំ ២០០២ ជាមួយ​នឹង​រឿងភាគ Romance និងបានទទួល ភាពល្បីល្បាញខ្លាំងពេលសម្ដែងរឿង F4 កូរ៉េ ឬ Boys Over Flowers ដែលធ្វើឱ្យលោកក្លាយជាតារាកូរ៉េដែលគេស្គាល់ច្រើនបំផុតមួយរូបរហូតមកដល់បច្ចុប្បន្ន។ ក្រោយមក តារាសម្ដែងរូបនេះ​បានលេចមុខក្នុងរឿងល្បីៗផ្សេងទៀតដូចជា Personal Taste, The Legend of the Blue Sea, The King: Eternal Monarch និង Pachinko ជាដើម។ ក្នុងពេលឆាប់ៗនេះ លោកនឹងបង្ហាញមុខក្នុងភាពយន្តភាគ Ask the Stars ជាមួយតារាស្រី  Gong Hyo-jin។

១. Cha Eun Woo (45.7 លាន)

Cha Eun Woo គឺជាសមាជិកមួយរូបក្នុងក្រុម ASTRO ដែលបានបង្ហាញខ្លួននៅឆ្នាំ ២០១៦ ជាមួយអាល់ប៊ុម Spring Up ។ ពួកគេត្រូវបានគេស្គាល់សម្រាប់បទចម្រៀងដូចជា Crazy Sexy Cool, Blue Flame និងបទជាច្រើនទៀត។ ជាមួយទម្រង់មុខនិងរូបរាងសង្ហាដូចព្រះប្រទាន Cha Eun Woo ជារឿយៗតែងត្រូវបានគេចាត់ថ្នាក់ជាតារាប្រុសដែលសង្ហាបំផុតនៅប្រទេសកូរ៉េ។ ប៉ុន្មានឆ្នាំមកនេះ Cha Eun Woo បានបង្ហាញខ្លួនក្នុងរឿងភាគល្បីៗជាច្រើនដូចជា True Beauty, Wonderful World និង My ID is Gangnam Beauty ជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *